- Khmerpress
- ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានសម្រុកចូលមកស្រុកកំណើតវិញយ៉ាងច្រើនក្នុងមួយថ្ងៃៗរាប់រយនាក់ តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិអូរស្មាច់ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៣មក ពលករបានធ្វើការចំណាកស្រុកពីប្រទេសថៃ ឆ្លងដែនមកស្រុកវិញ ក្នុងមួយថ្ងៃៗមានចំនួនរាប់រយនាក់។ លោកថា កត្តាដែលពលករឆ្លងដែនត្រឡប់ចូលប្រទេសវិញយ៉ាងច្រើនបែបនេះ គឺដើម្បីមកលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ សាច់ញាតិ ក្នុងឱកាសបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់នាពេលដ៍ខ្លីខាងមុខនេះ។ លោកបានថ្លែងបន្តថា កន្លងមកជារៀងរាល់ឆ្នាំឲ្យតែជិតដល់ពិធីបុណ្សចូលឆ្នាំថ្មី ភាគច្រើនប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុកមកពីប្រទេសថៃ នោះតែងតែសរុកធ្វើដំណើរឆ្លងដែនមកស្រុកកំណើតរបស់ខ្លួន មានចំនួនច្រើនលើសពីថ្ងៃធម្មតា។ ជាមួយគ្នានេះ ក្រុមការងារដែលឈរជើងប្រចាំការនៅច្រកទ្វារព្រំដែន តែងតែជួយសម្របសម្រួលរាល់បញ្ហានានារបស់ពួកគាត់ ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរវិលត្រលប់ទៅស្រុកកំណើត
April 7, 2023 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក សៅ វណ្ណសិរីវុទ្ធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ឡុង សុផល្លី នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានឈ្មោះថា «មូលនិធិចក្ខុខ្មែរ» ដើម្បីពិនិត្យ និងព្យាបាលជំងឺភ្នែកបឋម ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ លោក យឹម វិសិដ្ឋ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ តំណាងលោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារ
April 7, 2023 - ព័ត៌មានអន្តរជាតិ
កសិករ និងអាជីវករនៅប្រទេសថៃ បានមើលឃើញការកើនឡើងនៃតម្លៃផ្កា និងតម្រូវការផ្កា នៅមុនការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ។ ផ្កាស្បៃរឿង (Marigold) ត្រូវបានគេប្រើជាញឹកញាប់ដើម្បីធ្វើជាកម្រងផ្កា សម្រាប់បេក្ខភាពបោះឆ្នោតពាក់ក្នុងពេលជួបជុំគ្នា ហើយផ្កានេះផងដែរ បានក្លាយជារបស់តំណាងឱ្យការបោះឆ្នោតនៅប្រទេសថៃតែម្ដង ដោយសារភាពពេញនិយមរបស់វា។ កសិករដាំផ្កាចំរុះនៅខេត្តសុខោទ័យ អ្នកនាង Janya Thana បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាទិញនៅសួនផ្ការបស់គាត់បានកើនឡើងប្រហែល ១០ដង ធៀបនឹងរយៈពេលធម្មតា។ គាត់បានបន្តថា ការកុម្ម៉ង់ធម្មតាមានប្រហែលជា ១,០០០ ដើមក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះបានកើនឡើងដល់ជាង ១០,០០០ ដើមហើយ។ លោក Vichien Prasompol ដែលជាអាជីវករលក់ផ្កាចំរុះនៅផ្សារស្រស់ក្នុងខេត្តខនកែន បាននិយាយថា ផ្កាដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានទិញ
April 7, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីកំណត់អ្នកនៅរស់រានមានជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលមានផ្ទុកមនុស្ស ១០នាក់ បានធ្លាក់ចូលក្នុងសមុទ្រនៅក្បែរកូនកោះមីយ៉ាកូជីម៉ា (Miyakojima) ដែលជាផ្នែកមួយនៃប្រជុំកោះអូគីណាវ៉ា (Okinawa) ដែលស្ថិតនៅភាគនិរតីនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៉ិតា (Yasunori Morishita) មេបញ្ជាការកងកម្លាំងស្វ័យការពារដីគោក (GSDF) បាននិយាយថា ឧទ្ធម្ភាគចក្រ UH60 ដែលស្គាល់ជាទូទៅថា Black Hawk សម្រាប់ដឹកជញ្ជូនកងទ័ពបានបាត់ចេញពីដានរ៉ាដា ក្រោយចាកចេញពីមូលដ្ឋានទ័ពនៃកោះ
April 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣។ សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមាន ប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ខាងមុខនេះ ក្នុងរយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
April 7, 2023 - ព័ត៌មានអន្តរជាតិ
ការសិក្សាមួយបានរកឃើញថា ព្រៃ Amazon បានរួមចំំណែកជួយសន្សំសំចៃប្រាក់របស់ប្រជាពលរដ្ឋពីការទៅព្យាបាលជំងឺផ្សេងៗ ដែលមានតម្លៃសរុបប្រមាណជា ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការ EcoHealth Alliance ដែលជាស្ថាប័នជំនាញផ្នែកបរិស្ថានមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លទ្ធផលនៅក្នុងការសិក្សាបានបង្ហាញថា ព្រៃ Amazon បានរួមចំណែកយ៉ាងសកម្មក្នុងការស្រូបយកជាតិពុលក្នុងបរិយាកាសនិងការបំពុលបរិស្ថានផ្សេងៗបានយ៉ាងច្រើន ដែលជាផ្នែកមួយជួយទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋប្រហែលជា ១៥លាននាក់ត្រូវកើតមានបញ្ហាប្រព័ន្ធដង្ហើមនិងសរសៃរឈាមបេះដូង។ នៅក្នុងការសិក្សាគេបានប្រៀបធៀបថា ប្រសិនបើគ្មានព្រៃ Amazon នោះទេគឺនឹងមានពលរដ្ឋប្រហែល ១៥លានត្រូវកើតមានបញ្ហាសុខភាពដូចបានជម្រាបជូនខាងលើ ហើយការព្យាបាលអាចនឹងមានតម្លៃសរុបរហូតដល់ ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំៗ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
April 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ សូមបញ្ជាក់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមាមសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រមាណ ៥០ម៉ឺនគ្រួសារ ដែលមានការបើកផ្តល់ចំនួន ៣លើក ដោយលើកទីមួយ បានបើកផ្តល់រួចរាល់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២
April 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ថាមពលអគ្គិសនីចំនួន៥ទៀត ដែលមានអានុភាពសរុប ៥២០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យវិនិយោគ។ ការសម្រេច បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។ គម្រោងវិនិយោគផលិតថាមអគ្គិសនីទាំង៥ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យវិនិយោគនេះរួមមាន៖ ១៖ គម្រោងវារីអគ្គិសនីស្ទឹង ឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុត(ផ្គួបគ្នា), ២៖ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)។ គម្រោងវារីអគ្គិសនី
April 7, 2023 - ព័ត៌មានអន្តរជាតិ
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំនិងជាលក្ខណៈផ្លូវការមួយទៅលើបណ្តាញសង្គម TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានេះ។ វិធានការខាងលើនេះត្រូវបានដាក់ចេញក្រោយគេបានមើលឃើញថា វីដេអូដែលមាននៅលើបណ្តាញសង្គម TikTok ក្នុងប្រទេសវៀតណាមកាលពីពេលថ្មីៗនេះមានភ្ជាប់នូវខ្លឹមសារអវិជ្ជមានមួយចំនួន ដូចជាការប្រមាថ ព័ត៌មានមិនពិត ព័ត៌មានបែបបំពុលសង្គម និងជំនឿអរូបិយបែបជ្រុលនិយមជាដើម។ បើតាមលោក Le Quang Tu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា តាមគម្រោងគឺប្រតិបត្តិការណ៍ស៊ើបអង្កេតនេះនឹងត្រូចាប់ផ្តើមនៅដើមខែឧសភាខាងមុខនេះដើម្បីធានាឲ្យបានថា កម្មវិធីកំពុងពេញនិយមមួយនេះបានគោរពនូវបទបញ្ញតិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលការពាណិជ្ជកម្មមួយចំនួនផងដែរ។ លោករដ្ឋមន្រ្តីរូបនេះបានបន្តថា ក្នុងត្រីមាសទី ៤ កាលពីឆ្នាំកន្លងទៅ អាជ្ញាធរវៀតណាមធ្លាប់បានស្នើទៅកាន់ក្រុមហ៊ុន TikTok ឲ្យលុបចោលគណនីចំនួន ១,៧លានគណនីម្តងរួចហើយ ក្រោយគណនីទាំងនោះបានបង្ហោះនូវព័ត៌មានបែបញុះញង់ដែលធ្វើឲ្យប៉ះពាល់រដ្ឋាភិបាលយ៉ាងខ្លាំង៕
April 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក អេង សុវិចិត្រ ពីអភិបាលស្រុកកោះធំ ទៅជាអភិបាលក្រុងសំពៅពូន ខេត្តកណ្ដាល។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងអនុក្រឹត្យដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានតែងតាំង លោក ចាន់ តារា ជាអភិបាលក្រុងអរិយក្សត្រ និងលោក ឆែ វណ្ណឌី ជាអភិបាលស្រុកកោះធំ។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន
April 7, 2023









