- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងខេត្ដរតនគិរី មានរោងចក្រកែច្នៃម្សៅមីមួយកន្លែង ដែលមានសមត្ថភាពផលិតម្សៅមីប្រមាណ ៣០០តោនរយៈពេល ២៤ម៉ោង។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តរតនគិរី» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ញ៉ែម សំអឿន បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុនបាននាំចេញម្សៅមី ចំនួន២,៦២២តោន ទៅក្រៅប្រទេស តាមច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ។ លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងខេត្តមានរោងចក្រកែច្នៃម្សៅមីមួយកន្លែង មានសមត្ថភាពផលិត ១,២០០តោន/២៤ម៉ោង (គិតជាម្សៅមី៣០០តោន)។ ឆ្នាំ២០២២ ក្រុមហ៊ុនបាននាំចេញម្សៅមីចំនួន ២,៦២២តោន
April 5, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ រដ្ឋាភិបាលអូស្រ្តាលីនឹងដកកម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok ចេញពីឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធទាំងអស់ ជុំវិញការព្រួយបារម្មអំពីសុវត្ថិភាព ខណៈអូស្តា្រលីនឹងក្លាយជាប្រទេសសម្ព័ន្ធមិត្តចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកដែលចាប់ផ្តើមសកម្មភាពប្រឆាំងនឹងកម្មវិធីដែលគ្រប់គ្រងដោយចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ការផ្លាស់ប្តូរនេះបានគូសបញ្ជាក់អំពីការព្រួយបារម្មកាន់តែខ្លាំងឡើងថារដ្ឋាភិបាលរបស់ប្រទេសចិនអាចប្រើប្រាស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងដែលជាកម្មសិទ្ធ ByteDance Ltd ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីជំរុញរបៀបវារៈនយោបាយរបស់ខ្លួន ដែលអាចបំផ្លាញផលប្រយោជន៍សន្តិសុខលោកខាងលិច។ ទាំងនេះត្រូវបានគេលើកឡើងថា វាទំនងជាប្រថុយនឹងភាពតានតឹងកាទូតជាថ្មីរវាងទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី និងទីក្រុងប៉េកាំង ប្រទេសចិនបន្ទាប់ពីរដ្ឋាភិបាលការងារដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese បានវិលមកកាន់តំណែងវិញ។ បើតាមមេធាវីកំពូលលោក Mark Dreyfus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមប្រាមនេះនឹងចូលជាធរមាន «ឱ្យបានឆាប់តាមដែលអាចអនុវត្តបាន» ដោយបន្ថែមថា ការលើកលែងនឹងត្រូវបានផ្តល់ឱ្យតែលើករណីនីមួយៗ និងជាមួយនឹងវិធានការសន្តិសុខសមស្រប។ ជាមួយនឹងការហាមប្រាមរបស់ប្រទេសអូស្ត្រាលី
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ១២០០មម ទៅទំហំ៤០០មម និង ទំហំ១០០០មម ទៅទំហំ៦០០មម នៅលើផ្លូវលេខ៦០០R និងផ្លូវលេខ១៨KH ចាប់ពីផ្លូវលេខ៥១៦ រហូតដល់ផ្លូវលេខ៥៥P ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវ ផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃព្រហស្បតិ៍
April 4, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ឲ្យដឹងថា រយ:ពេល ២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប ទទួលបានអ្នកទេសចរបរទេសជាង ១៥ម៉ឺននាក់ មានការកើនឡើង ១២,៤៥% ធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ ២០២២។ លោក យុន លីនណេ បានលើកឡើងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ទីក្រុងស្អាត-កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ លោក យុន
April 4, 2023 - ព័ត៌មានជាតិ
ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា អំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C * អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី- ភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ៦០០មម ទៅទំហំ៤០០មម ដើម្បី បង្កើនសម្ពាធទឹក នៅលើផ្លូវជាតិលេខ៥ ពីចន្លោះផ្លូវលេខ១០៨R ទៅផ្លូវលេខ១២០R ចាប់ពីផ្លូវលេខ១០៨R រហូតដល់ផ្លូវលេខ១២០R ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦
April 3, 2023 - ព័ត៌មានជាតិ
នៅល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាងបានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN
April 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាមិនឱ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀតនោះទេ បន្ទាប់ពីកម្ពុជាបានដក ចេញពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។ ថ្លែងក្នុងកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (គ.ស.ហ.) បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់
April 3, 2023 - ព័ត៌មានអន្តរជាតិប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់លោក ស៊ី ជីនពីង
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បានប្រកាសកាលពីថ្ងៃចន្ទថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។ ប្រព័ន្ធផ្សព្វផ្សាយបារាំងដែលដកស្រង់សំដីវិមាន Elysee បានរាយការណ៍ថា ក្នុងដំណើរនោះ លោក ម៉ាក្រុង មានបំណងពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងជំរុញទីក្រុងប៉េកាំងកុំឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
April 3, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ សាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសចិនបានសម្រេចបង្កើតឲ្យមានវិស្សមកាលដ៏ពិសេសមួយគឺ “វិស្សមកាលនៃក្តីស្រលាញ់” ដើម្បីអនុញ្ញាតឲ្យក្រុមនិស្សិតមានពេលវេលាទៅស្វែងរកស្នេហាពិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz ។ តាមគម្រោងគឺវិស្សមកាលដ៏កម្រនេះនឹងត្រូវមានរយៈពេលចំនួន ៧ថ្ងៃ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ៧ ខែមេសានេះ។ ប្រភពខាងលើបានបន្តថា សាកលវិទ្យាល័យដែលបានបង្កើតឲ្យមានវិស្សមកាលដ៏កម្រនេះគឺជាក្រុមសាកលវិទ្យាល័យវិជ្ជាជីវៈដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Fan Mei Education Group ខណៈនិស្សិតដែលបានចូលរៀននៅក្នុងសាកលវិទ្យាល័យទាំងនេះគឺជាក្រុមនិស្សិតដែលមានត្រូវរៀនជំនាញជាអ្នកបើកបរយន្តហោះ អ្នកបម្រើការងារនៅលើយន្តហោះ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកក្នុងផ្នែកសន្តិសុខជាដើម។ បើតាមលោក Liu Ping ដែលជាអនុប្រធានសាកលវិទ្យាល័យម្នាក់បានឲ្យដឹងថា ជីវិតនិស្សិតដែលត្រូវសិក្សានៅក្នុងសាកលវិទ្យាល័យខាងលើនេះគឺមានភាពមមាញឹកខ្លាំងណាស់ ហើយការបង្កើតឲ្យមានវិស្សមកាលខាងលើនេះគឺដើម្បីអនុញ្ញាតក្រុមនិស្សិតមានពេលស្វែងយល់អំពីមេរៀនជីវិត រៀនស្រលាញ់ធម្មជាតិ និងមានពេលទៅស្វែងរកដៃគូស្នេហាជាដើម៕ ផ្តល់សិទ្ធិដោយ៖
April 3, 2023









