Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នហើយ ដើម្បីឱ្យពលរដ្ឋធ្វើដំណើរឱកាសបុណ្យចូលឆ្នាំថ្មី។ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ៕ ក្រោមនេះគឺជាទិដ្ឋភាព ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន

    April 10, 2023
  • ព័ត៌មានជាតិ

    យោងតាមការ​ចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងបរិស្ថាន និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF អះអាងថា នឹងមានការរៀបចំដាក់ប្រឡៅកលើសត្វដំរីព្រៃ ដែលមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ដើម្បីតាមដានការបន្លាស់ទី និងប្រមូលទិន្នន័យសម្រាប់ការងារអភិរក្ស ព្រមទាំងសិក្សាលើប្រភេទDNA ខណៈចំនួនរបាយការណ៍នៃថនិកសត្វប្រភេទនេះ ត្រូវបានប៉ាន់ស្មានស្ថិតក្នុងចន្លោះពី៤០០ទៅ៦០០ក្បាល។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការWWFលើការដាក់ប្រឡៅ ក លើសត្វដំរីព្រៃ ដើម្បីធ្វើការតាមដានការបន្លាស់ទីរបស់សត្វដំរី នៅតំបន់ការពារធម្មជាតិ។ ការដាក់ប្រឡៅកលើសត្វដំរី គឺដើម្បីឱ្យដឹងថា សត្វដំរីទាំងអស់នោះធ្វើដំណើរបន្លាស់ទីទៅកន្លែងណាខ្លះ និងដើម្បីប្រមូលឱ្យមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការពារ និងអភិរក្ស។ លើសពីនេះ

    April 10, 2023
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា យុទ្ធនាការ Beyond The Games នឹងរៀបចំការបំបែកឯតទគ្គពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។ សូមគោរពអញ្ជើញពុកម៉ែ បងប្អូន ប្រជាពលរដ្ឋចូលរួមការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នៅប្រាសាទអង្គរវត្តនាវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ជាមួយគ្នា។ បេះដូងដែលបងប្អូនបានបត់ដោយផ្ទាល់ដៃនឹងចេញពីទំហំទឹកចិត្ត និងក្ដីស្រលាញ់ ដើម្បីគាំទ្រដល់អត្តពលិកដែលមានពិការភាពនោះ នឹងរាប់សម្រាប់បំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នាថ្ងៃទី១១

    April 10, 2023
  • ព័ត៌មានជាតិ

    រាជធា​នីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ។ ស្ថានភាព នៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្ដៅខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។ បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ ដូច្នេះ កំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។ បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យ ខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម

    April 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបិទចរាចរឆ្លងកាត់ស្ពានដែកបេឡឫស្សីកែវ។ ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិន ប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។ ដូចនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ

    April 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យប្រោសប្រទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត» ជូនលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ផ្តល់សិទ្ធិដោយ៖ freshnews

    April 8, 2023
  • SEA GAMES

    ក្រោយមហាជនថៃតាមរករឿងកីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ឥតមានពេលសម្រាក អស់ពីរឿងមួយចូលរឿងមួយ និងសូម្បីតែការសាក់ពាក្យ «Muay Thai» កាលពីពេលថ្មីៗនេះគាត់បានបញ្ជាក់យ៉ាងច្បាស់ហើយថា គាត់នឹងលុបសាក់នោះចេញពីខ្នងរបស់គាត់ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត។ នៅក្នុងការបង្ហោះនោះលោក ស៊ន សុភក្រ្ត បានសរសេរថា៖«កីឡាករ Thiago បានបញ្ជាក់ថា លោកនឹងលុបសាក់ពាក្យ មួយថៃ ចេញពីខ្នងរបស់លោក!» កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បានបញ្ជាក់បែបនោះ គឺដោយសារមានអ្នកលេងបណ្ដាញសង្គមថៃម្នាក់ បានចោទសួរថា៖«ហេតុអ្វីបានជាមិនលុបសាក់ Muay Thai ចេញពីខ្នងរបស់អ្នក? វាជាការមិនគោរពដល់ប្រជាជនថៃគ្រប់គ្នា ហើយអ្នកពេលនេះ គឺល្បីខ្លាំងណាស់នៅស្រុកថៃ»។ លោក Thiago Teixeira ក៏បានតបទៅវិញថា៖«ខ្ញុំនឹងលុបវាចេញឆាប់ៗនេះ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា»៕

    April 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់យោបល់ដល់អាចារ្យដែលចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការជាមុនរឿងដាក់កូនកំលោះអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំនូកក្រមុំ ជៀសវាងធ្វើឱ្យខូចពិធីការដោយសារម្ចាស់ដើមការទាស់គ្នាជាមួយអាចារ្យ។ ការផ្ដល់យោបល់នេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប១៥០០នាក់ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ស្របពេលនឹងការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ៨មេសា។ នាឱកាសនោះ សម្ដេចតេជោបានលើកឡើងដល់ចំណុចនៃការរៀបចំពិធីអាពាហ៍ពិពាហ៍ដែលតែងមានអាចារ្យជាអ្នកចាត់ចែងកិច្ចពិធីនានា ដូចជាការសំពះផ្ទឹម កាត់សក់ ចង់ដៃជាដើម។ សម្ដេចបានផ្តល់យោបល់ដល់អាចារ្យដែលចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការជាមុនរឿងដាក់កូនកំលោះអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំនូកក្រមុំ ជៀសវាងធ្វើឱ្យខូចពិធីការដោយសារម្ចាស់ដើមការទាស់គ្នាជាមួយអាចារ្យ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅអាចារ្យកុំឱ្យរឹងទទឹងជាមួយម្ចាស់ដើមការ ឬទាមទារថាត្រូវតែអនុវត្តតាមក្បួនច្បាប់ ហើយទៅបង្ខំម្ចាស់ដើមការរឿងដាក់កូនប្រុសនៅខាងឆ្វេង ឬខាងស្តាំ។

    April 8, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬជាធម្មតាគេតែងហៅ “សង្ក្រាន្តថៃ” រហូតដល់ ៥ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃសៅរ៍ ទី៨ ខែមេសានេះ។ ការសម្រេច​ខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឲ្យពលរដ្ឋមានពេលវេលាឈប់សម្រាកបានយូរជាងមុន ខណៈថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃនៅក្នុងឆ្នាំនេះគឺមានរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែមេសា។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាជ្ញាធរថៃនឹងបន្ថែមថ្ងៃឈប់សម្រាកចំនួនមួយថ្ងៃគឺនៅថ្ងៃ ចន្ទ ទី១៧ ខែមេសា ដូចនេះគឺមានន័យថា ពលរដ្ឋថៃអាចឈប់សម្រាកក្នុងពិធីចូលឆ្នាំប្រពៃណីថៃបានរហូតដល់ ៥ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃចន្ទ ទី១៧ ខែមេសា។ គួរបញ្ជាក់ជូនថា

    April 8, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានតំណាងឲ្យកីឡាករ Thiago សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន ២០,០០០ដុល្លារ ព្រមទាំងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរជូនផងដែរ។ ឧកញ៉ា ស្រី ចាន់ថន ពិតជារំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago ដោយក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី

    April 8, 2023