- Khmerpress
- ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាប់ផ្តើមកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមេដឹកនាំចិននៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះក្នុងដំណើរទស្សនកិច្ចរួមគ្នា ជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ដែលអាចកំណត់ផ្លូវសម្រាប់ទំនាក់ទំនងនាពេលអនាគតរបស់ប្លុកនេះ និងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានទទួលស្វាគមន៍លោក ម៉ាក្រុង នៅឯសាលវិមានប្រជាជនចិន
April 6, 2023 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ការសិក្សាមួយបានរកឃើញថា មានពលរដ្ឋជប៉ុនចំនួន ១នាក់ក្នុងចំណោម ៥០នាក់កំពុងរស់នៅដោយការកាត់ផ្តាច់ខ្លួនឯងចេញពីសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរជប៉ុន តាមរយៈការស្ទង់មតិទៅលើពលរដ្ឋដែលមានអាយុចន្លោះពី ១០ ទៅ ៦៩ឆ្នាំ ចំនួន ៣០,០០០នាក់។ ប្រភពខាងលើបានបន្តថា កត្តាដែលជំរុញឲ្យពលរដ្ឋជប៉ុនមួយចំនួនត្រូវរស់នៅដោយការកាត់ផ្តាច់ខ្លួនឯងចេញពីសង្គមដូចនេះ គឺដោយសារពួកគេទទួលរងនូវសម្ពាធអវិជ្ជមានផ្សេងៗបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញទៀតថា នៅក្នុងចំណោមពលរដ្ឋជប៉ុនដែលកំពុងរស់នៅដោយការផ្តាច់ខ្លួនឯងចេញពីសង្គមទាំងអស់នោះគឺមាន ៦នាក់ក្នុងចំណោម ១០នាក់គឺជាបុរស។ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា ចំពោះរយៈពេលដែលពលរដ្ឋជប៉ុនត្រូវរស់នៅដាច់ដោយឡែកតែឯងពីសង្គមនេះគឺអាចមានរយៈពេលចន្លោះពី ៦ខែ រហូតដល់ ៣ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
April 6, 2023 - SEA GAMES
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គណៈប្រតិភូ បេសកជនពិសេសដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាប៉ារ៉ាហ្គេមលើកទី១២ និងសហការី បានអញ្ជើញធ្វើដំណើរមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញទទួលបដិសណ្ធាកិច្ច យ៉ាងកក់ក្តីពីសំណាក់ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី និងសហការី ។
April 6, 2023 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សីក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ជំងឺឆ្លងដ៏គ្រោះថ្នាក់មួយនេះបានផ្តើមរាតត្បាតនៅក្នុងប្រទេសជប៉ុនចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មកម្ល៉េះ ខណៈគិតត្រឹមពេលនេះគឺមានសត្វមាន់ងាប់ដោយជំងឺប្រមាណជា ១៧លានក្បាលហើយនៅក្របខណ្ឌទូទាំងប្រទេស។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខនៃការងាប់សត្វមាន់ក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវាបានជម្រុញឲ្យអាជ្ញាធរជប៉ុនត្រូវជួបប្រទះនូវបញ្ហាមួយផ្សេងទៀត នោះគឺគ្មានកន្លែងគ្រប់គ្រាន់សម្រាប់កប់សាកសពសត្វមាន់ទាំងអស់នោះ។ គួរបញ្ជាក់ជូនផងដែរថា ទន្ទឹមនឹងកើតមានបញ្ហាខាងលើនេះ ការរាតត្បាតនៃជំងឺផ្តាសាយបក្សីក៏បានជំរុញឲ្យតម្លៃស៊ុតមាន់ និងសាច់មាន់នៅក្នុងទីផ្សារជប៉ុនត្រូវឡើងថ្លៃយ៉ាងខ្ពស់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
April 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
April 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនកសិកម្មសិង្ហបុរី ដែលកំពុងវិនិយោគដាំដំឡូងមី និងច្នៃជាម្សៅ ប្រកាសស្វែងរកដៃគូដាំដំឡូងមីកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក ខណៈការបញ្ជាទិញម្សៅដំឡូងមី មានកំណើនខ្ពស់។ ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត ដែលជាក្រុមហ៊ុនសឹង្ហបុរី បានវិនិយោគជាច្រើនឆ្នាំ មកហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន បានបង្កើតមជ្ឈមណ្ឌលកសិកម្មកកម្ពុជា-សិង្ហបុរី (CSAH) លើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលផ្តុំការវិនិយោគចំរុះលើវិស័យ កសិកម្ម
April 5, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានទម្លាក់ពន្ធលើតម្លៃដាក់លក់រថយន្តអគ្គិសនីបន្ថែមទៀតពី ១១ភាគរយមកនៅត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការអនុម័តរថយន្តអគ្គិសនី ស្របពេលដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងទាក់ទាញការវិនិយោគទៅក្នុងផលិតកម្មក្នងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកទឹកចិត្តនេះនឹងចូលជាធរមានក្នុងខែនេះ ហើយនឹងបន្តដំណើរការរហូតដល់ដំណាច់ឆ្នាំឯណោះ។ ដោយឡែកការទម្លាក់ពន្ធនេះក៏ត្រូវបានរៀបចំសម្រាប់ឡានក្រុងអគ្គិសនីមួយចំនួនផងដែរ។ គួរជម្រាបដែរថា ប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគទៅក្នុងការផលិតអាគុយអគ្គិសនី ក៏ដូចជាការដំឡើងរថយន្តអគ្គិសនីក្នុងស្រុកតាមរយៈការប្រើប្រាស់ទុនបម្រុងនីកែលដ៏សម្បូរបែបរបស់ខ្លួន ដែលត្រូវបានកែច្នៃសម្រាប់ផលិតអាគុយ។ បន្ថែមពីនេះទៅទៀតប្រទេសឥណ្ឌូនេស៊ីក៏ធ្លាប់បាននិយាយនៅខែមុនដែលថា ខ្លួនបែងចែកថវិការដ្ឋចំនួន ៤៦៦.៧០លានដុល្លារ ដើម្បីឧបត្ថម្ភដល់ការលក់រថយន្តអគ្គិសនីរហូតដល់ឆ្នាំ២០២៤ ខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews
April 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចខាងក្រោម៖ ១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង
April 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវក្រសួង ស្ថាប័ននិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃផលិតផលខ្មែរ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយតាមមូលដ្ឋាន និងស្វែងរកទីផ្សារជូនផលិតករឱ្យបានទូលំទូលាយ ដើម្បីឱ្យស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំដើម្បីផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ
April 5, 2023 - សង្គម
(ភ្នំពេញ)៖ លោកស្រី តាំង ហ្គេចលៀង ជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រតទៅទៀត ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំផេក (Facebook Page) លោកស្រី បង្កចលាចល។ តាមរយៈបណ្តាញសង្គម លោកស្រី តាំង ហ្គេចលៀង បានសរសេរដូច្នេះថា៖ «ចា៎ជំរាបសួរ 🙏🙏🙏 បងប្អូនខ្មែរទាំងអស់ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខ្ញុំសុំអង្វរបងប្អូនទាំងអស់គ្នាថា គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហេីយ ដោយសារខ្ញុំខ្សោយនូវសិល្ប: និងអក្សរសាស្ត្រខ្មែរ ក្នុងការនិយាយឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ
April 5, 2023









