Khmerpress
  • សង្គម

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន២,០០០ដុល្លារអាមេរិក ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។ ការប្រគល់ប្រាក់ឧបត្ថម្ភនេះគឺជាការលើកទឹកចិត្តចំពោះកីឡាករ Thiago ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃវប្បធម៌ខ្មែរ ពិសេសគឺក្បាច់គុនខ្មែរផ្សព្វផ្សាយនៅលើឆាកជាតិនិងអន្តរជាតិនាពេលកន្លងមក។ គិតមកដល់ពេលនេះ កីឡាករ Thiago ទទួលបានប្រាក់ឧបត្ថម្ភសរុប២៤,០០០ដុល្លារហើយសម្រាប់ការលើកទឹកចិត្តនេះ ក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឧបត្ថម្ភចំនួន២០,០០០ដុល្លារ រដ្ឋមន្ត្រីក្រសួងព័ត៌មានឧបត្ថម្ភចំនួន១,០០០ដុល្លារ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន១,០០០ដុល្លារ ព្រមទាំងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន២,០០០ដុល្លារទៀត សរុបគឺ២៤,០០០ដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីលទេនោះ

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ២០,០០០ដុល្លារ និងពិនិត្យលទ្ធភាពផ្តល់សញ្ជាតិខ្មែរដល់កីឡាករ Thiago។ បើយោងតាមការបញ្ជាក់ពីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍ថា៖ «ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។ »

    April 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហា​កម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចង​ប្រជាពលរដ្ឋដែលបានជាប់កម្ចីឥណទានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ តែសម្តេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ អនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលញុះញង់ និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    April 8, 2023
  • ព័ត៌មានអន្តរជាតិ

    កូរ៉េ​ខាង​ជើងបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ដ្រូន​វាយប្រហារ​ក្រោម​ទឹក ​ដែល​មាន​សមត្ថភាពបំពាក់អាវុធ​នុយក្លេអ៊ែរ​​ក្នុង​សប្តាហ៍​នេះ។ កាសែតគណបក្សកម្មករដែលកំពុងកាន់អំណាចបាននិយាយថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិបានធ្វើការសាកល្បងមួយ ដែលមានរយៈពេល ៤ថ្ងៃ សម្រាប់យន្តហោះគ្មានមនុស្សបើកមុជទឹក «Haeil-2» ចូលទៅក្នុងតំបន់សាកល្បងកាលពីថ្ងៃអង្គារ នៅឯខេត្ត South Hamgyong ភាគខាងកើត។ ខ្លួនបាននិយាយថា ដ្រូនបានចំណាយពេល ៧១ម៉ោង ទៅគោលដៅចម្ងាយ ១,០០០ គីឡូម៉ែត្រ និងអាចបំផ្ទុះក្បាលគ្រាប់សាកល្បងបានយ៉ាងត្រឹមត្រូវ។ នេះ​ជា​លើក​ទី​២​ ​ដែល​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ការ​សាកល្បង​អាវុធ​ថ្មី​ឈ្មោះថា Haeil ដែល​មាន​ន័យ​ថា «រលក​យក្ស​ស៊ូណាមិ» ជា​ភាសា​កូរ៉េ។ ប្រទេសនេះបាននិយាយថា ខ្លួនបានសាកល្បង Haeil ជាលើកដំបូងកាលពីខែមុន ហើយបានអះអាងថា វាអាចបង្កជារលកយក្សស៊ូណាមិវិទ្យុសកម្ម ដែលមានសមត្ថភាពបំផ្លាញនាវាសត្រូវ

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែឧសភា ឆ្នាំ២០២៣។ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្ស លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែមេសា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន ដោយឡែកសម្រាប់ការបើកផ្ដល់បៀវត្ស សម្រាប់ខែ មិថុនា ឆ្នាំ២០២៣ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។ ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី

    April 8, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា ក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា WA បានកំពុងធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីនាំយកសត្វខ្លាធំឱ្យមានវត្តមាននៅក្នុងព្រៃធម្មជាតិកម្ពុជាវិញ ក្រោយបាត់វត្តមាននៅកម្ពុជា ១៦ឆ្នាំមកហើយ។ ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងសន្និសីទសារពត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថាន ជាមួយអង្គការ WA និងប្រទេសឥណ្ឌា បានកំពុងតែធ្វើការរួមគ្នា ដើ​ម្បីរៀបចំនូវបទដ្ឋានបច្ចេកទេសនាំយកប្រភេទសត្វខ្លាំធំ ពីប្រទេសឥណ្ឌា ដើម្បីបង្កើនចំនួនសត្វកម្រ នៅប្រទេសកម្ពុជាយើង។

    April 8, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក មុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនដល់កីឡាករប្រដាល់ប្រេស៊ីល Thiago teixeira ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនកីឡាករ Thiago។ ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៣នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្តល់ថវិកាចំនួន ១០០០ដុល្លារ ដល់កីឡាករ Thiago teixeira សញ្ជាតិប្រេស៊ីល ជាការលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិ។ សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មុននេះបន្តិចបានប្រកាសឱ្យពលរដ្ឋខ្មែរជួយផ្ដល់ជាលុយទៅកាន់កីឡាករប្រដាល់ Thiago Teixeir ផង ដោយឯកឧត្តម ខៀវ កាញារីទ្ធផ្ទាល់ ឧបត្ថម្ភប្រាក់ចំនួន ១០០០ដុល្លារ ។ នៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់

    April 8, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នៅថ្ងៃសុក្រនេះ ទីក្រុងឆៀងម៉ៃរបស់ប្រទេសថៃ បានជាប់ទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបង្អស់នៅលើពិភពលោក ដោយអាជ្ញាធរបានអំពាវនាវឱ្យប្រជាជននាំគ្នាធ្វើការពីផ្ទះ ដើម្បីចៀសវាងស្រូបយកខ្យល់អាកាសដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃ និងការដុតគល់ជញ្ជ្រាំងដោយក្រុមកសិករ បានគ្របដណ្តប់លើទីក្រុងឆៀងម៉ៃ ដែលជាគោលដៅទេសចរណ៍​ដ៏ពេញនិយមមួយរបស់ថៃ។ រីឯកាលពីព្រឹកថ្ងៃសុក្រនេះវិញ វែបសាយតាមដានគុណភាពខ្យល់ IQAir បានចាត់ថ្នាក់ឆៀងម៉ៃជាទីក្រុង ដែលទទួលរងការបំពុលខ្យល់ធ្ងន់ធ្ងរបំផុត លើពិភពលលោក ខណៈកន្លងមកជាទូទៅ ទីក្រុងដែលជាប់ចំណាត់ថ្នាក់​នេះញឹកញាប់ជាងគេ គឺទីក្រុងញូដេលីរបស់ឥណ្ឌា និងទីក្រុងឡាហ័ររបស់ប៉ាគីស្ថាន ជាដើម។ គួរបញ្ជាក់ថា ប្រការនេះបានជំរុញឱ្យអភិបាលខេត្តឆៀងម៉ៃ ចេញសេចក្តីថ្លែងការណ៍ទទូចឱ្យប្រជាជនកុំចេញដើរហើរនៅខាងក្រៅ ហើយធ្វើការពីផ្ទះ ដើម្បីការពារខ្លួននិងកាត់បន្ថយផលប៉ះពាល់សុខភាព។ យោងតាមក្រសួងសុខាភិបាលថៃ

    April 7, 2023