Khmerpress
  • ព័ត៌មានជាតិ

    (រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈ ខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។ ក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរី២០២៣ នេះគឺជាទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក ដែលប្រជាជនខ្មែរគ្រប់ៗរូប ធ្វើឡើងក្នុងគោលបំណងអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល

    April 3, 2023
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ក្រុមទាហានស៉ីឈ្នួល វេកណឺ (Wagner) របស់រុស្ស៉ី នៅថ្ងៃចន្ទនេះ បានប្រកាសជាផ្លូវការពីដណ្តើមបានទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើត អ៊ុយក្រែន ជាទីតាំងនៃការប្រយុទ្ធគ្នាយូរជាងគេនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដោយអះអាងថាទាហានរបស់ខ្លួនឥឡូវនេះកំពុងគ្រប់គ្រងអគាររដ្ឋបាលដ៏សំខាន់នៃទីក្រុង មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។ លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុន Wagner បានឲ្យដឹងតាមបណ្តាញ Telegram ភ្ជាប់ជាមួយវីដេអូមួយដែលមានបង្ហាញទង់ជាតិ អម ដោយសារយ៉ាងដូច្នេះថា «នេះ​ជា​ក្រុមហ៊ុន​យោធា​ឯកជន Wagner ហើយគឺពួកគេទាំងនេះជាអ្នក​ដណ្តើបានបាកមូត។

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមគោលនយោបាយលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែល្អ​ប្រ​សើរ ដើម្បីធានាការដណ្តើអាយុជីវិតប្រជាពលរដ្ឋពីជំងឺតម្កាត់ផ្សេងៗនោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើទំនើបកម្មទាំងលើការ​ព្យា​បាល និងបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងការឧបត្ថម្ភគាំទ្ររបស់ សម្តេចតេជោ និង សម្តេចកត្តព្រឹទ្ធបណ្ឌិត គម្រោងអភិវឌ្ឍមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យ បង្អែកមួយក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង៧ នៃខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២០។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីត

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងអំពីអ្នកមាន និងអ្នកក្រ និងសូមឲ្យបញ្ចប់ការវាយប្រហារគ្នា។ នេះបើយោងតាមសារពិសេសរបស់សម្តេចទទួលបាននៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ សូមស្តាប់សារពិសេសរបស់សម្តេច៖​ https://t.me/freshnewsasia/129521 ផ្តល់សិទ្ធិដោយ៖ freshnews

    April 1, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវចេះថែរក្សាសុខភាពពីការកើតមានហានិភ័យសុខភាពផ្សេងៗដែលអាចបង្កឡើងដោយរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ​ទី១ ខែមេសានេះ។ ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើងក្រោយមានការព្យាករណ៍ថា សីតុណ្ហភាពជារួមនៅក្នុងប្រទេសថៃនៅក្នុងរដូវក្តៅនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងសីតុណ្ហភាពក្នុងរដូវក្តៅកាលពីឆ្នាំមុន ខណៈសីតុណ្ហភាពនៅតំបន់ភាគខាងជើងប្រទេសអាចនឹងកើនឡើងដល់ ៤៣អង្សាសេឯណោះនៅក្នុងរដូវក្តៅឆ្នាំនេះ។ បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋា​នឧតុនិយមថៃបានបញ្ជាក់ថា មានខេត្តចំនួន ៤ ដែលអាចប្រឈមនឹងរលកកម្តៅក្នុងកម្រិតដ៏ខ្ពស់បំផុតមានដូចជាខេត្ត Sukhothai ខេត្ត Tak ខេត្ត Lampang និង ខេត្តMae Hong Son។ លោកស្រីប្រធាននាយកដ្ឋានរូបនេះបានបញ្ជាក់ថា ក្រុមម​​នុស្សធាត់និងក្រុមមនុស្សចាស់ នឹងក្លាយជាក្រុមងាយរងគ្រោះពីរលកកម្តៅដ៏ខ្ពស់នេះ ខណៈគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដែលពួកគេអាចជួបប្រទះនោះគឺបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល។ ដើម្បីបង្ការកុំឲ្យកើតមានហានិភ័យសុខភាពនេះ មនុស្សទាំង

    April 1, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ មន្ត្រីជាន់ខ្ពស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានប្រកាសទៅកាន់ពលករខ្មែរដែលមានបំណងចេញពីប្រទេសថៃ ដើម្បីមកលេងបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតវិញ ត្រូវធ្វើដំណើរចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ដាច់ខាតមិនអនុញ្ញាតឱ្យចូលតាមច្រករបៀង ឬដើរកាត់ព្រៃឡើយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់។ មន្ត្រីជាន់ខ្ពស់ដដែលនោះក៏បានបញ្ជាទៅកាន់កម្លាំងឈជើងតាមបន្ទាត់ព្រំដែន ត្រូវត្រៀមការពារពលករដែលឆ្លងពីប្រទេសថៃចូលមកកម្ពុជា និងអនុវត្តបទបញ្ជានេះឱ្យបានត្រឹមត្រូវ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្លាំងឈជើងតាមបន្ទាត់ព្រំដែននៅទិសភូមិភាគ៥ ក្រុងប៉ោយប៉ែត នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានណែនាំនិងដាក់វិធានការចំពោះកងកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ពលករខ្មែរមិនឱ្យលួចចូលតាមច្រករបៀងខុសច្បាប់ និងឆ្លងដែនកាត់ព្រៃឡើយ ព្រោះអាចប្រឈមគ្រោះថ្នាក់គ្រប់ពេល។ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បានបន្តណែនាំទៀតថា «កងកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែន ត្រូវណែនាំឱ្យពលករចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងឱកាសដែលពួកគាត់មកលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»។ ចំណែកលោកឧត្តមាសេនីយ៍ទោ ស៊ឹម សំអាត

    April 1, 2023
  • SEA GAMES

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកាសជាផ្លូវការ ពីការអនុញ្ញាតប្រជាពលរដ្ឋខ្មែរ នឹងបរទេសទាំអស់អាចូលទស្សានដោយសេរី ជាមួយការលុបចោលការបង់ថ្លៃលើការស្នើសុំសិទ្ធផ្សាយបន្តផ្ទាល់, នេះបើតាមសេចក្តីប្រកាសចេញផ្សាយនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ការចេញលិខិតប្រកាសនេះធ្វើឡើងស្ថិតក្រោមការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង

    April 1, 2023
  • ព័ត៌មានអន្តរជាតិ

    ប្រទេសរុស្ស៊ីបានប្រកាសថា នឹងកោះហៅពលរដ្ឋវ័យក្មេងជិត ១៥០,០០០ នាក់ នៅក្នុងសេចក្តីព្រាងនិទាឃរដូវរបស់ខ្លួន ប៉ុន្តែ​បានបដិសេធ​ថា នឹងមិន​បញ្ជូនពួកគេ​ទៅ​សមរភូមិ​អ៊ុយក្រែន ដែលជា​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​កំពុងចុះថយកម្លាំងនោះទេ។ វិទ្យាស្ថាន Think Tank របស់សហរដ្ឋអាមេរិកសម្រាប់ការសិក្សាសង្គ្រាមកាលពីថ្ងៃព្រហស្បតិ៍ បានដកស្រង់ការវិភាគដោយអាជ្ញាធរសហរដ្ឋអាមេរិកស្តីពីការប្រយុទ្ធគ្នាលើការគ្រប់គ្រងទីក្រុង Bakhmut ក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនបាននិយាយថា ទាំងកងកម្លាំងរុស្ស៊ី និងក្រុមហ៊ុនយោធារុស្ស៊ីឯកជន Wagner Group មានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។ ទីក្រុងវ៉ាស៊ីនតោនបានវាយតម្លៃថា ទាហាន និងទាហានស៊ីឈ្នួលរុស្ស៊ីច្រើនជាង ២២០,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅអ៊ុយក្រែន។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឱ្យមានការចុះបញ្ចីមនុស្សចំនួន ១៤៧,០០០

    April 1, 2023
  • ព័ត៌មានអន្តរជាតិ

    (គីវ)៖ អត្តពលិកអ៊ុយក្រែន នឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួត ក្នុងវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍ Paris Olympics ឆ្នាំ២០២៤ នោះទេ ប្រសិនបើពួកគេត្រូវប្រកួតជាមួយអត្តពលិករុស្ស៊ី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីនៃខុទ្ទកាល័យរដ្ឋមន្ត្រីអ៊ុយក្រែន លោក Oleh Nemchinov ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ លោក Oleh Nemchinov ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមានសំណើ ពីរដ្ឋមន្ត្រីកីឡា លោក Vadym Huttsait ហើយថាសហព័ន្ធកីឡាជាតិ ដែលមិនអនុវត្តតាមបទបញ្ជានេះ នឹងត្រូវទទួលទណ្ឌកម្ម។ លោក

    April 1, 2023
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ ដំរីព្រៃ១ក្បាលបានវាយប្រហារ (បុកនឹងភ្លុក) មកលើបុគ្គលិកពេទ្យសត្វម្នាក់របស់អង្គការ WWF បណ្ដាលឱ្យធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ នៅចំណុចត្រពាំងមេតយ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ នេះបើតាមព័ត៌មានបឋមដែល Fresh News ទទួលបាននាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។ ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ អាយុជាង៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី បម្រើការងារផ្នែកពេទ្យរបស់អង្កការ WWF។ មុនពេលកើតហេតុ លោកគ្រូពេទ្យ រ៉ូ ផាន់ បំពេញការងារបាញ់ថ្នាំសណ្ដំលើដំរីនោះ ដើម្បីដាក់កាមេរ៉ានៅប្រឡៅករបស់វា ប៉ុន្តែមិនទាន់បានបាញ់ផង ក៏ត្រូវបានដំរីនោះបោលបុកពីក្រោយ បណ្ដាលឱ្យមុតនឹងភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ

    April 1, 2023