- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ រាជរដ្ឋាភិបាល សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ
April 1, 2023 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បន្ទាប់ពីគំរាមបង្ហោះវីដេអូអាក្រាតកាយរបស់នារីម្នាក់ ដែលធ្លាប់ផ្ញើឲ្យខ្លួនមើលតាម Facebook។ ការគំរាមបង្ហោះនេះ ធ្វើឡើងដោយសារតែខឹងនារីរងគ្រោះ ឈប់ផ្ញើវីដេអូអាក្រាតកាយឲ្យខ្លួនមើលទៀត។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យដែលគំរាមបង្ហោះវីដេអូអាក្រាតកាយនារីរងគ្រោះនេះ ឈ្មោះ នៅ ចិន្តា អាយុ៣១ឆ្នាំ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល។ ចម្លើយសារភាពរបស់ជនសង្ស័យ បានអះអាងថា អំឡុងឆ្នាំ២០២០
March 30, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ មន្រ្តីជាន់ខ្ពស់រុស្ស៉ីម្នាក់កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ប្រទេសរុស្ស៉ីនឹងលែងផ្តល់ការជូនដំណឹងជាមុនទៀតហើយ ដល់សហរដ្ឋអាមេរិក អំពីការធ្វើតេស្តមីស៉ីលបាលិស្ទីគរបស់ខ្លួន ដូចមានចែងនៅក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ ដែលរុស្ស៉ីបានព្យួរការចូលរួម បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនទើបតែបានប្រកាស ឈប់ដោះដូរទិន្នន័យកងកម្លាំងនុយក្លេអ៊ែរ ជាមួយវិមានក្រឹមឡាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានប្រាប់បណ្តាទីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់រុស្ស៉ីថា ទីក្រុងមូស្គូបានបញ្ឈប់ការដោះដូរ ព័ត៌មានគ្រប់បែបយ៉ាងជាមួយទីក្រុងវ៉ាស៉ីនតោន នៅក្រោមសន្ធិសញ្ញា New START ជាមួយអាមេរិក ដែលខ្លួនបានផ្អាកការចូលរួមកាលពីខែកុម្ភៈ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា
March 30, 2023 - ព័ត៌មានអន្តរជាតិ
ភ្នំ Fuji មិនបានផ្ទុះក្នុងរយៈពេលជាង ៣០០ ឆ្នាំមកហើយ ប៉ុន្តែប្រទេសជប៉ុនកំពុងមានយុទ្ធសាស្ត្រថ្មី ក្នុងករណីដែលការផ្ទុះនឹងជិតកើតមានឡើង។ ពោលគឺប្រសិនបើមានការផ្ទុះដ៏ធំមួយកើតឡើង វានឹងបង្កមហន្តរាយសម្រាប់សហគមន៍ជិតខាង និងធ្វើឱ្យប៉ះពាល់ជីវិតប្រចាំថ្ងៃនៅក្នុងទីក្រុងតូក្យូ ឬតំបន់លើសពីនេះ។ ផែនការជម្លៀសចេញត្រូវបានបង្ហាញកាលពីថ្ងៃពុធ ហើយវាត្រូវបានរៀបចំដោយខេត្តចំនួន ៣ រួមជាមួយរដ្ឋាភិបាលកណ្តាលរបស់ជប៉ុន។ មនុស្សប្រហែល ៨០០,០០០ នាក់ ដែលរស់នៅក្នុងខេត្ត Shizuoka, Yamanashi និង Kanagawa ត្រូវរំពឹងនឹងជម្លៀសចេញ។ ផែនការនេះមានគោលបំណងរាប់បញ្ចូលមនុស្សគ្រប់គ្នា ដោយមិនចោលនរណាម្នាក់ឡើយ រួមទាំងអ្នកឡើងភ្នំ និងអ្នកទេសចរជុំវិញភ្នំដ៏ខ្ពស់បំផុតរបស់ប្រទេសជប៉ុនមួយនេះ។ ប្រជាជននឹងត្រូវបានស្នើសុំឱ្យជម្លៀសដោយស្ម័គ្រចិត្ត មុនពេលមានការផ្ទុះដែលអាចកើតមាន អាស្រ័យលើកម្រិតប្រកាសអាសន្ន និងទីតាំងរបស់ពួកគេនៅពេលនោះ។ ផេះភ្នំភ្លើងអាចសាយភាយទៅឆ្ងាយដល់កណ្តាលទីក្រុងតូក្យូ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ
March 30, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្នុងបរិវេណកីឡដ្ឋានខេត្តកំពង់ធំថ្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ នៅថ្ងៃ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅបរិវេណកីឡដ្ឋានថ្មី ដើម្បីត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ខាងមុខនោះ។ លោក ងួន រតន: លើកឡើងថា ព្រះរាជពិធីនេះ សំខាន់បំផុតបន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗជាច្រើនទៀតប្រចាំឆ្នាំ
March 30, 2023 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយដោយ Yahoo News បានឱ្យដឹងថា វិទ្យាស្ថានសាកលវិទ្យាល័យមួយក្នុងទីក្រុង Kyiv បាននិយាយថា ការខូចខាតសរុបដែលបង្កឡើងដោយរុស្ស៊ីចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៤៣.៨ ពាន់លានដុល្លារ គិតត្រឹមខែកុម្ភៈ មួយឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើប្រទេសខ្លួន។ វិទ្យាស្ថានមួយនៅសាលាសេដ្ឋកិច្ច Kyiv បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃពុធសប្តាហ៍មុន។ វិទ្យាស្ថាននិយាយថា ចំនួននៃការខូចខាតដ៏ធំបំផុតគឺពីការបំផ្លិចបំផ្លាញដល់លំនៅដ្ឋាន ដែលបានប៉ាន់ស្មានថា មានចំនួន ៥៣.៦ ពាន់លានដុល្លារ។ អគារលំនៅដ្ឋានជាង ១៥០,០០០ ត្រូវបានខូចខាត ឬបំផ្លាញ។ ចំនួននៃការខូចខាតផ្លូវថ្នល់ និងស្ពាន គឺធំជាងគេទីពីរគឺមានតម្លៃ ៣៦.២ ពាន់លានដុល្លារ។ ចំណែកផ្លូវរដ្ឋ និងក្នុងស្រុកជាង ២៥,០០០ គីឡូម៉ែត្រ ព្រមទាំងស្ពាន
March 30, 2023 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុបចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើករួចមកហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨
March 30, 2023 - SEA GAMES
(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ហើយ ដោយអត្តពលិកម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ សរុប ២៩គ្រឿង រួមមានមេដាយមាស ១០, ប្រាក់ ៩ និងសំរឹទ្ធ ១០។ ការប្រកួតនេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥-៣០ ខែមីនា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៧ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ ដែលធ្វើការប្រកួតលើ
March 30, 2023 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
March 29, 2023 - ព័ត៌មានអន្តរជាតិ
ប៉ូលីសថៃបានចាប់ខ្លួនបុរសកំពូលស្នាដៃម្នាក់ ដែលបានបាញ់ថ្នាំពណ៌យ៉ាងក្រវេមក្រវាមនៅលើជញ្ជាំងវត្តព្រះកែវ ដែលស្ថិតនៅក្នុងទីក្រុងបាងកក របស់ប្រទេសថៃ។ ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់នោះភ្លាមៗ មុននាំខ្លួនគាត់ទៅសាកសួរចម្លើយដើម្បីកាត់ទោស។ ប្រភពបាននិយាយថា បុរសរូបនេះល្មើសច្បាប់ជាច្រើនដងមកហើយ ប៉ុន្តែមិនដែលចាប់បាននោះទេ លុះរហូតដល់ថ្ងៃទី២៨ ខែមីនា វេលាម៉ោង ៥ និង ៣០ នាទីល្ងាច គាត់ក៏ត្រូវបានប៉ូលីសក្របួចចាប់បាន។ ស្នងការនគរបាលព្រះបរមរាជវាំងថៃ បានដឹកនាំកម្លាំងល្បាតតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ Sutthawee Soikham ដែលមានអាយុ ២៤ឆ្នាំ មានទីលំនៅខេត្ត Khon Kaen ខណៈកំពុងបាញ់ថ្នាំខ្មៅលើរបងវត្តព្រះកែវ នៅលើផ្លូវ Na Phra Lan ស្រុក Phra Nakhon ទីក្រុងបាងកក។
March 29, 2023









