Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់បងប្អូនអ្នកលក់ដូរ តាមចិញ្ចើមផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៩ ចាប់ពីផ្លូវជាតិលេខ១ រហូតដល់មាត់ទន្លេតំបន់ច្រាំងបាក់ ក្នុងភូមិសាស្រ្ដ សង្កាត់ច្បារអំពៅទី២ ហើយក៏បានណែនាំឱ្យទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងឱ្យរថយន្តមកយកសំរាមឱ្យបានទៀងទាត់ តាមពេលវេលាដែលបានកំណត់។ លោក ហ៊ត គឹមនី បានបញ្ជាក់ថា ក៏បានណែនាំដល់បងប្អូនអាជីវករឱ្យបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឱ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយ ការកកស្ទះចរាចរណ៍។ សូមសំណូមពរបងប្អូនដែលបានសង់រោង

    March 29, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ផ្នែកបុរស បានចូលរួមប្រកួតពានរង្វាន់បាល់ទះអន្តរជាតិមួយឈ្មោះថា Tri-Nation Volleyball Cup 2023 ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។ សម្រាប់ពានរង្វាន់នេះ នឹងត្រូវបើកការប្រកួតជាផ្លូវការ ពីថ្ងៃទី២៩ ខែមីនានេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅលើទីលានបាល់ទះ MBSA Indoor Volleyball

    March 29, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជាង ៩យប់ មានក្មេងទំនើង ២នាក់ បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រៃវែង 3A-2100 នៅតាមផ្លូវលេខ ៣១២ ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បណ្តាលឲ្យរថយន្តបែកកញ្ចក់ទ្វារខាងឆ្វេង និងរងរបួសដល់អ្នកបើកឈ្មោះ ឈៀវ វន្នី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

    March 29, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់ នៅទីតាំងគម្រោងដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មការ។ គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ ន្ថែមពីនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គីសនីប្រើប្រាស់ព្រោងព្រាត

    March 29, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ » តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់

    March 28, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) បានរៀបចំបើកកិច្ចប្រជុំស្តីពី ការរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបាត់ដំបង» ២០២៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខ្មែរប្រពៃណីជាតិ។ ពិធីបើកកិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្ត និងលោក ស សុរដ្ឋា ប្រធាន ស.ស.យ.ក កម្ពុជាខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច ប្រធាន និងសមាជិក ស.ស.យ.ក ក្រុង ស្រុកក្នុងខេត្តផងដែរ។

    March 28, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney ​បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា

    March 28, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ស្ថានីយ៍ប៉ូលិសមួយកន្លែងនៅក្នុង​ប្រទេសថៃត្រូវបានគេប្រទះឃើញមានការផ្តល់សេវាម៉ាស្សាដោយមិនគិតថ្លៃ ដើម្បីជួយស​ម្រួលឲ្យប្រជាពលរដ្ឋដែលត្រូវមកដាក់ពាក្យបណ្តឹងមានអារម្មណ៍ស្រស់ថ្លានិងបាត់ស្រេ្តស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ស្ថានីយ៍ប៉ូលិសដែលមានការផ្តល់ជូនពិសេសនេះ គឺស្ថានីយ៍ប៉ូលិស Nong Trud ដែលស្ថិតនៅក្នុងស្រុក Muang ខេត្ត Trang ភាគខាងលិចប្រទេសថៃ។ ការផ្តល់ជូនសេវាម៉ាស្សាដោយមិនគិតថ្លៃខាងលើនេះមិនមែនជាគោលការណ៍របស់អាជ្ញាធរឡើយ តែវាគឺជាផ្តល់ជូនដោយស័្មគ្រចិត្តពីសំណាក់លោកអនុសេនីយ៍ឯក Pakronkrit Thongsu ដែលជាប៉ូលិសប្រចាំនៅតុការិយាល័យជួរមុខនៃស្ថានីយ៍ប៉ូលិស Nong Trud។  អនុសេនីយ៍ឯករូបនេះបានឲ្យដឹងថា ក្រៅតែពីមានការងារជាប៉ូលិសហើយគឺរូបគាត់ជាគ្រូបណ្តុះបណ្តាលផ្នែកម៉ាស្សាយ៉ាងស្ទាត់ជំនាញម្នាក់ ហើយនាពេលកន្លងមករូបលោកធ្លាប់បានធ្វើការបណ្តុះបណ្តាលសិក្ខាកាមនៅតាមសាលាជាច្រើននៅទូទាំងប្រទេសថៃផងដែរ។ លោកប៉ូលិសវ័យ ៥៨ឆ្នាំរូបនេះបានបន្តថា មូលហេតុដែលគាត់សម្រេចផ្តល់ការម៉ាស្សាជូនពលរដ្ឋដោយមិនគិតថ្លៃដូចនេះ គឺដោយសារតែគាត់បានសង្កេតឃើញថា ក្រុមពលរដ្ឋដែលបានមកដល់ស្ថានីយ៍ប៉ូលិសទាំងអស់នោះតែងមានអារម្មណ៍តានតឹង មួរមៅ និងមានកំហឹងក្នុងខ្លួនយ៉ាងខ្លាំង ហើយក្រោយពេលរូបលោកបានផ្តល់ការម៉ាស្សាទៅកាន់ពួកគេរួច គឺពួកគេអាចត្រលប់មកមានអារម្មណ៍ធូរស្រាល និងមានការអត់ធ្មត់ខ្ពស់ជាងមុន។

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ វ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) អង្គការ UNICEF បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២៣នេះ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង​ជំនួយរបស់សហរដ្ឋអាមេរិកតាម​រយៈ COVAX Facility ដែលទទួល​បាន​ការ​អនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យ​ទទួល​យកជាដំណាក់​កាល​ៗចំនួន ១លាន​ដូសសិន ឥទ្បូវនេះវ៉ាក់សាំងជំហាន​ទី១ ចំនួន ៤៩៨,២៤០ ដូសប្រភេទ Pfizer

    March 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅសង្កាត់ទឹកថ្លា និងសង្កាត់តាខ្មៅដូចខាងក្រោម៖ ១. នៅយប់ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់តម្លើងនាឡិកាទឹកស្អាតទំហំ ៨០មម នៅលើចិញ្ចើមផ្លូវលេខ១១០ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២. នៅយប់ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១១០មម និងទំហំ ១៦០មម នៅលើផ្លូវលេខTKM២០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ អាស្រ័យហេតុនេះ

    March 28, 2023