- Khmerpress
- ព័ត៌មានជាតិ
(ម៉ារ៉ុក)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ារ៉ុក បានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរួចរាល់ហើយ ដើម្បីជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣។ ការចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ភាគីកម្ពុជាតំណាងដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងភាគីម៉ារ៉ុក តំណាងដោយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស។ លោក ស៉ីន
March 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖ * ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។ * ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល *សីតុណ្ហភាពអប្បបរមា មានពី
March 28, 2023 - ព័ត៌មានអន្តរជាតិ
(ហ្វីឡាដែលហ្វី)៖ ក្រុមន្ត្រីអាមេរិក នៅក្នុងទីក្រុងហ្វីឡាដែលហ្វី (Philadelphia) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន បន្ទាប់ពីមានការលេចធ្លាយ សារធាតុគីមីចូលទន្លេ Delaware ហើយថាទឹកនឹងមានសុវត្ថិភាពសម្រាប់ផឹក និងការប្រើប្រាស់ យ៉ាងហោចរហូតដល់យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។ បើតាមក្រុមមន្ត្រីនៅក្នុងតំបន់ សារធាតុគីមីចំនួនបីប្រទេសផ្សេងគ្នា ដូចជា ប៊ូទីល អាគ្រីឡាត (butyl acrylate) អេទីល អាគ្រីឡាត (ethyl acrylate) និងមេទីល មេតាគ្រីឡាត (methyl methacrylate) ដែលសុទ្ធសឹងតែអាចបង្កផលប៉ះពាល់ដល់សុខភាព
March 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ដើម្បីបំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់សម្តេចតេជោ។ លោកក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេចវិបុលសេនាភក្តី
March 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសជ្រេីសរេីសមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ តាមខេត្ដចំនួន៨ ពាក់ព័ន្ធនឹងជំនាញគ្រប់គ្រងសំណល់រឹង និងរាវ។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ បេីតាមសេចក្ដីជូនដំណឹង, រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវការអ្នកជំនាញគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ចំនួន ១៤ នាក់ មកក្នុងក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ដូចខាងក្រោម៖ ១. ជំនាញគ្រប់គ្រងសំណល់រឹង ចំនួន ០២ រូប (រដ្ឋបាលខេត្តបាត់ដំបង) ២. ជំនាញគ្រប់គ្រងសំណល់រឹង និងរាវ ចំនួន
March 27, 2023 - SEA GAMES
(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមពិធីដង្ហែហើយ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ នៅទីក្រុង Tagaytay ដោយមានអ្នកចូលរួមប្រមាណជាង ៥០០នាក់ អមជាមួយការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋហ្វីលីពីនជាច្រើនតាមដងផ្លូវ ។ ពិធីដង្ហែលើចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រនេះ មានការចូលរួមពីលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC, លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន និងលោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង
March 27, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមឱ្យមានការប្រកាសភាពអាសន្ន សម្រាប់រដ្ឋមីស៉ីស៉ីពី (Mississippi) នៅថ្ងៃអាទិត្យនេះ ក្រោយពីព្យុះថូណេដូកំណាចមួយ បានវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋមួយនេះ ដោយផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៥នាក់នៅទីនោះ ព្រមទាំងម្នាក់ទៀតនៅរដ្ឋអាឡាបាម៉ា (Alabama)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។ សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីអាមេរិក បានបង្គាប់ឱ្យបញ្ចេញជំនួយសហព័ន្ធ ដើម្បីជួយបំពេញបន្ថែមដល់ កិច្ចប្រឹងប្រែងរបស់អាជ្ញាធររដ្ឋ Mississippi ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋាន នៃតំបន់ដែលបានទទួលរងការប៉ះពាល់។ សេតវិមានបានគូសបញ្ជាក់ថា ជំនួយនឹងបានដល់ជនរងគ្រោះទាំងឡាយ ដែលស្ថិតនៅក្នុងតំបន់ខារ៉ូល (Caroll),
March 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មិនមានទឹកស្អាតប្រើប្រាស់ទេ ដាច់ទឹកជាច្រើនថ្ងៃហើយ ចំណែកទឹក និងធុងដាក់ទឹកនៅទីនោះក៏បន្តឡើងថ្លៃដែរ។ ក្នុងនោះយោងតាមអ្នករាយការណ៍ឈ្មោះ Ja Dina បានគោរពជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ទាំងមូលមិនមានទឹកស្អាតប្រើប្រាស់ទេ ដាច់ទឹកជាច្រើនថ្ងៃហើយ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅទីនេះត្រូវទិញទឹក និងរងចាំទឹកពីអាជ្ញាធរដឹកមកចែក។ ទឹក និងធុងដាក់ទឹកនៅទីនេះក៏បន្តឡើងថ្លៃដែរ។ » គួរជម្រាបជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងដែរថា បញ្ហាទឹកមានសម្ពាធខ្សោយ
March 26, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ នៅមុននេះបន្តិច បានចូលរួមអបអរសាទរ កីឡាករ បឺត សង្ឃឹម មកពីក្លឹបប៉ែនកាក់គុនខ្មែរ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ IPCC KUM KHMER លើប្រភេទទម្ងន់ ៦០ គីឡូក្រាម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ក៏បានឧបត្ថមថវិកាចំនួន ៦លានរៀលជាការលើកទឹកចិត្តឲ្យកីឡាករ បឺត សង្ឃឹមផងដែរ
March 26, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅក្នុងប្រទេសបេឡារុស ដើម្បីជាសញ្ញាព្រមានធ្ងន់មួយចំពោះអង្គការណាតូ (NATO) ជុំវិញការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។ លោកប្រធានាធិបតីរុស្ស៉ី បានប្រៀបប្រដូចផែនការខាងលើរបស់លោក ទៅនឹងការដែលសហរដ្ឋអាមេរិក បានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបយ៉ាងដូច្នោះ ហើយលោក ពូទីន បានគូសបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនផ្ទេរការគ្រប់គ្រង់អាវុធទាំងនោះ ឱ្យទៅបេឡារុសតែម្តងឡើយ។ ប៉ុន្តែនេះអាចនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០មក ដែលរុស្ស៉ីចង់ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្រៅប្រទេសរបស់ខ្លួន។
March 26, 2023









