- Khmerpress
- ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញបាត់បង់ជីវិត នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សត្វដំរីព្រៃញីមួយក្បាលសង្ស័យ រអិលជើងធ្លាក់ចម្រាំងភ្នំងាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពលរដ្ឋប្រទះសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាប់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ
March 26, 2023 - ព័ត៌មានអន្តរជាតិ
(ម៉ាឌ្រីដ)៖ អាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រសប្ដាហ៍នេះថាភ្លើងឆេះព្រៃធំដំបូងបំផុតមួយនៅក្នុងឆ្នាំ២០២៣នេះ ដែលបាននិងកំពុងឆាបឆេះនៅឯតំបន់ Valencia ស្ថិតនៅ ភាគខាងកើតនៃប្រទេស បានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៣,០០០ហិកតាហើយ និងបង្ខំឱ្យប្រជាជន ១,៥០០នាក់ បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។ ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ គាំទ្រដោយយន្ដហោះ និងឧទ្ធម្ភាគចក្រចំនួន១៨គ្រឿង បាននិងកំពុងតស៊ូប្រយទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ជាពិសេសគឺភ្លើងឆេះព្រៃនៅក្បែរភូមិ វីយ៉ានូអេវ៉ា ដេ វីវែរ (Villanueva de Viver) នៃតំបន់វ៉ាឡិនសៀ (Valencia)។ គួរបញ្ជាក់ថា
March 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ វេទិកានេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការរៀបចំជាលើកដំបូងហើយនៅកម្ពុជា ពោលមិនធ្លាប់មាននោះទេពីមុនមក។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ
March 26, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានធ្វើការព្យាករណ៍ថា រលកកម្តៅជាមធ្យមនៅក្នុងរដូវក្តៅឆ្នាំនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងកម្រិតសីតុណ្ហភាពដែលបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំកន្លងទៅ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ទី២៥ ខែមីនានេះ។ បើតាមអាជ្ញាធរឧតុនិយមថៃបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះទីក្រុងបាងកកអាចប្រឈមនឹងសីតុណ្ណភាពអតិបរមារហូតដល់ ៣៨,៥ អង្សាសេ ខណៈសីតុណ្ហភាពនៅតាមបណ្តាខេត្តមួយចំនួនវិញអាចកើនឡើងខ្ពស់បំផុតរហូតដល់កម្រិត ៤១,៥ អង្សាសេ។ បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋានឧតុនិយមថៃបានលើកឡើងថា នៅក្នុងរដូវក្តៅឆ្នាំនេះសីតុណ្ហភាពជារួមនឹងត្រូវក្តៅជាងឆ្នាំមុននៅគ្រប់ទីកន្លែងទូទាំងប្រទេស ខណៈតំបន់មួយចំនួនអាចនឹងត្រូវប្រឈមជាមួយរលកកម្តៅក្នុងកម្រិតផ្សេងគ្នា។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា តាមការព្យាករណ៍បានបង្ហាញថា ក្នុងរដូវឆ្នាំ ២០២៣ នេះ ទីក្រុងបាងកកអាចប្រឈមនឹងរលកកម្តៅខ្ពស់បំផុតក្នុងកម្រិតរហូតដល់ ៣៩ អង្សាសេ ខណៈនៅតាមបណ្តាខេត្តវិញគឺសីតុណ្ហភាពអាចកើនឡើងរហូតដល់កម្រិត ៤៣ អង្សាសេឯណោះ៕ ផ្តល់សិទ្ធិដោយ៖
March 25, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសចិននឹងពង្រីកគោលនយោបាយអនុគ្រោះពន្ធមួយចំនួន និងបន្តអនុវត្តពន្ធសូន្យលើការនាំចូលធ្យូងថ្មរហូតដល់ដំណាច់ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការផ្សព្វផ្សាយទូរទស្សន៍រដ្ឋចិន CCTV នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចិនថ្មីគឺលោក លី ឈាង នៅថ្ងៃដដែលនោះ។ ប្រទេសចិនបានកាត់បន្ថយពន្ធលើធ្យូងថ្មរហូតដល់អត្រាសូន្យភាគរយកាលពីខែមេសាឆ្នាំមុនក្នុងគ្រាដែលមានការប្រឈមនឹងក្តីព្រួយបារម្ភអំពីសុវត្ថិភាពថាមពលក្នុងស្រុក និងការរំខានដល់ការផ្គត់ផ្គង់។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការនាំចូលធ្យូងថ្មរបស់ប្រទេសចិនក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះបានកើនឡើង ៧១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសាររោងចក្រផលិតថាមពលបានបង្កើនការទិញធ្យូងថ្មដែលមានតំលៃថោកពីប្រទេសឥណ្ឌូណេស៊ី ខណៈដែលការទិញធ្យូងថ្មពីប្រទេសម៉ុងហ្គោលីក៏កើនឡើងផងដែរបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងវិធានការប្រឆាំងជំងឺកូវីដ-១៩។ CCTV បានរាយការណ៍ទៀតថា ប្រទេសចិនក៏នឹងកាត់បន្ថយពន្ធមួយចំនួនសម្រាប់ក្រុមហ៊ុនតូចៗ និងអាជីវកម្មបុគ្គល ហើយបន្តគោលនយោបាយអនុគ្រោះបែបនេះរហូតដល់ដំណាច់ឆ្នាំ២០២៤។ គោលនយោបាយអនុគ្រោះពន្ធផ្សេងទៀត រួមមានការកាត់បន្ថយពន្ធទាក់ទងនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការកាត់ពាក់កណ្តាលនូវពន្ធលើដីឃ្លាំងសម្រាប់ការស្តុកទុកទំនិញច្រើននៅក្នុងតំបន់ទីក្រុងសម្រាប់ក្រុមហ៊ុនឡូជីស្ទិក។ ទូរទស្សន៍ CCTV បានបន្ថែមថា ការកាត់បន្ថយពន្ធនេះត្រូវបានរំពឹងថានឹងកាត់បន្ថយបន្ទុកចំណាយសរុបជាង ៤៨០ពាន់លានយន់
March 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី។ ករណីទី១៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដា ZOOMERX ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ ១O-៥៦៧៧ ប្រព្រឹត្តនៅចំណុចមុខតូចលក់ដូរ ផ្លូវជាតិលេខ៦ ក្រុម០៥ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ
March 25, 2023 - ព័ត៌មានអន្តរជាតិ
ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៤ ខែមីនាម្សិលមិញថា ប្រទេសហ្វីលីពីននឹងត្រូវប្រឈមជាមួយវិបត្តិខ្វះទឹកស្អាតប្រើប្រាស់ក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយនៅអំឡុងពេលនៃរដូវក្តៅនេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការថ្លែងខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោកប្រធានាធិបតីហ្វីលីពីនបានអញ្ជើញទៅចូលរួមសន្និសិទ្ធមួយស្តីពីអំពីធនធានទឹកនិងការតាំងពិព័រណ៍លើកទី ៦ ដែលបានរៀបចំនៅក្នុងទីក្រុងម៉ានីល។ បើតាមលោកប្រធានាធិបតីវ័យ ៦៥ឆ្នាំរូបនេះបានបញ្ជាក់ថា វិបត្តិខ្វះទឹកស្អាតប្រើប្រាស់នេះអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅកាន់ក្រុមពលរដ្ឋប្រមាណជា ១១លាននាក់ ខណៈបញ្ហានេះមិនមែនជាបញ្ហាក្នុងរយៈពេលវែងនោះទេ ពោលគឺវាគ្រាន់តែកើតឡើងតាមបែបធម្មជាតិនៅក្នុងរដូវក្តៅនេះតែប៉ុណ្ណោះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា រដ្ឋាភិបាលបានកំពុងតែខិតខំធ្វើការកែលម្អប្រព័ន្ធចម្រោះទឹកនិងប្រព័ន្ធបង្ហូរទឹកទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយៗហើយ ដើម្បីជួយសម្របសម្រួលឲ្យពលរដ្ឋអាចទទួលបានទឹកស្អាតយកទៅប្រើប្រាស់ក្នុងអំឡុងពេលដែលប្រភពទឹកធម្មជាតិនៅក្នុងតំបន់ពួកគេរស់នៅត្រូវរីងស្ងួត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
March 25, 2023 - ព័ត៌មានអន្តរជាតិ
ការិយាល័យប្រធានាធិបតីបារាំង និងវិមាន Buckingham បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ស្តេច Charles (ឆាល) របស់ចក្រភពអង់គ្លេស បានពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ជាកន្លែងដែលការតវ៉ាកាន់តែខ្លាំងឡើងជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron។ ស្តេច Charles និងម្ចាស់ក្សត្រី Camilla គ្រោងនឹងធ្វើទស្សនកិច្ចពីថ្ងៃអាទិត្យដល់ថ្ងៃពុធ ហើយវាជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ទ្រង់ចាប់តាំងពីឡើងគ្រងរាជ្យនៅខែកញ្ញា។ លោក Macron បាននិយាយថា ការធ្វើដំណើរត្រូវតែកំណត់ពេលឡើងវិញ នៅពេលដែលភាពស្ងប់ស្ងាត់ត្រូវបានស្តារឡើងវិញ។ លោកបានបន្ថែមថា ការតវ៉ាទ្រង់ទ្រាយធំបន្ថែមទៀតត្រូវបានគេរំពឹងទុកនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលបារាំងបានបង្ខំឱ្យមានច្បាប់កែទម្រង់សោធននិវត្តន៍តាមរយៈសភា។ ការផ្លាស់ប្តូររួមមានការបង្កើនអាយុសោធននិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ ដែលទង្វើនេះបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងការប៉ះទង្គិចជាមួយប៉ូលិស៕
March 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន។ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះថា «ដោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីហិង្សាក្នុងគ្រួសារ ដែលប្រពឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឲ្យរងរបួស»។ យ៉ាងណាលោកឧត្តមសេនីយ៍ឯក មិនទាន់អាចជម្រាបជូន នូវចំណាត់ការយ៉ាងណាលើមន្ត្រីនគរបាលនោះទេ ដោយលោកបញ្ជាក់ថានឹងជូនព័ត៌មានលម្អិត
March 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ខ្លួនបាន ចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១២គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៨គ្រឿង និងចង្កូតស្តាំ៤គ្រឿង។ រថយន្តទាំងនោះរួមមាន៖ ១-រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 និងទំហំស៊ីឡាំង 2500CC ២-រថយន្តម៉ាក Mercedes Benz GL350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2013 និងទំហំស៊ីឡាំង 3000CC
March 25, 2023









