- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យបន្ថែមទុនដល់អ្នកវិនិយោគ ដើម្បីបង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសឱ្យកាន់តែច្រើន ចូលរួមប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលទី២៤ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា កម្ពុជាមានសមត្ថភាពប្រជែងយកលេខ១លើពិភពលោក ក្នុងការនាំគ្រាប់ស្វាយចន្ទីទៅប្រទេសក្រៅ។ សព្វថ្ងៃនេះ កម្ពុជាបានវិវត្តហួសប្រទេសកូតឌីវ័រទៅហើយក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ខណៈកូតឌឺវ័រមានគ្រាប់ស្វាយចន្ទីត្រឹមតែ១,១០០,០០០តោនប៉ុណ្ណោះ ប៉ុន្តែកម្ពុជាមានគ្រាប់ស្វាយចន្ទីជាង១,១៨០,០០០តោន។ សម្ដេចតេជោបានបន្តថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយចន្ទីដែលមិនទាន់ទទួលផលក៏កំពុងតែកើនឡើងដែរ ដូច្នេះប្រសិនបើកម្ពុជាមានរោងចក្រកែច្នៃល្អ បង្វិលទុនបានគ្រប់គ្រាន់ នោះការផលិតផលគ្រាប់ស្វាយចន្ទីនឹងកើនឡើងលើសនេះថែមទៀត ខណៈគ្រាប់ស្វាយចន្ទីគឺមានតម្រូវការច្រើននៅលើពិភពលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្របានបន្តទៀតថា ប្រទេសវៀតណាម
March 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានសម្ដែងនូវការកោតសរសើរ ចំពោះរបកគំហើញពូជស្រូវថ្មី «ចំប៉ីស៧០» និង «កង្រី» ដែលទើបត្រូវបានបង្កាត់ ជាមួយនឹងការស្រាវជ្រាវបច្ចេកទេស និងការដាំដុះ។ ការកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា
March 25, 2023 - SEA GAMES
(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន ហើយដោយជោគជ័យ និងមានការអញ្ជើញទទួលដោយលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា និងលោក CARL IRVING SAMABRNO អនុប្រធានគណៈកម្មការជាតិអូឡាំពិតហ្វីលីពីន នាទីក្រុងម៉ានីល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ដំណើរគោចរព្រះអគ្គិជ័យកីឡាក្នុងតំបន់អាស៊ាននេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC និងប្រតិភូសរុបចំនួន ៩រូប ដែលនេះជាប្រទេសតំបន់អាស៊ានទី២។ សូមបញ្ជាក់ថា ការដង្ហែព្រះអគ្គិជ័យកីឡា
March 25, 2023 - ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលវៀតណាមបានស្នើឱ្យមានការអនុវត្តពន្ធអាករសម្រាប់ភេសជ្ជៈផ្អែមទាំងអស់ ដើម្បីឱ្យស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមលើសុខភាព កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល បាននិយាយថា ក្រសួងកំពុងស្នើឱ្យអនុវត្តការយកពន្ធគយ ដោយផ្អែកលើបរិមាណជាតិស្ករនៅក្នុង ១០០ មីលីលីត្រទឹក។ ការស្នើនេះត្រូវបានធ្វើឡើង ខណៈក្រសួងហិរញ្ញវត្ថុកំពុងបង្កើតសេចក្តីព្រាងច្បាប់ស្តីពីពន្ធអាករសម្រាប់ភេសជ្ជៈផ្អែម។ លោកស្រីអនុប្រធានបាននិយាយថា វាគួរតែមានការចាត់ថ្នាក់កម្រិតជាតិស្ករឱ្យបានច្បាស់លាស់ ដែលមានន័យថា ជាតិស្ករកាន់តែច្រើន តម្លៃពន្ធក៏កាន់តែខ្ពស់។ លោកស្រីបានស្នើថា ភេសជ្ជៈដែលមានកម្រិតជាតិស្ករក្រោមកម្រិតជាក់លាក់មួយ នឹងមិនចាំបាច់ត្រូវយកពន្ធបន្ថែមនោះទេ។ ក្រសួងក៏បាននិយាយដែរថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភេសជ្ជៈផ្អែមមានការរីកលូតលាស់យ៉ាងខ្លាំង ហើយពួកគេរំពឹងថា ភេសជ្ជៈទាំងនេះនឹងកើនឡើងពី ៣ ទៅ ៥% ក្នុងរយៈពេល
March 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ លោករដ្ឋមន្ត្រី កើត រិទ្ធ បានបង្ហើបពីការកែប្រែក្រមព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ក៏ដូចជាបទដ្ឋានគិតយុត្តដែលមានការពាក់ព័ន្ធផ្សេងទៀត ឲ្យស្របទៅនឹងសង្គមកម្ពុជា។ ក្នុងសន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក កើត រិទ្ធ បានលើកឡើងថា ពាក់ព័ន្ធនឹងទិសដៅកែទម្រង់យុត្តិធម៌ មានព្រហ្មទណ្ឌ និងរដ្ឋប្បវេណី អង្គសន្និបាតបានកត់សម្គាល់ និងពិចារណា ពីភាពចាំបាច់ ក្នុងការកែទម្រង់យុត្តិធម៌ផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណី សម្តៅមានប្រព័ន្ធយុត្តិធម៌មួយប្រកបដោយទំនុកចិត្ត ឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សង្គមកម្ពុជា ដោយផ្តោតជាសំខាន់នូវភាពចាំបាច់ ក្នុងការធ្វើវិសោធនកម្មយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធ។ ជាមួយគ្នានេះ លោកបន្តថា
March 24, 2023 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ The Thaiger បានឱ្យដឹងថា អ្នកប្រមូលទិញកាក់ និងក្រដាសប្រាក់ថៃមួយរូប បានប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់នឹងហ៊ានឱ្យថ្លៃរហូតដល់ទៅ ៣,០០០បាត នៅក្នុងមួយសន្លឹក។ ក្រដាសប្រាក់ ២០ បាតថ្មី ដែលបញ្ចេញឱ្យចរាចរកាលពីឆ្នាំមុន ត្រូវបានបោះពុម្ពដោយគ្មានបន្ទាត់បញ្ឈរនៅខាងឆ្វេង (ដូចក្នុងរូបខាងក្រោម) ហើយលោក Gig ដែលជាអ្នកប្រមូលទិញ នឹងផ្ដល់ជូនរហូតដល់ ៣,០០០បាត ទៅតាមស្ថានភាពក្រដាសនៅចាស់ ឬថ្មី។ លោក Gig បានប្រកាសរកក្រដាសប្រាក់ ២០បាត តាំងតែពីខែឧសភា ឆ្នាំមុន ដោយសារគាត់ដឹងថា ក្រដាសប្រាក់កម្រនេះនៅមានចរាចរ ហើយកាលពីខែមុន គាត់ក៏ធ្លាប់ប្រកាសឱ្យថ្លៃ ១,៥០០បាត
March 24, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃសុក្រនេះ បាននិយាយថា ជាថ្មីម្តងទៀត ខ្លួនត្រូវបង្ខំតាមឃ្លាំមើលនិងបណ្តេញ នាវាចម្បាំងអាមេរិក ឈ្មោះ ម៉ាយលៀស (Milius) ដែលបានបន្តបំពានចូលមកក្នុងដែនទឹករបស់ចិនពីរថ្ងៃជាប់ៗគ្នា នៅតំបន់សមុទ្រចិនខាងត្បូងក្បែរទីប្រជុំកោះ ប៉ារ៉ាសែល (Paracel)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងសូមទាមទារជាកំហិតឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុបែបនេះ ហើយបើពុំដូច្នោះទេនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ នៃឧប្បត្តិហេតុដែលមិនអាចមើលឃើញមុន ជាក់ជាមិនខាននោះឡើយ»។ ចំណែកឯយោធាជើងទឹកអាមេរិកបានអះអាងថា សកម្មភាពនៃនាវាចម្បាំងបំពាក់មីស៉ីលរបស់ខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍។ យោធាជើងទឹកអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការទាមទារចំណែកដែនទឹកយ៉ាងធំសម្បើម
March 24, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់ទទួលអគារផ្នែកសង្រ្គោះបន្ទាន់ ក្រោយបានជួសជុល កែលំអ ពង្រីកបន្ថែម និងការប្រគល់រថយន្តគិលាន សង្គ្រោះបន្ទាន់ពីសំណាក់ភាគីថៃ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ថៃ នៃគម្រោមរបស់ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិថៃ (TICA)។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី Ureerat Chareontoh អគ្គនាយិកាទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) តំណាងគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្តបន្ទាយមានជ័យ អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ
March 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅបណ្ដាសង្កាត់ចំនួន ៥ ដូចខាងក្រោម៖ ១. នៅយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ទៅ ២៥០មម នៅលើផ្លូវលេខ៥៥P នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២. នៅយប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៦០D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
March 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹង ស្ដីពី សំណើសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលនៅយប់ នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ៦០០មម ទៅទំហំ៥០០មម នៅលើផ្លូវលេខ១១០ កែងផ្លូវលេខ៥៥ ចាប់ពីផ្លូវលេខ៥៩៨ រហូតដល់ផ្លូវលេខ២០០៥ ស្ថិតនៅក្នុង ភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវ
March 24, 2023









