- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ អតីត CEO បណ្តាញផ្សព្វផ្សាយសង្គម Twitter គឺលោក Parag Agrawal ព្រមទាំងអតីតបុគ្គលិកជាន់ខ្ពស់ចំនួន ៣រូប បានប្តឹងកំពូលមហាសេដ្ឋីលោក Elon Musk ទាមទារប្រាក់បំណាច់ជាង ១២៨លានដុល្លារ ដោយបានអះអាងថា Musk បានបណ្តេញពួកគេដោយគ្មានមូលហេតុ និងបានចោទប្រកាន់ពូកគេពីបទប្រព្រឹត្តខុសគោលការណ៍ ដើម្បីយកលេសមិនព្រមបង់ប្រាក់បំណាច់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍បានឱ្យដឹងថា បណ្តឹងនេះត្រូវបានដាក់នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយត្រូវបានគេកត់សម្គាល់ឃើញថា ជាបញ្ហាផ្លូវច្បាប់ចុងក្រោយបង្អស់ដែលកំពូលមហាសេដ្ឋីលោក Elon Musk ប្រឈមមុខ បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter
March 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ករណីឆេះផ្ទះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី។ តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។
March 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការរៀបចំតាំងពិព័រណ៍សៀវភៅនឹងត្រឡប់មកជាថ្មីម្ដងទៀតដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ដោយប្រារព្ធឡើង ចំនួន៣ថ្ងៃ។ សូមចូលរួមឱ្យបានកុះករទាំងអស់គ្នាណា ដើម្បីជាចំណែកក្នុងការលើកស្ទួយដល់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា និងដើម្បីចូលរួមលើកទឹកចិត្តដល់បេក្ខជនដែលមកពីទូទាំងប្រទេសក្នុងការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រផងដែរ។ ការរៀបចំពិព័រណ៍សៀវភៅលើកទី៩នេះនឹងធ្វើឡើងនៅថ្ងៃទី០៩ ដល់ថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០២៤ (សៅរ៍-អាទិត្យ-ចន្ទ) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)៕ ផ្តល់សិទ្ធិដោយ៖ freshnews
March 5, 2024 - ព័ត៌មានជាតិ
(អូស្ត្រាលី)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សហគមន៍ខ្មែរ-អូស្ត្រាលី ដ៏រស់រវើកដើរតួជាស្ពាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ បើយោងតាមជំរឿនអូស្ត្រាលីឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរជាង ៥៧,០០០នាក់ ហៅអូស្ត្រាលីថាជាផ្ទះរបស់ពួកគេ។ ការលើកឡើងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងសន្ទរកថាថ្លែងជាភាសាអង់គ្លេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «លើសពីនេះសហគមន៍ខ្មែរ-អូស្ត្រាលីដ៏រស់រវើក ដើរតួជាស្ពាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិយើង។ យោងតាមជំរឿនអូស្ត្រាលីឆ្នាំ ២០២១ ប្រជាពលរដ្ឋខ្មែរជាង ៥៧,០០០នាក់ ហៅអូស្ត្រាលីថាជាផ្ទះរបស់ពួកគេ»។
March 5, 2024 - ព័ត៌មានជាតិ
(អូស្រ្តាលី)៖ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ដែលជាក្រុមហ៊ុនឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដ៏ធំរបស់អូស្ត្រាលី បានបង្ហាញបំណងចង់វិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា។ ការបញ្ជាក់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកជួបពិភាក្សាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា
March 5, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក កាលពីថ្ងៃចន្ទ ទី៤ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចជាឯកច្ឆន្ទឱ្យលោក ដូណាល់ ត្រាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សសាធារណរដ្ឋ ដោយលុបចោលការសម្រេចរបស់តុលាការកំពូលក្នុងរដ្ឋ Colorado ដែលបានហាម អតីតប្រធានាធិបតីអាមេរិករូបនេះឈរឈ្មោះ ដោយសារមានជាប់ពាក់ព័ន្ធនឹងកុបកម្មនៅឯវិមាន Capitol កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ ការសម្រេចរបស់តុលាការកំពូលអាមេរិក ធ្វើឡើងក្នុងសំឡេងគាំទ្រ ៩ ទល់នឹង០ នៅក្នុងចំណោមចៅក្រមទាំង៩រូប ដែលក្នុងនោះមានចៅក្រម៣រូបត្រូវបានលោក ត្រាំ តែងតាំង ដោយផ្ទាល់ដៃ។ ការសម្រេចចិត្តនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងថ្ងៃបោះឆ្នោតបឋម «Super Tuesday»
March 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់ផ្តល់ជូននូវការបំពេញបែបបទ និងនីតិវិធីការអនុញ្ញាតឱ្យជនបរទេសធ្វើការនៅកម្ពុជានៅលើប្រព័ន្ធអនឡាញ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ មីនា ឆ្នាំ២០២៤ នេះ។ លោក កត្តា អ៊ន បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធអនឡាញនេះ និយោជក ឬជនបរទេសអាចស្នើសុំសរវា មានដូចជា៖ ទី១៖ លិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (សម្រាប់និយោជក) ទី២៖ការចុះបញ្ជិកាកិច្ចសន្យាការងារជនបរទេស
March 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបបានថយឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និង មានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពមធ្យមអប្បបរមា២៥°C
March 5, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប។ ព្រឹត្តិការណ៍ដ៏ធំនេះ ក្រសួងទេសចរណ៍រំពឹងថា នឹងមានអ្នកទេសចរចូលរួមទស្សនា និងកម្សាន្តសប្បាយប្រមាណ ១លាននាក់។ ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់កម្មវិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី៤ ខែមីនានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បញ្ជាក់ថា បុណ្យទន្លេ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ជាពិសេសវាបានទាក់ទាញ
March 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ, នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបន្តរៀបំការប្រឡងសម្រាប់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីបម្រើការនៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេលមួយថ្ងៃពេញនៅសាលាភូមិន្ទរដ្ឋបាល ប្រព្រឹត្តទៅអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ SOP ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយគណៈកម្មការរៀបចំ ក៏ដូចជាអនុគណៈកម្មការទាំងអស់ បានបន្តការងារប្រកបដោយភាពហ្មត់ចត់ មានការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់លើតួនាទី របស់ក្រុមការងាររៀងៗខ្លួន។ ដំណើរការរៀបចំការប្រឡងប្រជែងថ្ងៃនេះ ចាប់ផ្តើមតាំងពីម៉ោង៦ព្រឹក តាមរយៈការរៀបចំការងារបច្ចេកទេស និងការតាក់តែងវិញ្ញាសាដោយសាស្ត្រាចារ្យ និងអ្នកជំនាញជាច្រើនរូបមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធប្រមាណ៥០រូប។ នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ការប្រឡង បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយលោក ហ៊ុន
March 4, 2024









