Khmerpress
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរស្រុកចំការលើ ខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនប្រជាពលរដ្ឋក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីបញ្ជ្របចំណេះដឹង ​ពីការប្រើប្រាស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឲ្យចំគោលដៅ និងមិនប្រឈមនឹងបំណុលវ័ណ្ឌក។ សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះក៏មានការចូលរួមពីលោក សុំ ពិសិដ្ឋ អភិបាលស្រុកចំការលើផងដែរ។ លោក គិត សុវណ្ណារិទ្ធ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះការប្រើប្រាក់កម្ចីមិនចំគោលដៅ ដែលនឹងប្រឈមហានិភ័យជាច្រើន រហូតក្លាយជាបំណុលវ័ណ្ឌករុញច្រានឲ្យក្រុមគ្រួសារ ធ្លាក់ក្នុងភាពក្រីក្រ។ ក្នុងឱកាសនោះលោកអគ្គនាយករងរូបនេះ បានព្រមានដល់បុគ្គលឥណទាន និងអ្នករួមគំនិតទាំងឡាយណា

    March 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ខេត្តព្រះវិហារ ជាខេត្តមួយដែលសំបូរទៅដោយធនធានរ៉ែ ក្នុងនោះមានទាំងរ៉ែដេក, រ៉ែស្ពាន់, រ៉ែមាស, រ៉ែប្រេងកាត និងរ៉ែលោហៈជាដើម ដែលគ្របដណ្ដប់នៅស្ទើរទូទាំងខេត្តតែម្ដង។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ» នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកអភិបាលខេត្តបានអះអាងថា បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនចំនួន២២ក្រុមហ៊ុន កំពុងធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវ។ បើតាមលោក គីម រិទ្ធី, ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មរ៉ែ និងសិក្សាស្រាវជ្រាវធនធានរ៉ែនៅខេត្តព្រះវិហារ រួមមាន៖ *

    March 24, 2023
  • ព័ត៌មានជាតិ

    រាជធានិភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២៣​ និងដោះស្រាយ។ ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយ, និងគ្មាន ទឹកក្នុងបណ្តាញទឹកជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១/១១៥ ជាយ រាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្នេ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក,

    March 23, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានជំរុញឲ្យមន្រ្តីត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ការលើកឡើងដូច្នេះ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)។ ពិធីនេះ ក៏មានការពីលោក លី ទឹង សមាជិកក្រុមប្រឹក្សាខេត្ត, លោក ពិន ប្រាកដ អភិបាលរងខេត្ត, លោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត,

    March 23, 2023
  • ព័ត៌មានអន្តរជាតិ

    មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី២២ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងអង្គភាពនានាក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សាកាតា ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Derek Chollet បាននិយាយថា ការដាក់ទណ្ឌកម្មនឹងធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ា កាន់តែពិបាករកប្រាក់ចំណូលដើម្បីទិញសព្វាវុធ។ លោក Chollet បាននិយាយថា៖«យើងប្តេជ្ញាក្នុងការបង្កើនសម្ពាធលើរបបយោធា និងធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការបង្កើតប្រាក់ចំណូល ដែលជាការជំរុញម៉ាស៊ីនសង្រ្គាមរបស់ខ្លួន»។ លោក​បាន​បន្ថែម​ថា «ប្រទេស​មីយ៉ាន់ម៉ាកំពុង​ដើរ​លើ​មាគ៌ា​ដើម្បី​ក្លាយ​ជា​រដ្ឋ​ដួលរលំ ​នៅ​ក្នុង​បេះដូង​នៃ​អាស៊ីអាគ្នេយ៍»។ រំលឹកដែរថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមកយោធាបានដឹកនាំការបង្រ្កាបលើក្រុមអ្នកតវ៉ា ដោយធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពវឹកវរ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសនូវការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដែលផ្តោតលើសមាជិករបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា ដោយស្វែងរកការទប់ស្កាត់លទ្ធភាពនៃការរៃអង្គាសប្រាក់របស់ពួកគេ។

    March 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់អំឡុងខែមីនា ២០២៣ មានបណ្តឹងជាច្រើន ដែលបានផ្ញើចូលមក ដោយបានធ្វើចំណាត់ការពាក់ព័ន្ធបន្តទៅខេត្តចំនួន១១ និង រកឃើញមនុស្សពាក់ព័ន្ធ ១៣សញ្ជាតិ។ ក្នុងនោះ អ្នកដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស មានជនបរទេស ៨៧១នាក់ មកពី ១២ប្រទេស ដែលក្នុងនោះ មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណរកឃើញថា មានពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ ៨០នាក់ទៀត ត្រូវបានកំណត់ថា ជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ។ នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

    March 23, 2023
  • SEA GAMES

    (ហាណូយ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅប្រមាណម៉ោង ៩យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញពីខេត្តសៀមរាប បន្ទាប់ពីព្រះរាជាពិធីបួងសួងសុំព្រះអគ្គិកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ខេត្តសៀមរាប។ ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងប្រតិភូ ដែលចាត់តែងដោយសម្ដេចពិជ័យសេនា

    March 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ freshnews សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖

    March 23, 2023
  • ព័ត៌មានជាតិ

    (ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើ​ឥណ្ឌូ​នេស៊ី ជួយទិញអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយជាដើម។ សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Enggartiasto Lukita អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជំនួបនេះធ្វើឡើង ដើម្បីជំរុញពា​ណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែក​បទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​កាលពីឆ្នាំ២០២២។ ក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានសម្តែងក្តីសោមន្សរីករាយដែលបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Enggartiasto Lukita

    March 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការឆបោកប្រាក់តាមបណ្តាញសង្គមនិងប្រព័ន្ធទូរស័ព្ទ។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយប្រើ គណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ

    March 22, 2023