- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងគ្រោងពន្លឿនដំណើរការផ្តល់រថក្រោះ Abrams របស់ខ្លួន ឱ្យរដ្ឋាភិបាលទីក្រុងកៀវ ជាមួយគោលដៅបញ្ជូនសព្វាវុធសំខាន់នេះទៅដល់ដៃអ៊ុយក្រែន ឱ្យបាននៅកំលុងរដូវស្លឹកឈើជ្រុះខាងមុខ ពោលគឺចន្លោះខែកញ្ញា-វិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។ កាលពីខែមករា សហរដ្ឋអាមេរិកបានសន្យាផ្គត់ផ្គង់រថក្រោះ Abrams ស៊េរី M1A2 ដែលប្រើម៉ាស៉ីនតួប៊ីនហ្គាសពិសេស ចំនួន៣១គ្រឿង ក៏ប៉ុន្តែនឹងត្រូវប្រើពេលរាប់ខែ ឬចូលដល់ខ្ទង់ឆ្នាំ ទើបពួកវាអាចត្រូវបញ្ជូនទៅដល់អ៊ុយក្រែន។ យ៉ាងណាមិញ នាពេលនេះ លោក ផាទ្រីក រ៉ៃដឺ (Patrick Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណ
March 22, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ អត្រាកំណើតប្រជាជននៅក្នុងទីក្រុងប៉េកាំងបានធ្លាក់ចុះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៣ មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនានេះ។ ស្របពេលដែលតួលេខនៃកំណើតប្រជាជនបានធ្លាក់ចុះ តួលេខអ្នកស្លាប់គិតជាមធ្យមនៅក្នុងទីក្រុងដ៏ធំរបស់ចិនមួយនេះបានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ នេះបើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិន ដែលបានធ្វើការបូកសរុបចំនួនពលរដ្ឋកើតថ្មីនិងចំនួនពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងទីក្រុងប៉េកាំងគិតត្រឹមពេញមួយឆ្នាំនៃឆ្នាំ ២០២២ កន្លងទៅនេះ។ នៅក្នុងរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ គឺអាត្រាមរណភាពរបស់ពលរដ្ឋក្នុងទីក្រុងប៉េកាំងបានកើនឡើងដល់ ៥,៧២% បើគិតជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ ខណៈតួលេខអ្នកកើតថ្មីវិញគឺបានធ្លាក់ចុះមកសល់ត្រឹម ៥,៦៧ % បើគិចជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ដូចគ្នា។ ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះនៃអាត្រាកំណើតនេះអាចបង្កឡើងដោយបញ្ហាសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលរបស់គ្រួសារនីមួយៗត្រូវធ្លាក់ចុះ ហើយកត្តានេះក៏បានជម្រុញឲ្យគ្រួសារមួយចំនួនសម្រេចចិត្តមិនទាន់យកកូនតែម្តង។ គួរបញ្ជាក់ជូនថា
March 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរងកងទ័ពជើងគោក នឹងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក នៅពេលណាដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់តំណែងនយោបាយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ទុកឱ្យហើយទេ ក្នុងករណីដែល ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ
March 22, 2023 - ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បាននិយាយថា ទីក្រុងតូក្យូនឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិទុកចិត្តរបស់អង្គការណាតូ ដើម្បីជួយអ៊ុយក្រែន ទទួលបានឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ លោក Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃអង្គារ ហើយបានប្រកាសអំពីរឿងនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។ លោក Kishida បាននិយាយថា គាត់ពិតជាចង់ទៅលេងអ៊ុយក្រែន ជួប Zelenskyy ដោយផ្ទាល់ និងផ្តល់សាមគ្គីភាពដែលមិនផ្លាស់ប្តូររបស់ប្រទេសគាត់ មុនពេលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Group of Seven នៅហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។ នាយករដ្ឋមន្ត្រីបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួនថា
March 22, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០ មានករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) កើតឡើងនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី
March 22, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ បានរៀបចំកម្មវិធី «ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)» ក្រោមអធិបតីភាពរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រមូលបានថវិកាចំនួន ៥៥៥,០០០,០០០រៀល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មេធាវី, ក្រឡាបញ្ជី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត ព្រមទាំងសមាជិក និងសមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ជាច្រើនរូបទៀត។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងការជិះកង់នៅតំបន់ប្រាសាទ,
March 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ សរុប ៤,៧០៥នាក់ នារី ៤,២២១នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ នៅទីតាំងគោលក្នុងរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប។ ក្នុងនោះ ក៏មាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០នាក់ នារី
March 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងចុះបញ្ជី ម៉ាកសំគាល់ភូមិសាស្ត្រទំនិញ អំបិលកំពត-កែប ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ត្រូវបានអនុម័ត និងចុះបញ្ជីអនុញ្ញាត នៅក្រសួងមហាផ្ទៃរួចរាល់។ ការលើកឡើងរបស់លោក អ៊ុក ប្រជា ធ្វើឡើងក្នុងអង្គមហាសន្និបាតកំណើតដំបូង នៃសមាគអ្នកផលិតម៉ាក សម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប រៀបចំឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ លោក អ៊ុក ប្រជា បានបន្តថា សន្និបាតរបស់សមាគមអ្នកផលិតម៉ាកសំគាល់ភូមិសាស្ត្រទំនិញអំបិល ធ្វើឡើងដើម្បីរៀបចំក្រុមប្រឹក្សា ប្រធានប្រតិបត្តិ អនុប្រធាន និងសវនកររបស់សមាគម ឈានទៅចុះបញ្ជីទទួលស្គាល់ នៅក្រសួងមហាផ្ទៃ
March 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានសហការជាមួយគ្រូស្ម័គ្រចិត្តជនជាតិចិនបើកបង្រៀនភាសាចិនកម្រិតបឋម និងចំណេះដឹងផ្សេងៗដោយឥតគិតថ្លៃ ដោយការបង្រៀនធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ (អគារថ្មី ជាន់ទី៦) រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៦៖០០នាទី ដល់ ៧៖៣០នាទី។ គួរជម្រាបថា ការសិក្សាភាសាចិននេះគឺសិក្សាជាមួយគ្រូជនជាតិដើមផ្ទាល់តែម្ដង ដែលមានបទពិសោធន៍បង្រៀនជាង១៥ឆ្នាំនៅប្រទេសចិន មានវិធីសាស្ត្រក្នុងការបង្រៀនងាយយល់ ឆាប់ចេះ បរិយាកាសរីករាយ។ អ្នកគ្រូ គួ យ៉ាង (Guo Yang) ជាគ្រូជនជាតិដើមបង្រៀនភាសាចិននេះបានឱ្យដឹងថា ការបង្រៀនភាសាចិនដល់សិស្សកម្ពុជានេះ គឺជាការងារស្ម័គ្រចិត្តសុទ្ធសាធ មិនយកប្រាក់កម្រៃ ថែមទាំងផ្ដល់នូវចំណេះដឹងផ្សេងៗដល់សិស្សបន្ថែមទៀត ដូចជា វប្បធម៌ សិល្បៈ ក៏ដូចជាទម្លាប់នៃការរស់នៅរបស់ប្រជាជនចិនជាដើម។ អ្នកគ្រូ គួ យ៉ាង
March 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាមានគ្រប់គ្រាន់ ខណៈតម្រូវការប្រើប្រាស់ជាទូទៅកើនឡើងដល់ ១៩០ ០០០លីត្រ ក្នុងមួយខែៗ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទោះបីមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនដែលនាំចូលប្រេង សុទ្ធតែបានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឱ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់។ ឯកឧត្តមបានបន្តថា ក្នុងពេលតម្លៃប្រេងកំពុងមានការប្រែប្រួល រាជរដ្ឋាភិបាលបានឧបត្ថម្ភធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ដែលកាលពីមុនត្រឹមតែ
March 21, 2023









