- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា ខេត្តឧត្តរមានជ័យ ជាខេត្តមានអំណោយផលលើវិស័យកសិកម្ម ដែលក្នុងមួយឆ្នាំៗ ខេត្តនេះផលិតដំណាំកសិឧស្សាហកម្ម ដែលមានសក្តានុពលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ បានប្រមាណជាង ២លានតោន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តឧត្តរមានជ័យ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការងារដីដាំដុះដំណាំស្រូវ សម្រេចបានលើផ្ទៃដីចំនួន ៩៥ ០០០ហិកតា ទទួលបានបរិមាណផល ២៦២ ៦៩០តោន ដោយមានអត្រាកំណើនជាមធ្យម ៨.១២%ក្នុងមួយឆ្នាំ ក្នុងនោះមានអតិរេកស្រូវ ១៦៩
March 21, 2023 - ព័ត៌មានអន្តរជាតិ
នូវែលហ្សេឡង់៖ តុលាការនៃប្រទេសនូវែលហ្សេឡង់បានបង្គាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបង់ប្រាក់ចំនួន ១១,៣០០ ដុល្លារនូវែលហ្សេឡង់ (ជាង ៧ពាន់ដុល្លារអាមេរិក) ទៅកាន់អ្នកដំណើរម្នាក់ ក្រោយក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនៅលើពិភពលោកមួយនេះខកខានមិនបានផ្តល់សេវាកម្មក្នុងការធ្វើដំណើរឲ្យគ្រប់តាមលក្ខខណ្ឌដូចការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះបានបញ្ជាក់ថា អ្នកដំណើរដែលជាដើមបណ្តឹងក្នុងករណីដ៏កម្រនេះគឺលោក Mark Morgan និងភរិយារបស់គាត់ដែលបានទិញសំបុត្រយន្តហោះប្រភេទ Business Class ពីក្រុមហ៊ុន Emirates ក្នុងការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសអង់គ្លេសនាពេលកន្លងមក។ (រូបតំណាង) ប្រភពខាងលើបានបន្តថា នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ខ្លួនគឺក្រុមហ៊ុន Emirates បានបង្ហាញថា សម្រាប់កៅអី Business Class នឹងមានបញ្ចូលសេវាកម្មពិសេសមួយចំនួនដូចជា
March 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាមោទនភាពថ្មីទៀតហើយ ដោយក្រសួងទេសចរណ៍កម្ពុជាទើបទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។ លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឱ្យដឹងថា ការទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» នេះ ធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ សមាគម AHHRA មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី ដែលកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន TIN Media។ លោក ប្រាក់
March 21, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខេត្តសៀមរាប។ ពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា បានធ្វើឡើងនៅខាងមុខប្រាសាងអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣,
March 21, 2023 - ព័ត៌មានអន្តរជាតិ
(ប៊ែកឡាំង)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា ដៃប្រតិបត្តិរបស់សហភាពអឺរ៉ុបនឹងផ្តល់ប្រាក់ចំនួន ១ពាន់លានអឺរ៉ូ ដើម្បីជួយប្រទេសតួកគីក្នុងការកសាងឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។ លោកស្រីបានប្រាប់សន្និសីទថា គណៈកម្មការក៏នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០៨លានអឺរ៉ូ (១១៥លានដុល្លារ)ផងដែរ សម្រាប់ជំនួយមនុស្សធម៌ និងការស្តារឡើងវិញនៅដំណាក់កាលដំបូងនៅក្នុងប្រទេសស៊ីរី ដែលសហភាពអឺរ៉ុបមិនមានទំនាក់ទំនងការទូតជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ទេ ជុំវិញសង្រ្គាមដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១១។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)
March 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមីនានេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែមីនា ឆ្នាំ២០២៣។ ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨
March 21, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមដ៏ធំមួយនៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Siti Hasanah តំណាងទីភ្នាក់ងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសគម្រោង និងប្រពលរដ្ឋជាច្រើននាក់។ លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពិធីនេះធ្វើឡើងដើម្បីផ្តល់ជូនដល់អាជ្ញាធរខេត្តបាត់ដំបង
March 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ជូនឧត្តមសេនីយ៍ទោ ស៊ុយ ច័ន្ទវិជ្ជនី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ឧត្តមសេនីយ៍ឯក ស៊ុយ ច័ន្ទវិជ្ជនី មានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
March 20, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អ្នកនាង ផែថងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra) ដែលជាកូនស្ត្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននាំមុខដាច់ លើនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា នៅក្នុងការស្ទង់មតិថ្មីមួយស្ដីពីជម្រើសកំពូលសម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។ វិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល NIDA ជាអ្នកដឹកនាំការស្ទង់មតិខាងលើ បានឱ្យដឹងទៀតថាអ្នកនាង ផែថងថាន នៅតែបន្តជាជម្រើសកំពូលក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ សម្រាប់ អ្នកចូលរួមស្ទង់មតិជាង ២,០០០នាក់ ដោយអ្នកនាងទទួលបានសំឡេងគាំទ្រ
March 20, 2023 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ថាមេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យកូរ៉េខាងជើងត្រៀមលក្ខណៈជានិច្ច សម្រាប់ការវាយប្រហារ ដោយប្រើអាវុធនុយក្លេអ៊ែរ នៅគ្រប់កាលៈទេសៈទាំងអស់ ជាការកំញើញដើម្បីបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើង ដោយសំអាងថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងពង្រីកការធ្វើសមយុទ្ធយោធារួមគ្នា ដោយមានពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។ ការកត់សម្គាល់របស់លោក គីម ជុងអ៊ុន កើតមានឡើងចំពេលកូរ៉េខាងជើងកំពុងបង្កើនការធ្វើសមយុទ្ធយោធាជាមួយការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពបង្ការសង្រ្គាម និងសមត្ថភាពវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាការបញ្ជូនសារយ៉ាងរឹងមាំទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ KCNA បានឱ្យដឹងថានៅក្នុងការធ្វើសមយុទ្ធយោធានោះដែរ យោធាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដមីស៊ីលបាលិស្ទីគមួយគ្រាប់ដោយមានបំពាក់
March 20, 2023









