- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការតវ៉ាបិទផ្លូវរបស់អតិថិជន ដែលបានទិញផ្ទះនៅបុរី វីអាយភី ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើយោងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវសាធារណៈដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកលេខ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្ដុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០នាក់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យពួកគាត់បើកផ្លូវសាធារណៈឡើងវិញ ក៏ពួកគាត់មិនស្ដាប់តាមការអង្វរករ
March 20, 2023 - សិល្បៈ
កាលពីយប់ថ្ងៃទី 18 ខែមីនា ឆ្នាំ 2023 កម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលរៀបចំដោយខាងក្រុមហ៊ុនស្មាត បានប្រារព្ធធ្វើឡើងយ៉ាងគគ្រឹកគគ្រេង។ ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដំបូងនៅ ប្រទេសកម្ពុជាដែលធ្វើឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។ នៅឆ្នាំទី 2 នៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ កម្មវិធីត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច
March 19, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កម្មវិធីកម្សាន្ត TikTok កំពុងរងការរឹតបន្តឹងថែមមួយកម្រិតទៀតនៅក្នុងប្រទេសនូវែលសេឡង់ ជុំវិញការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍ដែលមានសិទ្ធិចូលប្រើបណ្តាញសភាទាំងអស់ បើទោះបីជាកម្មវិធីនេះប្រកាសគ្រោងផ្តាច់ខ្លួនចេញពីក្រុមហ៊ុនមេ ByteDance ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ លោក Rafael Gonzalez-Montero នាយកប្រតិបត្តិសេវាសភា (parliamentary service ) បាននិយាយថា TikTok នឹងត្រូវបានហាមឃាត់លើឧបករណ៍ទាំងអស់ដែលមានការចូលទៅកាន់បណ្តាញសភារបស់ប្រទេសនូវែលសេឡង់នៅចុងខែមីនាខាងមុខនេះ។ កម្មវិធីកម្សាន្ត TikTok បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយសារតែការភ័យខ្លាចថាទិន្នន័យអ្នកប្រើប្រាស់ពីកម្មវិធីដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង អាចត្រូវបានបញ្ចប់នៅក្នុងដៃរបស់រដ្ឋាភិបាលចិនដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខលោកខាងលិច។ ប្រភពពី Reuters ដដែលបានឱ្យដឹងថា
March 18, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ដ្រ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងបរិយាសប្រកបដោយស្នាមញញឹម លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែផ្តល់ពេលវេលា និងកម្លាំងចិត្ត មកចូលរួមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។ លោកក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជន ក្នុងការធានាសុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
March 18, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ក្មេងទំនើងមួយក្រុមមានគ្នា៣នាក់ ដែលបានធ្វើសកម្មភាពគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ នៅម្ដុំផ្សារកអណ្ដើក ចំណុចគីឡូម៉ែត្រលេខ៩៨ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួន។ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដភ្លាម លោកបានបញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួន។ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ទោ ឡុង សុផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចេញបេសកកម្មដឹកនាំកម្លាំងជំនាញចុះមកសហការជាមួយអធិការ
March 18, 2023 - ព័ត៌មានអន្តរជាតិ
ការសិក្សាមួយបានបង្ហាញថា មានពលរដ្ឋប្រភេទ Gen Z នៅតំបន់អាស៊ីជាងពាក់កណ្តាលកំពុងរងផលប៉ះពាល់សតិអារម្មណ៍ ឬមានអារម្មណ៍មិនល្អនៅកន្លែងបំពេញការងារបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន AXA ដែលជាប្រភេទក្រុមហ៊ុនធានារ៉ាប់រងមានមូលដ្ឋាននៅក្នុងប្រទេសបារាំង ខណៈការសិក្សាខាងលើនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខុមាលភាព ២០២៣”។ ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សារបស់ក្រុមហ៊ុន AXA ខាងលើនេះគឺគេបានផ្តោតយ៉ាងសំខាន់ទៅលើសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិក ដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុនក្រោយកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមបុគ្គលិកប្រភេទ Gen Z នៅក្នុងតំបន់អាស៊ីចំនួន ៥១% កំពុងមានអារម្មណ៍មិនល្អនៅក្នុងការបំពេញការងាររបស់ពួកគេ ខណៈពួកគេក៏កំពុងត្រូវការការលើកទឹកចិត្តជាចាំបាច់ផងដែរ។ របាយការណ៍នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីនោះគឺថៃជាប្រទេសដែលមានចំនួនពលរដ្ឋ Gen Z រងផលប៉ះពាល់សតិអារម្មណ៍ច្រើនជាងគេ។ សូមបញ្ជាក់ជូនថា Gen Z
March 18, 2023 - SEA GAMES
ហ្វីលីពីន៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ប្រធានគណៈកម្មាធិការអូឡាំពិកនៃប្រទេសហ្វីលីពីន (POC) លោក Abraham Tolentino បានប្រកាសជាផ្លូវការនូវចំនួនអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើសតំណាងប្រទេសរបស់ខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ សេចក្តីប្រកាសនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ដោយលោក Abraham Tolentino ប្រកាសដោយផ្ទាល់ថា ហ្វីលីពីន នឹងមានប្រតិភូសរុបចំនួន ១,២៣៣នាក់ ចូលរួមកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងនោះមានអត្តពលិកចំនួន ៩០៥នាក់ និងមន្ត្រីចំនួន ២៥៧នាក់ ដែលនឹងប្រកួតលើកីឡាទាំង៣៦ប្រភេទ ព្រមទាំងកីឡាសម្ដែង ១ប្រភេទផងដែរ។ លោក
March 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តបង្ក្រាបរថយន្តអត់ពន្ធដូចភ្លៀងរលឹម ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា ឆ្នាំ២០២៣នេះ ចាប់រថយន្តគ្មានពន្ធដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន៣១គ្រឿង (ចង្កូតឆ្វេង២៤គ្រឿង និងចង្កូតស្តាំ៧គ្រឿង)។ រថយន្តទាំងនោះរួមមាន៖ 1-រថយន្តម៉ាក LEXUS RX330 ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2BL-3854 ឆ្នាំម៉ូដែល 2004 2-រថយន្តម៉ាក LEXUS RX 450H ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 និងទំហំស៊ីឡាំង 3500
March 18, 2023 - ព័ត៌មានជាតិTOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាពេលកន្លងទៅ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក «ផ្កាយ៣»។ ផ្តល់សិទ្ធិដោយ៖ Fresh News
March 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបណ្ដឹងប្រជាពលរដ្ឋអំពីរថយន្តកែច្នៃបំពងសម្លេងខុសបច្ចេកទេស (ស៉ីមាំងប្រែន) ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ចំនួន១៦គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រថយន្ដដែលកែច្នៃបំពង់ស៉ីមាំងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនោះ រួមមាន៖ *ទី១៖ ម៉ាក HONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155 *ទី២៖
March 17, 2023









