- Khmerpress
- ព័ត៌មានអន្តរជាតិ
អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីសម្រេចបញ្ជាទិញមីស៊ីសម្រាប់បាញ់កម្ទេចនាវាចំនួន ២២០គ្រាប់ពីសហរដ្ឋអាមេរិក ខណៈការបញ្ជាទិញនេះត្រូវបានគេមើលឃើញថា គឺជាការបញ្ជាទិញមីស៊ីលក្នុងចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់មួយផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងគម្រោងទិញមីស៊ីលខាងលើនេះគឺរដ្ឋាភិបាលអង់គ្លេសនឹងត្រូវចំណាយថវិកាចំនួន ៨៩៥លានដុល្លារ ខណៈនៅក្នុងកញ្ចប់ចំណាយនេះក៏មានបញ្ចូលទាំងការផ្តល់ជំនួយផ្នែកបច្ចេកទេសជាច្រើនដំណាក់កាលផងដែរ។ បើតាមលោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា នៅក្នុងចំណោមមីស៊ីលទាំង ២២០គ្រាប់នោះគឺសុទ្ធតែជាមីស៊ីលទំនើបជំនាន់ចុងក្រោយគេបង្អស់ ខណៈនៅក្នុងនោះក៏មានបញ្ចូលទាំងមីស៊ីលប្រភេទ Tomahawk ដែលជាមីស៊ីលមានសមត្ថភាពអាចបាញ់បាននៅក្នុងរយៈចម្ងាយឆ្ងាយផងដែរ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្តថា ចំពោះការសម្រេចបញ្ជាទិញមីស៊ីលក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីពង្រឹងសន្តិសុខជាតិឲ្យស្របតាមស្ថានភាពជាក់ស្តែងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕
March 17, 2023 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ធនាគាររបស់ខ្លួនប្រឈមតិចតួចទៅនឹងនឹងវិបត្តិដួលរលំរបស់ធនាគារ Silicon Valley Bank ដែលបានក្ស័យធន កាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការភ័យខ្លាចនៃការរីករាលដាលវិបត្តិនេះ។ នេះបើយោងតាមទីភ្នាក់ងារព័តមានរ៉យទ័រ។ ទីភ្នាក់ងារព័តមានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីលោក Steven Sim អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីដែលបានថ្លែងនៅក្នុងសភាថា៖ «ផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរក្នុងប្រទេសម៉ាឡេស៊ី ការប្រឈមរបស់ធនាគារក្នុងស្រុកទៅនឹងវិបត្តិនៅសហរដ្ឋអាមេរិកនេះមានតិចតួច និងមានកម្រិត»។ ឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាអំពីផលប៉ះពាល់ក្នុងស្រុកណាមួយពីវិបត្តិនេះ លោក Sim បានថ្លែងថា ប្រព័ន្ធធនាគាររបស់ម៉ាឡេស៊ីនៅតែមានភាពធន់ និងបន្តអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។ លោកបានថ្លែងបន្តថា ការតេស្តសុខភាពហិរញ្ញវត្ថុ (stress tests) ជាទៀងទាត់ត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធធនាគារដើម្បីធានាថា ម៉ាឡេស៊ីត្រៀមខ្លួនដើម្បីទប់ទល់នឹងសម្ពាធទីផ្សារណាមួយ។ ធនាគារ Silicon Valley Bank បានដួលរលំកាលពីថ្ងៃសុក្រនៅក្នុងការក្ស័យធនធនាគារដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។
March 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវល់សារមន្ទីរ ស្ថាប័ននានា និងអ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណជូនមកកម្ពុជាវិញ ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌នៃជាតិសាសន៍មួយ។ ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពទទួលរតនវត្ថុរបស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។ សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេពបានវិលជួបគ្នាវិញ
March 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់នីតិវិធីដាក់ពាក្យបណ្តឹងតវ៉ា លើការកំណត់ពន្ធ ដល់អ្នកជាប់បំណុលពន្ធទាំងអស់ ប្រសិនបើពួកគេមិនយល់ស្រប លើការកំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ អាចដាក់ពាក្យបណ្តឹងតវ៉ាបាន។ ការពន្យល់ពីនិតិវិធីដាក់បណ្តឹងតវ៉ានេះ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ លោក គង់ វិបុល បានលើកឡើងថា តាមច្បាប់តាមកំណត់ថា ចំពោះការដាក់បណ្តឹងតវ៉ា មានរយៈពេល៣០ថ្ងៃ លើការកំណត់ពន្ធរបស់មន្រ្តីពន្ធដារ ប្រសិនអ្នកជាប់បំណុលពន្ធពិនិត្យឃើញថា ការកំណត់ពន្ធរបស់មន្រ្តីពន្ធដារមិនត្រឹមត្រូវ ពួកគេអាចដាក់ពាក្យបណ្តឹង ទៅគណៈកម្មការវិវាទសារពើពន្ធ ឬតុលាការ។ លោកបញ្ជាក់ថា
March 17, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានឱ្យដឹងថា ការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៥០ភាគរយ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន និងការផ្សព្វផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា
March 17, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថាទីក្រុងវ៉ាសូវី នឹងបញ្ជូនយន្ដហោះចម្បាំង MiG-29 ចំនួន ៤គ្រឿង ទៅឱ្យអ៊ុយក្រែន ដែលនេះនឹងធ្វើឱ្យប៉ូឡូញក្លាយជាប្រទេស NATO ដំបូងគេដែលហ៊ានធ្វើបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។ អ៊ុយក្រែន បានទទូចស្នើសុំយន្ដហោះចម្បាំងម្ដងហើយម្ដងទៀតពីសម្ព័ន្ធមិត្តលោកខាងលិច បញ្ជូនយន្ដហោះចម្បាំងមកឱ្យទាហានរបស់ខ្លួនជាបន្ទាន់ ដោយផ្តោតជាចម្បង លើការស្នើសុំយន្ដហោះចម្បាំងអាមេរិក F-16 ប៉ុន្តែមកទល់នឹងពេលនេះ គ្មានប្រទេសលោកខាងលិចណាមួយសន្យាថានឹងផ្ដល់យន្ដហោះចម្បាំងដល់ទីក្រុងកៀវឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងយន្ដហោះចម្បាំង MiG-29 ផលិតដោយសូវៀត
March 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ដោយសារតែការគឃ្លើនប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ទី១៖ សម្រេចលុបប្រកាសលេខ៣៤៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោកស្រី ស៊ី មុយឡេង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០៦០៥១៤០៤០(០១) ចុះថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
March 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច
March 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះត្រូវរៀបចំធ្វើឡើងនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចជា៖ កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក
March 17, 2023 - ព័ត៌មានជាតិ
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះមរណភាពរបស់ស្ត្រីឈ្មោះ សៀង ស្រីអូន (រងគ្រោះដោយពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ)។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី សៀង ស្រីអូន អាយុ២២ឆ្នាំ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់
March 16, 2023









