- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញគំរូទីមួយនៃឈុតអវកាសជំនាន់ថ្មី ដែលរចនាឡើងជាពិសេស សម្រាប់អវកាសយានិកក្រុមដំបូង ដែលនឹងត្រូវត្រឡប់ទៅជាន់លើផ្ទៃព្រះចន្ទសាឡើងវិញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។ គំរូនៃឈុតសម្លៀកបំពាក់អវកាសខាងលើ ត្រូវបានតាំងបង្ហាញនិងធ្វើបទបង្ហាញ នៅឯមជ្ឈមណ្ឌលអវកាស ចនសុន ក្នុងទីក្រុងហ៊ូស្តុន (Houston) កំលុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងសម្រាប់ក្រុមអ្នកសារព័ត៌មាននិងសិស្ស-និស្សិត ដោយ អាស៉ីអូ ស្ពេស (Axiom Space) ជាក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋតិចសាស់ ដែលត្រូវទទួលបានកិច្ចសន្យាពី NASA ដើម្បីអភិវឌ្ឍឈុតអវកាស សម្រាប់អាទីមីស
March 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃសុក្រ ទី១៧ ខែមីនា នេះ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។ គួរបញ្ជាក់ផងដែរថា
March 16, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ប្រតិភូ គ្រូបង្វឹក អត្តពលិក លើប្រភេទកីឡាទ្រីយ៉ាត្លុង ច្រើនជាង១០០នាក់ មកពី៧ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា បានចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។ លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ គឺមានប្រតិភូ គ្រូបង្វឹក អត្តពលិក សរុប ១៧នាក់ ក្នុងនោះមានគ្រូបង្វឹក ២២នាក់ ប្រតិភូ
March 16, 2023 - ព័ត៌មានអន្តរជាតិ
មួយរយៈចុងក្រោយនេះ អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានក្លាយជាសំណព្វចិត្តរបស់ប្រជាជនខ្មែរ ដោយសារតែគាត់បានផ្ដល់ការគោរព និងស្រឡាញ់មកឱ្យប្រជាជនខ្មែរ ដូចដែលប្រជាជនខ្មែរមានការស្រឡាញ់ និងកោតសរសើរមកលើរូបគាត់ដូចគ្នា។ លោក Thiago Teixeira បានការកោតសរសើរដល់ «គុនខ្មែរ» ហើយគាត់ក៏មានបំណងចង់បើកក្លឹបប្រដាល់នៅកម្ពុជានាពេលអនាគតផងដែរ។ ទន្ទឹមនឹងនេះ Thiago Teixeira ក៏បានបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា គាត់សប្បាយចិត្តដែលបានស្គាល់ក្បាច់គុន ដែលគាត់បានហាត់សមតាំងពីអាយុ ១៦ឆ្នាំ ហើយគាត់ធ្លាប់ហៅវាថាជា «ម៉ឺយថៃ» ដោយមិនបានដឹងថា ការពិតគឺគាត់បានហាត់គុនខ្មែរតាំងពីដើមមក។ យ៉ាងណាក៏ដោយ ការបង្ហោះរបស់ Thiago Teixeira ហាក់បានធ្វើឱ្យរសើបដល់អ្នកលេងបណ្ដាញសង្គមថៃ ហើយពួកគេមានការខឹងសម្បារយ៉ាងខ្លាំង ដោយទាមទារឱ្យអ្នកប្រដាល់រូបនេះ ត្រូវតែលុបស្នាមសាក់ដែលមានពាក្យ
March 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 16, 2023 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ថ្នាំសម្រាប់ព្យាបាលនិងការពារជំងឺគ្រុនឈាមត្រូវបានគេធ្វើតេស្តសាកល្បងនៅក្នុងខ្លួនសត្វសា្វប្រកបដោយជោគជ័យហើយ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ។ គួរកត់សម្គាល់ថា គ្រុនឈាមគឺជាជំងឺគ្រោះថ្នាក់មួយចម្លងតាមរយៈសត្វមូសខ្លា ខណៈជំងឺដ៏កាចសាហាវមួយនេះបានចម្លងទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តបានអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមចំនួន ២ប្រភេទរួចមកហើយ តែវ៉ាក់សាំងទាំងនោះមិនត្រូវបានគេយកទៅប្រើប្រាស់ជាសាធារណៈនោះទេ ដ្បិតគេនៅមិនទាន់មានទំនុកចិត្តចំពោះសុវត្ថិភាពរបស់វ៉ាក់សាំងទាំងនោះនៅឡើយទេ។ យ៉ាងណាក្តី បើតាមលោក Marnix Van Loock ដែលជាប្រធានដឹកនាំក្រុមស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ថា គម្រោងអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមថ្មីនេះទទួលបានជោគជ័យក្នុងដំណាក់កាលសាកល្បងចំពោះសត្វរួចហើយ ខណៈគេរំពឹងថា វ៉ាក់សាំងផ្លូវការដែលអាចចាក់លើខ្លួនមនុស្សបាននឹងត្រូវអភិវឌ្ឍដោយជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
March 16, 2023 - សង្គម
រាជធានីភ្នំពេញ៖ ស្ត្រីរងគ្រោះឈ្មោះ សៀង ស្រីអូន អាយុ២២ឆ្នាំ ដោយបានអះអាងថា គ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការធ្វេសប្រហែសបានបូមរំលូតទារកដាច់ទាំងស្បូន និងពោះវៀនតូចមកជាមួយ បណ្ដាលឱ្យរងបួសធ្ងន់។ ពេលនេះស្ត្រីរងគ្រោះនោះ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chum Sarath នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះ និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ប្អូនស្រី
March 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិតទទួលសញ្ញាបត្រទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។
March 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន លើកកម្ពស់ការសិក្សាវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីបណ្តុះ និងពង្រឹងស្មារតីស្នេហាជាតិ ឱ្យកាន់តែខ្លាំងក្លា ព្រមទាំងចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត។ សេចក្តីណែនាំរបស់ក្រសួងអប់រំ ធ្វើឡើងបន្ទាប់ពីគេមើលឃើញពីឱនភាពនៃការយល់ដឹងរបស់កូនខ្មែរពីវប្បធម៌ និងអរិយធម៌ជាតិសាសន៍របស់ខ្លួន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងទៅ ក៏ធ្លាប់បានបង្ហាញការបារម្ភចំពោះឱនភាពនេះផងដែរ។ លោក បានស្នើឱ្យពង្រឹងការអប់រំផ្នែកវប្បធម៌ អរិយធម៌ និងសីលធម៌របស់ខ្មែរនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសកម្រិតចំណេះដឹងទូទៅ។ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកវប្បធម៌ និងអរិយធម៌របស់ខ្មែរនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវអនុវត្តន៍នូវសេចក្តីណែនាំមួយចំនួនដូចខាងក្រោម៖
March 16, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ នៅវេលាម៉ោងជាង១១យប់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា មានក្រុមក្មេងទំនើងគប់កញ្ចក់ឡានមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ម្តុំឆ្លាក់ព្រះលក់ ជិតដល់ទីរួមខេត្តកំពង់ធំ។ យោងតាមប្រភពព័ត៌មាន អ្នកបើកឡាន បានប្រាប់ថា ក្រុមស្ទាវជិះម៉ូតូ២គ្រឿង ដោះអាវ បានគប់កញ្ចក់ឡានគាត់ តែសំណាងល្អ មិនបណ្តាលឲ្យរងគ្រោះដល់មនុស្ស។ សង្ឃឹមថានគរបាល និងអាវុធហត្ថរួមគ្នាតាមចាប់ និងទប់ស្កាត់បទល្មើសមួយនេះ! ចង់ខ្លាចពេលធ្វើដំណើរពេលយប់ទៅតាមខេត្ត ៕ ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
March 15, 2023









