Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់​ក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ​ព្រមទាំងរួមចំណែកបង្កើនផលិតភាពស្បៀង ក៏ដូចជាបង្កើនប្រាក់ចំណូលស ម្រាប់អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករខ្នាតតូចតាមមូលដ្ឋាន ។ នេះបើយោងតាម​អនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។ បច្ចុប្បន្ន

    March 14, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន នឹងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនទាំងឡាយ ដែលធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ តាមរយៈព្រំប្រទល់ម៉ិកស៉ិក អាចពន្យារពេលស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេបានថែមទៀត នៅក្រោមកម្មវិធីមនុស្សធម៌របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជនជាតិអ៊ុយក្រែនប្រមាណ ២៥,០០០នាក់ ដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ហើយមកស្វែងរកការជ្រកកោននៅសហរដ្ឋអាមេរិក តាមព្រំប្រទល់ភាគខាងត្បូងជាប់ប្រទេសម៉ិកស៉ិកកាលពីឆ្នាំមុន គឺឥឡូវនេះអាចស្នើសុំពន្យារ​ពេលស្នាក់នៅរបស់ពួកគេ លើសពីរយៈពេល១ឆ្នាំ ដែលត្រូវបានអនុញ្ញាតដំបូង។ ប្រជាជនអ៊ុយក្រែនជាច្រើននាក់ បាននាំគ្នាប្រមូលផ្តុំនៅព្រំប្រទល់​អាមេរិក-ម៉ិកស៉ិក បន្ទាប់ពីសង្រ្គាមផ្ទុះឡើងភ្លាមៗ ដោយសារតែពួកគេមិនមានជម្រើសផ្សេងច្រើនឡើយ ដើម្បីចូលមកកាន់សហរដ្ឋអាមេរិក។ កាលពីខែមេសា ឆ្នាំ២០២២

    March 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយបច្ចេកទេសសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងពីសញ្ញាមួយចំនួន ដែលបង្ហាញថាមានជំងឺផ្លូវចិត្ត ដែលរួមមានការហូបមិនសូវបាន ការសម្រាន្ដមិនលក់ មានអារម្មណ៍ ឬឥរិយាបទខុសប្លែកពីធម្មតា។ លោកបញ្ជាក់ថា បើក្រុមគ្រួសារសង្កេតឃើញថាបានបញ្ហាបែបនេះ សូមប្រញាប់នាំគាត់ទៅពិគ្រោះសុខភាព ជាមួយគ្រូពេទ្យជំនាញ ព្រោះការប្រញាប់ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ គឺអាចឱ្យគ្រូពេទ្យផ្ដល់ដំបូន្មានណែនាំ និងការព្យាបាលទៅតាមសភាព និងរោគសញ្ញា ដើម្បីឱ្យសភាពត្រលប់មកធម្មតាមវិញ។ លោកបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជំងឺផ្លូវចិត្ដបានកើនឡើងពីប្រមាណ ១០% ក្នុងឆ្នាំ២០០១ មក១៣% នៅឆ្នាំ២០២២ នៅលើសកលលោក។ ការថ្លែងដូច្នេះរបស់មន្ដ្រីជាន់ខ្ពស់រូបនេះ ក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយគម្រោងស្ដីពី «ការលើកកម្ពស់សុខភាពផ្លូវចិត្ដ

    March 14, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុង សម្តេចតេជោ ​អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ព្រោះឥលូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។ ខ្ញុំមើលពិព័រណ៌ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រមានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន។នេះមិនទាន់គិតអាដែងកំពុងលូតលាស់ឡើង​ដែលមានប្រមាណ៧០ម៉ឺនហិកតា។អ៊ីចឹងថ្ងៃក្រោយទៅប្រសិនជាថា ស្វាយចន្ទីនេះវាកាត់កង អានេះចែកតាមទីផ្សារនៅលើពិភពលោកតែម្តង ប្រទេសណាក៏ត្រូវការ

    March 14, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសមិនដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះបីជាតម្លៃអគ្គិសនី នៅប្រទេសជិតខាងកម្ពុជា បានដំឡើងថ្លៃលើសកម្ពុជាក្តី ហើយការមិនដំឡើងថ្លៃនេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាអត់ឡើងថ្លៃទេ។ ពីមុនប្រទេសជិតខាងរបស់យើងគេថ្លៃអគ្គិសនីថោកជាងយើង ឥឡូវប្រទេសជិតខាងរបស់យើងចាប់ផ្តើមឡើងថ្លៃលើសយើងហើយ តែយើងឲ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ

    March 14, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C * សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧ °C * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ ២៖ តំបន់ខ្ពង់រាប

    March 14, 2023
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា មកលែងនៅក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងអាចដំណើរការ បាននៅក្នុងរយៈពេល៩ ឬ១០ខែខាងមុខនេះ ខណៈដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វ ព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃ សម្រាប់ជាចំណី សម្រាប់បន្ស៊ាំ ក្នុងគម្រោងស្តារសត្វខ្លាធំឡើងវិញនេះ មុនលែងចូលតំបន់ស្នូលនៃតំបន់អភិរក្សសត្វខ្លា។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំដំណើរទស្សនាចរណ៍សត្វព្រៃ ដែលធ្វើឡើងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

    March 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥឡូនេះបានសម្រេចចិត្តផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះ ទៅកាន់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើង នៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ លោក

    March 13, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សេចក្តីជូនដំណឹងដល់សិស្ស-និស្សិត និងជនមានពិការភាព ដែលមានបំណងចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រី រាជការស៊ីវិល ក្រសួងមហាផ្ទៃ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យមានការប្រឡង ជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ដើម្បីទៅបម្រើការងារនៅ អង្គភាពចំណុះសាលាខេត្ត និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តព្រះសីហនុ។ សម្រាប់បេក្ខជន ដែលត្រូវត្រូវស្នើសុំពាក្យសុំចុះឈ្មោះប្រឡង និងដាក់ពាក្យប្រឡងនៅ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តព្រះសីហនុ។ កាលបរិច្ឆេទទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។ ដោយឡែកកាលបរិច្ឆេទប្រឡងនៅ ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។

    March 13, 2023
  • ព័ត៌មានអន្តរជាតិ

    (ញូដេលី)៖ នៅក្នុងឯកសារមួយផ្ញើរទៅតុលាការកំពូល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបានជំទាស់ទៅនឹងការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដោយជំរុញឲ្យតុលាការបដិសេធក្របខណ្ឌច្បាប់បច្ចុប្បន្ន ដែលស្នើឡើងដោយក្រុមស្រលាញ់ភេទដូចគ្នា ឬ LGBT couples។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ បើតាមឯកសារដែល Reuters ទទួលបាន ក្រសួងច្បាប់របស់ឥណ្ឌាជឿជាក់ថា ទោះបីជាមានទម្រង់ផ្សេងៗនៃទំនាក់ទំនងនៅក្នុងសង្គមក្តី ក៏ការទទួលស្គាល់ផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ ត្រូវតែផ្តល់ចំពោះទំនាក់ទំនងផ្ទុយភេទប៉ុណ្ណោះ ហើយរដ្ឋមានផលប្រយោជន៍ស្របច្បាប់ក្នុងការថែរក្សាវិន័យនេះ។ ក្រសួងច្បាប់ បានកត់សម្គាល់យ៉ាងដូច្នេះថា «ការរស់នៅក្នុងនាមជាដៃគូនៃបុគ្គលភេទដូចគ្នានោះ គឺមិនអាចជំនួសឲ្យក្រុមគ្រួសារឥណ្ឌា ដែលមានប្តី ប្រពន្ធ និងកូន បានទេ។ តុលាការ មិនគួរទទួលយកការស្នើសុំឲ្យផ្លាស់ប្តូរគោលនយោបាយនីតិប្បញ្ញត្តិទាំងមូល ដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងបទដ្ឋានសាសនា

    March 13, 2023