Khmerpress
  • SEA GAMES

    (ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២ម៉ឺនដុល្លារដល់កីឡាករ-កីឡាការិនីរបស់ខ្លួនរូបណា ដែលដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ។ ការប្រកាសនេះធ្វើឡើងក្នុងមហាសន្និបាតមហាសន្និបាតរបស់សហព័ន្ធ បញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៨-២០២២ បន្ដអាណត្តិថ្មី ស្របពេលគណៈកម្មាធិការប្រតិបត្តិ បានបោះឆ្នោតគាំទ្រអ្នកឧកញ៉ា សៀ ឬទ្ធី បន្ដធ្វើជាប្រធានសហព័ន្ធ អាណត្តិទី៧ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធ

    March 15, 2023
  • SEA GAMES

    ម៉ាឡេស៊ី៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី (OCM ឬ MOM) បាន ប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើស តំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ពិធីប្រកាសបានប្រារព្ធធ្វើឡើង នៅថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Putrajaya ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី លោក Dr. Tan Sri Mohamad Norza Zakaria ដែលបានប្រគល់វិញ្ញាបនបត្រដល់តំណាងប្រតិភូ កីឡាម៉ាឡេស៊ី ចំនួន៩១៤នាក់ ក្នុងនោះមានអត្តពលិក ចំនួន៦៧៧នាក់ (កីឡាករ ៤០៣នាក់

    March 15, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ អាជ្ញាធរអាកាសចរណ៍អាមេរិកបានសម្រេចធ្វើការលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់កាលពីថ្ងៃអង្គារ ទី១៤ ខែមីនាម្សិលមិញ ព្រោះតែបញ្ហាអាកាសធាតុមិនអំណោយផល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ បញ្ហាអាកាសធាតុដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនោះគឺការធ្លាក់ព្រឹលយ៉ាងខ្លាំង ឬអាចហៅថា ព្យុះទឹកកក។ ប្រភពខាងលើបានបញ្ជាក់ថា បញ្ហាអាកាសធាតុដ៏អាក្រក់នេះបានកំពុងតែកើតមាននៅតំបន់ភាគជើងសហរដ្ឋអាមេរិក​​ ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា បញ្ហានេះនឹងបន្តអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានលុបចោលជើងហោះហើរជាបន្ទាន់នោះមានដូចជាក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក្រុមហ៊ុន American, ក្រុមហ៊ុន United, ក្រុមហ៊ុន Southwest, ក្រុមហ៊ុន JetBlue និង ក្រុមហ៊ុន Spirit ខណៈជើងហោះសរុបដែលត្រូវបានគេលុបចោលនោះមានចំនួន ១,១៥០ ជើង៕

    March 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថាពាក្យ «ខ្មែរធ្វើបាន» ដែលមាននៅខេត្តព្រះសីហនុ ដែលបងប្អូនដែលជាអ្នកទេសចរតែងទៅថតរូបអនុស្សាវរីយ៍នោះ គឺសរសេរបានត្រឹមត្រូវហើយ ដែលជាពុម្ពអក្សរ (font) ខ្មែរសម័យកណ្តាល។ លោកបណ្ឌិតបន្តថា «យើងអាចផ្ទៀងផ្ទាត់ជាមួយនឹងអត្ថបទនានា ដែលចារឹកក្នុងសាស្ត្រាស្លឹករឹត ដើម្បីស្វែងយល់។ មុននឹងរិះគន់ យើងគួរផ្ទៀងផ្ទាត់ដោយខ្លួនឯងសិន»។ ការលើកឡើងរបស់ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារ លើបណ្តាញសង្គម Facebook ថាពាក្យស្លោក «ខ្មែរធ្វើបាន» តែបែរជាឃើញស្រះ «ែ» បញ្រ្ចាស៕ ផ្តល់សិទ្ធិដោយ៖ freshnews

    March 15, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ បានឱ្យដឹងថា បង្កងទឹកសាបខេត្តតាកែវ នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅពាក់កណ្តាលខែមេសាខាងមុខនេះ។ ខេត្តតាកែវ ប្រមូលផលបង្កងជិត ៧០តោនក្នុងមួយឆ្នាំៗ នឹងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះឡើង ដើម្បីកំណត់ថា មួយណាជាបង្កងធម្មជាតិ និងមួយណាជាបង្កងចិញ្ចឹមខណៈវាមានលក្ខណៈមិនសូវខុសគ្នា ហើយរសជាតិវិញក៏ប្រហាក់ប្រហែលគ្នាដែរ ដែលត្រូវការមន្ត្រីជំនាញត្រួតពិនិត្យតាមបច្ចេកទេស ងាយស្រួលកត់សម្គាល់ និងចុះបញ្ជីម៉ាកឱ្យបានត្រឹមត្រូវ។ ការចុះបញ្ជីនេះជួយទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ លើកកម្ពស់គុណភាពទំនិញ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរផងដែរ ៕ ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ​

    March 15, 2023
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA បានបញ្ជាក់ថា សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការល្បាតដល់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើ ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយ រណប ហើយទិន្នន័យដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន ក្នុងឱកាសរៀបចំដំណើរទស្សនាចរណ៍សត្វព្រៃ ដែលធ្វើ ឡើងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីចុងសប្តាហ៍នេះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានបញ្ជាក់ថា តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញ

    March 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីបំពេញសេចក្តីត្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ វិស័យ​ឧស្សា​ហ​កម្ម និងទេសចរណ៍នោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ​ក្រុម​ហ៊ុន​របស់កូរ៉េខាងត្បូង សាងសង់វារីអគ្គិសនីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍ សាត់ ដែលអាចផលិតថាមពលបានប្រមាណ ៨០មេហ្គាវ៉ាត់ ជាមួយទុន​វិនិ​យោគជាង ២០០លានដុល្លារអាមេរិក។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សាងសង់ដោយក្រុមហ៊ុន SPHP (Cam​bodia) Co., Ltd. ដែលមានលោក គីម យុង អ៉ីល (KIM MYUNG IL) ជាអគ្គ​នាយក។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគកាលពីឆ្នាំ២០១៩​ហើយ​នោះ

    March 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទជនមាន​ពិការ​ភាព​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង​នៅ​សណ្ឋាគារសុខាភ្នំពេញ។ សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង​ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែល​កាលនោះ សន្និសីទ បានឯកភាពសម្រេចស្នើសុំកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំ​សន្និ​សីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារ​លទ្ធ​ភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក។ សន្និសីទនេះនឹងធ្វើការជជែកពិភាក្សាលម្អិតអំពីបញ្ហាប្រឈម និងកាលានុវត្តភាព​លើវិស័យពិការភាព ដែលបានជួបប្រទះកន្លងមក

    March 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី ក្នុងតម្លៃជាង៤៥៧លានដុល្លារ កើនឡើង៩៨.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានចំនួនត្រឹមតែជាង ២៣០លានដុល្លារ។ នេះបើយោងទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនានេះថា ភាគច្រើនទំនិញប្រភេទនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ការកើនឡើងនៃការនាំចេញទំនិញប្រភេទនេះ បានឆ្លុះបញ្ចាំងពីកំណើនវិនិយោគក្នុងឧស្សាហកម្ម​ធុនស្រាលរបស់កម្ពុជា ខណៈកម្ពុជាដាក់ឱ្យអនុវត្តច្បាប់ថ្មី ដែលលើកទឹកចិត្តដល់ការវិនិយោគ ក្នុងវិស័យអេឡិចត្រូនិក ដែលជាចំណុចទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ដើម្បីផលិត និងកែច្នៃ។ ​ លោកលើកឡើងថា

    March 14, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ចេតិយបែបព្រះពុទ្ធសាសនាមួយបានផុសឡើងនៅក្នុងទន្លេមេគង្គ ដែលស្ថិតនៅភាគខាងជើងខេត្តណងខៃ ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ចេតិយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍នេះមានឈ្មោះថា Phra That Klang Nam ជាចេតិយសាងសង់ឡើងពីថ្ម និងមានកម្ពស់ ២,៧ម៉ែត្រ។ បើយោងតាមក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាថៃបានឲ្យដឹងថា តេចិយមួយកន្លែងនេះមានអាយុកាលប្រមាណជា ៧០០ឆ្នាំមកហើយ​ ខណៈដំបូងឡើយគេបានសាងសង់ចេតិយនេះនៅឯមាត់ទន្លេ។ យ៉ាងណាក្តី នៅអំឡុងឆ្នាំ ១៨៤៧ ច្រាំងទន្លេក៏បានបាក់ ហើយចេតិយក៏បានដួលរលំចូលទៅក្នុងទន្លេបាត់តែម្តង។ ជាច្រើនឆ្នាំចុងក្រោយនេះដីនៅបាតទន្លេត្រង់ចំណុចដែលចេតិយបានផុសឡើងនោះបានដុះឡើងវិញយ៉ាងច្រើន ខណៈកម្ពស់ទឹកទន្លេក៏បានស្រកចុះផងដែរ ហើយហេតុផលធម្មជាតិទាំងនេះក៏បានជួយធ្វើឲ្យចេតិយដែលបានបាត់ខ្លួនអស់រយៈពេលជាង ១៧៦ឆ្នាំនេះបានផុសឡើងវិញ និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍នៅក្នុងប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    March 14, 2023