- Khmerpress
- ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ សភាចិន នៅថ្ងៃសៅរ៍នេះ បានប្រកាសទទួលស្គាល់ជាផ្លូវការលោក Li Qiang ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន បន្ទាប់ពីលោក ស៊ី ជិនពីង ជាប់ឆ្នោតជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា និងបានក្លាយជាមេដឹកនាំកំពូលចិនមានអំណាចធំបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។ លោក Li Qiang ដែលជាអតីតប្រធានគណបក្សកម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិន ជំនួសលោក Li Keqiang ដែលបានបញ្ចប់ការកាន់តំណែង ២អាណត្តិរបស់លោក។ តួនាទីជានាយករដ្ឋមន្ត្រី ត្រូវបានកំណត់ត្រឹម ២អាណត្តិ
March 11, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើន ហើយនឹងក្លាយជាខេត្តគោលដៅនៃការបណ្ដុះបណ្ដាលកីឡាករឱ្យមានទេពកោសល្យល្អៗដើម្បីចូលរួមជួយក្នុងជម្រើសជាតិប្រកួតលើឆាកអន្តរជាតិនៅពេលអនាគត។ នេះតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នាឱកាសអបអរបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” ប្រភេទកីឡាដែលប្រកួតនិងលេងកម្សាន្តមាន៦ប្រភេទ គឺបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប៉េតង់ បាល់ទាត់លើតុ រត់ប្រណាំង និងប្រដាល់គុនខ្មែរ។ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ការប្រកួតកីឡាទាំងអស់គឺត្រូវបានបញ្ចប់ជាផ្លូវការហើយ ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តខេត្តកំពង់ និងលោក វ៉ាត់ ចំរើន។ លោក វ៉ាត់ ចំរើន
March 11, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ ដូច្នេះ សូមសាធារណជន ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
March 11, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ លោក Phiphat Ratchakitprakarn បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី ២៥លានទៅ ៣០លាននាក់នៅឆ្នាំនេះ ខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនស្ទុះងើបឡើងវិញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ ចំនួននេះធៀបនឹងចំនួនច្រើនបំផុតជិត ៤០លាននាក់ដែលប្រទេសថៃបានទទួលក្នុងឆ្នាំ២០១៩ មុនពេលមានការជំងឺរាតត្បាត។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងកីឡាថៃនៅក្នុងសិក្ខាសាលាធុរកិច្ចកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤,២លាននាក់ក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំនេះ។ វិស័យដែលរីកចម្រើនដ៏សំខាន់របស់ថៃគឺវិស័យទេសចរណ៍ ដែលកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងចាប់តាំងពីមានការដកចេញវិធានការរឹតបន្តឹងដែលធ្វើឡើងដើម្បីទប់ស្កាត់ជំងឺរាតត្បាត ដោយសង្ឃឹមថា ការបើកចំហរប្រទេសឡើងវិញពីសំណាក់ប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃនឹងផ្តល់កំណើនដ៏ធំមួយដល់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ថ្លែងក្នុងពិធីដដែល លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមានស្ថិរភាព និងរឹងមាំ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់ និងជាមួយនឹងសូចនាករសេដ្ឋកិច្ចដែលកំពុងមានភាពប្រសើរឡើង។លោក
March 11, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មហាសង្ក្រាន្តឆ្នាំថោះ បញ្ចស័ក នឹងចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖០០នាទីរសៀលខាងមុខនេះ។ ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៦ ព្រះវស្សា ត្រឹមថ្ងៃព្រហស្បតិ៍ ពេញបូណ៌មីនៃខែពិសាខ។ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។ នឹងគណនាឆ្នាំថោះ បញ្ចស័កឥឡូវនេះសង្ក្រាន្តចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា
March 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្មែរមួយវិនិយោគសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយនៅលើទឹកដីឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីជំរុញការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលប្រជាពលរដ្ឋតាមផ្លូវទឹក។ គម្រោងសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំនេះ ទទួលបានការស្វាគមន៍ខ្លាំងក្លាពីអាជ្ញាធរជាមួយក្តីរំពឹងថា រួមចំណែកធ្វើឱ្យប្រសើរនូវជីវភាពប្រជាពលរដ្ឋ។ កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុន បានឱ្យដឹងថា
March 10, 2023 - ព័ត៌មានអន្តរជាតិ
សណ្ឋាគារមាសដំបូងគេនៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានឈ្មោះថា The Dolce by Wyndham Hanoi Golden Lake បាននិងកំពុងដេញថ្លៃដាក់លក់ជាមួយនឹងតម្លៃ ២៥០ លានដុល្លារ ដោយការដេញថ្លៃនេះ ត្រូវបានកំណត់សម្រាប់ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។ លោក Nguyen Huu Duong ម្ចាស់ហាង Dolce ធ្វើពីមាស បានប្រាប់សារព័ត៌មានថា ការដាក់លក់សណ្ឋាគារនេះ គឺដោយសារតែក្រុមហ៊ុនខ្វះខាតថវិកាសម្រាប់បង់ថ្លៃសំណងទៅបុគ្គលិក និងការប្រាក់។ ម្ចាស់សណ្ឋាគាររូបនេះបានបន្តថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគ១០ នាក់ កំពុងចាប់អារម្មណ៍ចរចាតម្លៃ ដោយផ្តល់ឱ្យតម្លៃ ២៥០លានដុល្លារ។
March 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងជំរុញការដំឡើងប្រព័ន្ធ Internet Wi-Fi ល្បឿនលឿនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងសំខាន់ៗផ្សេងទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បច្ចុប្បន្នគណៈកម្មការជំនាញរបស់ CAMSOC-CAMAPGOC កំពុងធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាបណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តនានា ដើម្បីបំពាក់ឧបករណ៍ភ្ជាប់ប្រព័ន្ធសេវាទូរស័ព្ទ(Internet Wi-Fi) ល្បឿនលឿនជាងមុន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ពិសេសក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចផ្ទុកមនុស្សបានជាង ៦ម៉ឺននាក់ ។ ក្រៅពីវិមានកីឡដ្ឋានដ៏ធំនេះ ភាគីពាក់ព័ន្ធខាងលើ
March 10, 2023 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នៅថ្ងៃសុក្រនេះត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយពីបទរំលោភអំណាចចំនួន ៤ករណី និងការលាងលុយកខ្វក់ ជុំវិញគម្រោងស្តារសេដ្ឋកិច្ចមួយ ដែលត្រូវបានដំណើរការដោយរដ្ឋាភិបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។ ការចោទប្រកាន់ខាងលើ កើតមានឡើង តែជាង៣ខែប៉ុណ្ណោះ បន្ទាប់ពីលោក មូហៃយ៉ីដឌីន បរាជ័យនៅក្នុងការបោះឆ្នោតសកលក្រោមថ្វីដៃលោក អាន់វ៉ា អ៉ីប្រាហ៊ីម ហើយវាក៏ទំនងជានឹងបង្កើនកម្ដៅ នយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីឡើងវិញផងដែរ។ នៅឯសវនាការមួយនៃតុលាការក្នុងទីក្រុងគូឡាឡាំពួរ លោក មូហៃយ៉ីដឌីន ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចចំនួន៤ករណី ពាក់ព័ន្ធនឹង អំពើពុករលួយក្នុងទំហំទឹកប្រាក់
March 10, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ថ្លែងចេញពីខេត្តកំពង់ធំ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលុយប្រមាណជិត១លានដុល្លារ ដើម្បីទិញស្ថានីយបូបទឹកទាំងអស់ក្នុងខេត្តមួយនេះ សំដៅកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ក្នុងការបូបទឹកសម្រាប់បង្កបង្កើនផល។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា មុនការទិញស្ថានីយបូបទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាលើថ្លៃបូបទឹកដាក់ស្រែ ក្នុង១ហិកតា តម្លៃ១,២០០,០០០រៀល ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូបទឹកទាំងអស់នោះ ប្រជាកសិករចំណាយត្រឹមតែ៦០ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ហិកតា ដូច្នេះរាជរដ្ឋាភិបាលបានជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋពាក់កណ្ដាល។ បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្រៅពីការកាត់បន្ថយការចំណាយថ្លៃបូបទឹកសម្រាប់បង្កបង្កើនផលនេះ រាជរដ្ឋាភិបាលក៏សម្រួលដល់ការចំណាយថ្លៃភ្លើងផងដែរ ដោយរដ្ឋគិតតម្លៃត្រឹមតែ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។ សម្ដេចតេជោ
March 10, 2023









