- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៧០៨,៦០០,០០០រៀល របស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៉ី។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជយលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន
March 13, 2023 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក មូហៃយ៉ីដឌីន យ៉ាស៉ីន (Muhyiddin Yassin) នៅថ្ងៃចន្ទនេះត្រូវបានចោទប្រកាន់ពីបទល្មើសលាងលុយកខ្វក់មួយករណីបន្ថែមទៀត ដែលនេះ ធ្វើឱ្យបទចោទប្រកាន់ប្រឆាំងនឹងរូបលោកកើនដល់ ៧ករណី ក្នុងសំណុំរឿងពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ បើតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី The Star លោក មូហៃយ៉ីដឌីន នៅតែបន្តអះអាងថាលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយក៏បានបដិសេធផងដែរថាលោកមិនបានទទួល សំណូកជាង ៥លានរីងហ្គិត ឬស្មើនឹងជាង ១.១លានដុល្លារនោះឡើយ។ សារព័ត៌មាន The Star បានរាយការណ៍ថាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានទទួលសំណូក ១.១លានដុល្លារ
March 13, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ មានករណី ចោរឆក់ការបូកអ្នកដំណើរតាមកង់បី ឃើញស្លាកលេខច្បាស់ៗ នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ស្ថិតនៅផ្លូវក្រោយវិទ្យាល័យយុគន្ធរ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ” CHHOUN MAKARA ” បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់ជនខិលខូចម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពយ៉ាងសកម្ម ឆក់កាបូករបស់អ្នកដំណើរក្នុងកង់បី យ៉ាងស្ទាត់ជំនាញ ហើយជិះម៉ូតូទៅបាត់ស្រមោលឈឹងតែម្ដង។ វីដេអូនេះ បានធ្វើអ្នកលេងក្នុងបណ្ដាញសង្គម ចែករំលែកជាច្រើនផងដែរ និងសូមឱ្យសមត្ថកិច្ច ស្រាវជ្រាវ វែកមុខជនខិលខូលនេះ មកផ្ដន្ទាទោសតាមច្បាប់ ហើយក៏សូមឱ្យអ្នកដំណើរទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកធ្វើដំណើរនៅក្នុងកង់បី ត្រូវទុករបស់ដែលចាំបាច់ ឱ្យស្រួលបួល
March 13, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ នៅក្នុងការអត្ថាធិប្បាយដ៏ធ្ងន់បំផុតមួយ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ គឺជាការចាំបាច់ខាងសីលធម៌ ហើយសម្មតិកម្មទាំងអស់ត្រូវតែស្វែងយល់ ដោយសង្កត់ធ្ងន់ថា ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ នៅតែប្តេជ្ញាចិត្តដើម្បីកំណត់អត្តសញ្ញាណប្រភពដើមនៃមេរោគនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។ កាសែត Wall Street Journal រាយការណ៍ថា ទីភ្នាក់ងារអាមេរិកមួយបានវាយតម្លៃការរីករាលដាលនៃជំងឺកូវីដ១៩ ទំនងជា ដោយសារតែការលេចធ្លាយមន្ទីរពិសោធន៍ចិនដោយអចេតនា ដែលបានដាក់សម្ពាធលើអង្គការសុខភាពពិភពលោកសម្រាប់ចម្លើយ។ ទីក្រុងប៉េកាំងបានបដិសេធការវាយតម្លៃនេះ ដែលអាចនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតក្នុងសប្តាហ៍នេះ ដើម្បីដកចំណាត់ថ្នាក់របស់ជំងឺមួយនេះ។ លោក Tedros Adhanom
March 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានចែករំលែក និងបញ្ចេញនូវល្បិចបោកប្រាស់របស់ជនឆបោកនៅក្រៅប្រទេសមួយករណី ដែលបានផ្ញើសារមកសម្តេចឲ្យបាញ់លុយជូនពួកគេ តាមរយៈការបន្លំប្រើប្រាស់រូបលោកឧកញ៉ា ឃុន សៀ នៅលើ Profile Telegram ប៉ុន្តែធាតុពិតជនឆបោកនេះឈរជើងនៅតៃវ៉ាន់ ហើយលេខដែលពួកគេប្រើនោះជាលេខរបស់ប្រទេសឡាវ។ ជាមួយនឹងសកម្មភាពឆបោកខាងលើនេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនទាំងនេះ ហើយពួកគេប្រហែលជាមិនដឹងថាការផ្ញើសារមកលេខទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះឡើយ។ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា
March 13, 2023 - ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ី៖ ការទៅចូលរួមក្នុងពិធីមង្គលការអតីតមិត្តស្រី គឺជារឿងដែលពិបាកសម្រេចចិត្តបំផុតមួយសម្រាប់បុរសជាច្រើន ព្រោះពួកគាត់គិតថា វត្តមានរបស់គាត់អាចបង្កឲ្យមានបញ្ហាចម្រូងសម្រាសនៅក្នុងកម្មវិធីការទាំងមូល ខណៈរូបគាត់ពិតជាចង់ទៅអបអរនិងជូនពរមនុស្សស្រីដែលគាត់ធ្លាប់ស្រលាញ់ខ្លាំងណាស់ ដើម្បីតបតាមការអញ្ជើញពីសំណាក់កូនក្រមុំផ្ទាល់ ឬដើម្បីតបតាមការសន្យាណាមួយដែលធ្លាប់បានធ្វើឡើងកាលពីពេលនៅស្រលាញ់គ្នា។ ព្រោះហេតុផលដូចបានជម្រាបជូនខាងលើនេះហើយ ទើបគេបានប្រទះឃើញមានបុរសម្នាក់សុខចិត្តស្លៀកពាក់ឈុតជានិនចាអណ្តើក ដើម្បីទៅចូលរួមក្នុងពិធីមង្គលការអតីតមិត្តស្រីរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ខណៈបុរសពិតនៅពីក្នុងឈុតនិនចាអណ្តើកនោះត្រូវបានគេដឹងថា មានឈ្មោះ Amat Darobi អាយុ ២៨ឆ្នាំ ធ្លាប់ជាគូស្នេហ៍របស់កូនក្រមុំចាប់តាំងពីឆ្នាំ ២០១៥មក និងទើបតែសម្រេចចិត្តចែកផ្លូវគ្នាកាលពីឆ្នាំមុននេះ។ ប្រភពខាងលើបានបន្តថា អតីតគូស្នេហ៍មួយគូនេះបានបែកគ្នាទាំងបង្ខំចិត្ត ហើយបន្ទាប់ពីចែកផ្លូវគ្នារួចគឺពួកគាត់នៅបន្តរាប់អានគ្នាជាធម្មតា។ ប្រភពខាងលើបានបញ្ជាក់ទៀតថា លោក Amat Darobi បានទៅចូលរួមពិធីមង្គលការនោះគឺដើម្បីតបតាមការអញ្ជើញពីសំណាក់ស្រ្តីជាកូនក្រមុំ ខណៈរូបគាត់ខ្លួនឯងផ្ទាល់ក៏ចង់ទៅជូនពរអតីតមិត្តស្រីនៅក្នុងថ្ងៃពិសេសរបស់នាងដោយផ្ទាល់ផងដែរ ព្រោះវាជាអ្វីដែលគាត់ធ្លាប់បានសន្យាកាលពីអំឡុងពេលនៅមានទំនាក់ទំនងស្នេហាជាមួយគ្នា។
March 11, 2023 - ព័ត៌មានអន្តរជាតិ
អូស្រ្តាលី៖ រូបសំណាក់ព្រះពុទ្ធដ៏តូចមួយអង្គ នឹងត្រូវដាក់លក់ក្នុងតម្លៃរាប់សែនដុល្លារដែលជាតម្លៃដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនាម្សិលមិញនេះ។ រូបសំណាក់ព្រះពុទ្ធមួយអង្គនេះមានកម្ពស់ប្រមាណជា ១៥សង់ទីម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្រ្តាលី កាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅ ពោលគឺគេបានរកឃើញក្នុងរយៈពេលជិត ៥ឆ្នាំហើយ មុននឹងសម្រេចធ្វើការដាក់លក់នេះ។ បើតាមលោក Leon Deschamps និងលោក Shayne Thompson ដែលជាអ្នកបានរកឃើញរូបសំណាក់នេះបានអះអាងថា រូបសំណាក់ព្រះពុទ្ធកាលពីនៅជាកុមារមួយនេះមានប្រភពមកពីប្រទេសចិន ហើយគេជឿថារូបសំណាក់មួយនេះត្រូវបានបង្កើតឡើងកាលពីជំនាន់រាជវង្សមីង ខណៈគេនៅទាន់រកឃើញទេថា តើរូបសំណាក់មួយនេះអាចទៅដល់ប្រទេសអូស្រ្តាលីដោយរបៀបណា។ យ៉ាងណាក្តីគេអាចប៉ាន់ស្មានថា ទំនងជាមានអ្នករុករកជនជាតិចិនណាម្នាក់បានយករូបសំណាក់នេះទៅកាន់ប្រទេសអូស្រ្តាលីហើយក៏បានបន្សល់ទុករូបសំណាក់នេះនៅលើទឹកដីអូស្រ្តាលីតែម្តង។ សូមបញ្ជាក់ថា ការដាក់លក់រូបសំណាក់ព្រះពុទ្ធខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអូស្រ្តាលីតាមរយៈការដេញថ្លៃ ដោយតម្លៃចាប់ផ្តើមដំបូងនោះគឺ ១០ម៉ឺនដុល្លារ៕
March 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣ ។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីន សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេង ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន
March 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកឡានដឹកទឹក ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាដាច់ទឹក ស្ថិតក្នុងភូមិលូ និងភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ក្នុងអំឡុងពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ ៥០០មម ទៅ ៤០០មម នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានបាឡេ(ជ្រោយចង្វារ) ៕
March 11, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង១លាន១២ម៉ឺននាក់ ខណៈពិធីបុណ្យនេះកំពុងបន្តលេងរហូតដល់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណ ១,១២៨,៥០០នាក់»។ លោករដ្ឋមន្ត្រីបានបញ្ជាក់លម្អិតថា៖ * ថ្ងៃទី៧ ខែមីនា មានប្រមាណ១៨,៥០០នាក់ * ថ្ងៃទី៨
March 11, 2023









