- Khmerpress
- ព័ត៌មានជាតិ
(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមហ៊ុន SunRice Group របស់ប្រទេសអូស្ត្រាលី បានបង្ហាញបំណងបង្កើតរោងចក្រនៅកម្ពុជា ដើម្បីកែច្នៃអង្ករ ជាពិសេសអង្ករសរីរាង្គ ដើម្បីនាំចេញទៅផ្គត់ផ្គង់លើទីផ្សារអន្តរជាតិ។ បំណងនេះត្រូវបានបញ្ជាក់ដោយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក
March 4, 2024 - ព័ត៌មានជាតិ
(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមដ៏ធំមួយរបស់អូស្ត្រាលី គឺក្រុមហ៊ុន Enserv Holding Australia បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅក្នុងប្រទេសកម្ពុជា។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា «ស្ពៅ» ជាធញ្ញជាតិមួយប្រភេទ ពួកពោត ផ្លែជាស្មែងចង្កោម គ្រាប់មូលៗល្អិតៗ កាលណាទុំមានសម្បុរ-ស។ បំណងនេះត្រូវបានបញ្ជាក់ដោយលោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទ
March 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានលោក អ៊ុច លាង ជាប្រធានគណៈកម្មការប្រតិបត្តិ។ ក្នុងនោះក្រសួងមហាផ្ទៃ បានណែនាំឱ្យសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈ របស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។ សមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាមមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ១៤២ បុរីពិភពថ្មីកំបូល៣ ផ្លូវលេខ១៧A ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕ ផ្តល់សិទ្ធិដោយ៖ freshnews
March 4, 2024 - ព័ត៌មានជាតិ
(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី បានបង្ហាញបំណងវិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រការធ្វើធុរកិច្ចនៅកម្ពុជា។ បំណងនេះត្រូវបានលើកឡើងដោយលោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោក Arj Samarakoon បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម
March 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការបង្ហោះសារប្រឌិតខុសពីការពិតរបស់ជនបរទេសម្នាក់ នៅខណ្ឌបឹងកេងកង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ដ្រីអនុវត្តច្បាប់នៅពេលបំពេញតួនាទីភារកិច្ច។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រាល់ការសរសេរសារបង្ហោះរបស់ជនបរទេសខាងលើ ចោទប្រកាន់មកលើសមកិច្ចអនុវត្តច្បាប់នៅលើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការបដិសេធទាំងស្រុង មិនដូចការលើកឡើងរបស់ជនបរទេសនេះទេ។ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង
March 2, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានបង្ហើបពីការចំណាយលុយអស់ប្រមាណ ១.៥លានផោន ស្មើនឹង ១.៨៩លានដុល្លារ ក្នុងគម្រោងសិក្សាស្រាវជ្រាវពីការបង្កើត «កាតខៀវ» ដែលជំនួសឱ្យកាតក្រហមនាពេលបច្ចុប្បន្ននេះ។ លោក Gianni Infantino ប្រធានស្ថាប័នដែលមិនគិតប្រាក់ពីកំរ៉ៃខាងលើបានថ្លែងថា «ពួកយើងបានវិនិយោគអស់ទឹកប្រាក់ប្រមាណ ១.៥លានផោន ក្នុងការសិក្សាស្រាវជ្រាវ ដែលនៅពេលនេះ យើងទទួលបានផ្លែផ្កាហើយ»។ លោកថា «ដើម្បីអ្វីទៅ? ក៏ព្រោះតែពួកយើងចង់យកចិត្តទុកដាក់ពីសុខភាពរបស់កីឡាករគ្រប់រូប ជាពិសេសនៅពេលមានបញ្ហារបួសជាដើម ដ្បិតនៅក្នុងទីលាន ការចំណាយពេលត្រឹមតែ ២-៣នាទី គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ក្រុមគ្រូពេទ្យ ថាតើរបួសនោះធ្ងន់ ឬក៏ស្រាល»។ លើសពីនេះទៀត បុរសវ័យ ៥៣ឆ្នាំសញ្ជាតិស្វីសរូបនេះ បានធ្វើការបដិសេធក្នុងការដាក់កីឡាករជំនួស ចំពោះកីឡាករដែលមានរបួសដោយការប៉ះទង្គិចគ្នា
March 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈគ្រប់គ្រងវត្តឧណ្ណាលោម គណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការនិមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន ៤០០ អង្គក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០៖០០ នាទីព្រឹកមានការរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤០០ អង្គ និងដារឆ្លងគម្រប់ប្រាំពីរថ្ងៃ
March 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ ចំនួន៦នាក់ ពាក់ព័ន្ធអំពើប្លន់៣ករណី។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យធ្វើសកម្មភាពប្លន់យកម៉ូតូចំនួន៣ករណី ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនចំនួន៦នាក់ រួមមាន៖ ទី១៖ឈ្មោះ ផល ពិសាល ហៅជ្រូក,
March 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូស នៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ ដោយគិតដល់ថ្ងៃ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះយុទ្ធនាការបាញ់សម្លាប់មូសខ្លា
March 2, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរ លីអនលី ដែលមានទីតាំងស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដោយឆេះឃ្លាំងស្ដុកកាតុង ទំហំ២៥ម៉ែត្រ គុណ៣៥ម៉ែត្រ។ ក្រោយទទួលព័ត៌មាននេះ កម្លាំងសមត្ថកិច្ចរបស់ខេត្តកណ្ដាល ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្ត លោក ណុប ដារ៉ា អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដឹកនាំដោយលោក គឹម វីរៈ អគ្គលេខាធិការ ចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ យោងតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh
March 2, 2024









