Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា រយៈពេល៣ឆ្នាំក្រសួងសាធារណ ការទទួលបានចំណូលជាង ៥៤លានដុល្លារពីការលក់លេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួន ដែលបានរួមចំណែកបង្កើនចំណូលថវិកាជាតិ។ ថ្លែងក្នុងកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេល

    March 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីនិយោជក ត្រៀមបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារចាប់ពីខែមេសា ឆ្នាំ២០២៣ តទៅ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាមួយតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ និងកាបូប ដើម្បីពិភាក្សាគ្នា ក្នុងការសហការរៀបចំការបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលត្រូវបានរោងចក្រព្យួរ កិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល។ កិច្ចប្រជុំធ្វើឡើង តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៧

    March 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ​គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។ ​គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ។​ លោក ខូយ រីតា ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តពោធិ៍សាត់»

    March 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថា បច្ចុប្បន្ននេះ កម្ពុជាមានរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ជិត៨០០គ្រឿង ខណៈចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះនឹងបន្តកើនឡើងជាលំដាប់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងបែបនេះ ក្នុងបទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើងនេះ គឺមានការកើនឡើងច្រើនណាស់ សព្វថ្ងៃនេះមានជាង ៧០០គ្រឿង

    March 7, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ សាលាក្រុងបាងកកបានណែនាំឲ្យពលរដ្ឋខ្លួនធ្វើការពាក់ម៉ាស់និងចៀសវាងចេញក្រៅផ្ទះជាបណ្តោះអាសន្នបើសិនគ្មានការចាំបាច់នោះទេ ដើម្បីការពារខ្លួនពីបញ្ហាខ្យល់កង្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ សេចក្តីជូនដំណឹងខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរក្រុងបាងកកបានរកឃើញថា កម្រិតខ្យល់កខ្វក់នៅក្នុងតំបន់ជាច្រើនក្នុងទីក្រុងបានឡើងខ្ពស់លើសពីកម្រិតសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ គួរកត់សម្គាល់ថា បញ្ហាខ្យល់កខ្វក់ដែលតែងបង្កការរំខាននិងបង្កគ្រោះថ្នាក់ចំពោះសុខភាពពលរដ្ឋក្នុងក្រុងបាងកកនោះគឺជាបញ្ហាដែលមានលម្អងធូលីនៅក្នុងបរិយាសក្នុងកម្រិត PM2.5 (ភាសាបច្ចេកទេស) ឬតាមភាសាសាមញ្ញគឺកម្រិតលម្អងធូលីបានកើនឡើងលើសពី ៥០ មីក្រូក្រាមនៅក្នុងបរិយាកាសមួយម៉ែត្រគូប។ បើតាមអាជ្ញាធរក្រុងបាកកងបានបញ្ជាក់ថា តំបន់ចំនួន ១០ ក្នុងក្រុងបាងបាកដែលកំពុងប្រឈមនឹងបញ្ហាខ្យល់កខ្វក់នោះមានដូចជា៖ ១. Bueng Kum district office មានកម្រិតខ្យល់កខ្វក់ ៩៣ មីក្រូក្រាម/ម៉ែត្រគូប។ ២. Seacon Square,

    March 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤០០គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ

    March 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ស្ត្រី២រូប គឺលោកស្រី ភឿង សកុណា និងលោកស្រី អ៉ឹង កន្ថាផាវី នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី។ ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ លោកស្រី ភឿង សកុណា បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១៣ ចំណែកឯលោកស្រី អ៉ឹង កន្ថាផាវី

    March 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ស្វាមី ភរិយា ឬគូសង្សារ ដែលបែកបាក់គ្នា សុំកុំប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook ជាវេទិកាហែកហួរគ្នា ព្រោះមិនមានអ្វីល្អឡើយ ក្រៅតែពីបង្កភាពអាម៉ាសចំពោះកូនៗ ក្រុមគ្រួសារ និងខ្លួនឯង។ ជាមួយគ្នានេះ សម្តេចតេជោ បានកត់សម្គាល់ឃើញថា បន្ទាប់ពីសម្តេចបានអំពាវនាវ ដល់គូស្វាមីភរិយា ឬសង្សារ ដែលបែកបាក់គ្នា សូមកុំឲ្យហែកកេរ្តិ៍គ្នា តាមបណ្តាញសង្គមរួចមកនោះ ឃើញថា សកម្មភាពហែកហួរគ្នាតាមបណ្តាញសង្គម ត្រូវបានកាត់បន្ថយ។ ការអំពាវនាវជាថ្មីរ

    March 7, 2023
  • សង្គម

    ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ នៅព្រឹកថ្ងៃទី០៧ ខែមីនានេះបានឱ្យដឹងថា កីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងនោះទេថាកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ។ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង គុនខ្មែរខ្លាំងទើបប្រទេសដទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។ Tiago នឹងចូលរួមជាមួយក្លិបថ្មី ព្រមទាំងការគាំទ្រនៃការបង្កើតក្លិបគុនខ្មែរលំដាប់អន្តរជាតិ របស់កម្ពុជាយើងនេះ»។ លោកបន្តថា​ «Tiago និយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាខ្លាំងបំផុត។ លើសពីនេះទៅទៀតគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរផងដែរ។ គាត់បាននិយាយថា Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះដូចជាប្រទេសកម្ពុជាឡើយ។

    March 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានដាក់ឲ្យដំណើរការកម្មវិធីលើទូរស័ព្ទ App ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ដ្រីរាជការ អាចពិនិត្យព័ត៌មានទាក់ទងនឹងប្រវត្តិរូបរបស់ខ្លួន និងជាមធ្យោបាយ ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗ ពីក្រសួងមុខងារសាធារណៈផងដែរ។ ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានបោះពុម្ព និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈ បានរៀបចំ និងដាក់ឲ្យដំណើរការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា «MCS Mobile»។ កម្មវិធីនេះអនុញ្ញាតឲ្យមន្ត្រីរាជការ អាចប្រើប្រាស់ជាមធ្យោបាយ សម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន៖

    March 7, 2023