Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាបន្ទាន់ជាមួយបណ្តាថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង ដែលបានបិទទ្វារ ឬព្យួរ ដើម្បីត្រៀមនូវកិច្ចអន្តរាគមន៍ដល់កម្មករ កម្មការិនីដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ។ ការណែនាំរបស់សម្តេចតេជោធ្វើឡើង ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការសេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនោះអាមេរិក

    March 6, 2023
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)​៖ មន្ត្រីជំនិតម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា បាននិយាយថាជប៉ុនអាចនឹង «ផុតពូជ» ពីពិភពលោក ប្រសិនបើមិនអាចទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើតនាពេល សព្វថ្ងៃបានទេនោះ ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៃប្រទេសជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។ លោកស្រី ម៉ាសាកូ ម៉ូរី (Masako Mori) ដែលជាមន្ត្រីជំនិតម្នាក់របស់លោក គីស៉ីដា ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍មួយនៅឯទីក្រុងតូក្យូ។ លោកស្រី ម៉ូរី បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងបន្តទៅមុខជាមួយនិន្នាការបែបនេះ (អត្រាកំណើតធ្លាក់ចុះ) ប្រទេសមួយនេះ (ជប៉ុន) នឹងរលាយផុតពូជ»។ លោកស្រីបន្ថែមថា

    March 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៊ុត ភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) បានលើកឡើងថា សម្រាប់ការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣នេះ គឺមានសន្ទុះចូលរួមយ៉ាងខ្លាំងពីសំណាក់យុវជន យុវនារី រហូត ៦,៣៩៩នាក់ ការស្ម័គ្រចិត្តចូលរួមប្រឡងប្រជែងក្របខ័ណ្ឌនាយទាហាននេះ គឺបានបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឧត្តមសេនីយ៍ឯក ប៊ុត ភាព បានឱ្យដឹងថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣នេះ គឺបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត បានមកដាក់ពាក្យប្រឡងចូលជាកងយោធពលខេមរភូមិន្ទ មានការកើនឡើងជាងបណ្តាឆ្នាំកន្លងទៅ បើទោះបីការជ្រើសរើសនេះ មានការអាក់ខានអស់រយៈពេល ៣ឆ្នាំកន្លងមកក្តី ដោយសារវិបត្តិជាសកលនៃជម្ងឺឆ្លងកូវីដ១៩។ នៅក្នុងពិធីបើកការប្រឡង ក្រោមអធិបីតភាពឧត្តមសេនីយ៍ឯក

    March 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។ លោកបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឱ្យដឹងថា សិស្ស និស្សិត​ដែលទទួលសញ្ញាបត្រនេះ រួមមានសិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភី ថ្នាក់បរិញ្ញា​បត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរ​ជំនាន់ថ្មី សរុប​ចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស

    March 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ដ្រីម្នាក់វ័យ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើមទ្រូង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ73B តាមបណ្តោយផ្លូវលេខ70 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ដ្រីវ័យជាង៤០ឆ្នាំម្នាក់នេះ បានមកទទួលសេវាកែដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ ប៉ុន្តែសង្ស័យថា គ្រូពេទ្យដែលជាអ្នកកែសម្ផស្សគ្មានបច្ចេកទេសត្រឹមត្រូវ ទើបបណ្តាលឲ្យគ្រោះថ្នាក់ដល់បាត់បង់ជីវិតបែបនេះ។ ក្រោយកេីតហេតុសមត្ថកិច្ច រួមទាំងអាជ្ញាធរ បានមកដល់ទីតាំងកែសម្ផស្សខាងដេីម្បីធ្វេីការពិនិត្យសាកសព ស្រ្តីរងគ្រោះ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។ ចំពោះទីតាំងកែសម្ផស្សអន្តរជាតិខាងលេីនេះ

    March 4, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ «ភូមិបេតិកភណ្ឌវប្បធម៌» នឹងក្លាយជាទីទាក់ទាញភ្ញៀវទេសចរធំមួយនាឱកាសអង្គរសង្ក្រាន្តខាងមុខ ដែលនឹងមានការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទ និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ រួមទាំងការរំកិលថ្ម និងការបង្ហាញនូវសកម្មភាពសិល្បៈវប្បធម៌ខ្មែរផ្សេងទៀត។ គួរជម្រាបថា «ភូមិបេតិកភណ្ឌវប្បធម៌» គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត ដែលគ្រោងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឱ្យដឹងថា ភូមិបេតិកភណ្ឌវប្បធម៌នេះនឹងមានការបង្ហាញពីបេតិកភណ្ឌរូបី និងអរូបី តាមរយៈការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទមាននៅតាមចម្លាក់ប្រាសាទបាយ័ន និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ រួមទាំងការរំកិលថ្ម។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹតដែលជាមរតករបស់អ្នកស្រុកពួក ដែលបង្ហាញពីរបៀបចារ ហើយសាធារណជនអាចសាកល្បងចារបានថែមទៀត បង្ហាញសិល្បៈការស្មូនភាជន៍ ការដាប់ស្បែក

    March 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រោងចក្រផលិតទឹកស្អាត​«បឹងធំ» ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ​ ​ស្ថិតនៅភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ហើយ​ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋចំនួនសង្កាត់​៤សង្កាត់ ដែលចំនួនជាង៣ពាន់គ្រួសារនៅខណ្ឌកំបូល ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ចាប់ពីចុងឆ្នាំ២០២៣នេះតទៅ។ ថ្លែងក្នុងពិធី​បើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាត​«បឹងធំ» កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ ជាគម្រោងសាងសង់រោងចក្រថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត

    March 4, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងឯកឧត្តម យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ នាយប់ថ្ងៃទី០៣ ខែមីនាឆ្នាំ ២០២៣ អញ្ជើញដឹកនាំមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ធ ទទួលស្វាគមន៍ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines លេខ MU209I ចេញពីទីក្រុងសៀងហៃប្រទេសចិន ហោះត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន

    March 4, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៣ខាងមុខនេះ ខេត្តបាត់ដំបងនឹងមានរៀបចំសង្ក្រាន្ត បាត់ដំបងធំជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែលមកលេងកម្សាន្តឱ្យកាន់តែសប្បាយ រីករាយជាងឆ្នាំមុនៗ។ លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នខេត្តបាត់ដំបង បាននិងកំពុងយកចិត្តទុកដាក់ ខ្លាំងក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានភាពលេចធ្លោ តាមរយៈយុទ្ធសាស្ដ្រជាច្រើនដូចជា បន្តធ្វើការសិក្សាស្រាវជ្រាវអំពីគោលដៅទេសចរណ៍ថ្មីៗ ផលិតផលថ្មីៗ ជាពិសេសពង្រឹងគុណភាព អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់នៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍នានា ដើម្បីបម្រើទៅដល់ ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបង ឱ្យមកម្ដងហើយចង់មកម្ដងទៀត។ លោកបន្ដថា នៅក្នុងពិធីចូលឆ្នាំខ្មែរ២០២៣ខាងមុខនេះ ខេត្តបាត់ដំបងនឹងមានរៀបចំសង្ក្រាន្តបាត់ដំបង

    March 4, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្តល់ជំនួយដែលមានតម្លៃចំនួន ៤០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមីនានេះ។ នៅក្នុងកញ្ចប់ជំនួយដែលមានតម្លៃ ៤០០លានដុល្លារនេះនឹងមានបញ្ចូលទាំងអាវុធ រំសេវ ហើយអ្វីដែលជាជំនួយគួរឲ្យកត់សម្គាល់នោះគឺស្ពានយុទ្ធសាស្រ្តចំនួនមួយខែ្ស។ ប្រភពខាងលើបានបន្តថា ស្ពានយុទ្ធសាស្រ្តគឺជាជំនួយថ្មីមួយដែលអាមេរិកមិនធ្លាប់បានផ្តល់ជូនអ៊ុយក្រែននោះទេចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងអស់រយៈពេលជាង ១ឆ្នាំមក។ ការសម្រេចផ្តល់ជំនួយសម្រាប់សាងសង់ស្ពានយុទ្ធសាស្រ្តនៅពេលនេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានជាក់ស្តែងនៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន ដោយស្ពានយុទ្ធសាស្រ្តមួយនេះនឹងក្លាយជាចរន្តផ្លូវដ៏សំខាន់មួយដែលជួយឲ្យកងទ័ពអ៊ុយក្រែនអាចធ្វើការចល័តរថគ្រោះ និងរថពាសដែកបានយ៉ាងឆាប់រហ័ស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    March 4, 2023