- Khmerpress
- ព័ត៌មានជាតិ
(កំពង់ធំ)៖ ថ្លែងក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជានឹងអាចក្លាយជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនោះលើពិភពលោកនាពេលអនាគត់ ខណៈមកដល់ពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការនាំចេញគ្រាប់ស្វាយចន្ទី មានចំនួនច្រើនជាប្រទេសកូឌីវ័រ រួចស្រេចទៅហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំពិតជាមានការជក់ចិត្ត ហើយក៏នឹកឃើញរឿងអតីតកាលប្រៀបធៀបនិងពេលបច្ចុប្បន្នកាលដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញ ខ្ញុំកំពុងតែស្រមើរស្រម៉ៃថា ប្រទេសរបស់យើងនឹងក្លាយជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនោះលើពិភពលោក»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា
March 10, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ Oscars លើកទី៩៥ បានឲ្យដឹងនាពេលថ្មីៗនេះថា ខ្លួនកំពុងរៀបចំក្រុមការងារមួយ សម្រាប់ដោះស្រាយលើឧប្បត្តិហេតុនឹកស្មានដល់នានា បន្ទាប់ពីឆ្នាំមុនមាន ហេតុការណ៍ទះកំផ្លៀងដ៏ល្បីរបស់ Will Smith លើ Chris Rock ដែលធ្វើឲ្យផ្អើលអស់មហាជននៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ នេះត្រូវបានគេចាត់ទុកថា ជាលើកដំបូងហើយ សម្រាប់បណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត ដែលបានបង្កើតក្រុមការងារខាងលើឡើង ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុណាមួយ កើតឡើងពេលកំពុងដំណើរការកម្មវិធី។ បើតាមលោក Bill Kramer នាយកប្រតិបត្តិនៃបណ្ឌិត្យសភា បានប្រាប់ទស្សនាវដ្តី Time
March 9, 2023 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០១៩ ដើម្បីកសាងផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងបទសម្ភាស នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះថា កាលពីឆ្នាំ២០១៩ ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ម្តងហើយ ក្នុងការសិក្សាគម្រោងស្ពាននេះ កុំឲ្យប៉ះពាល់បរិស្ថាន និងសង្គម
March 9, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនានេះបានឲ្យដឹងថា បញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នឹងបន្តផ្តល់ការគំរាមគំហែងទៅក្នុងតំបន់សំខាន់ៗជាច្រើននៅក្នុងក្រុងបាងកករហូតដល់ថ្ងៃសុក្រស្អែកនេះ។ ដើម្បីឆ្លើយតបនឹងបញ្ហាធម្មជាតិនេះអាជ្ញាធរក្រុងបាងកកនៅតែបន្តណែនាំឲ្យពលរដ្ឋត្រូវចេះការពារខ្លួន ដោយត្រូវពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ហើយបើក្នុងករណីមិនចាំបាច់នោះទេសូមកុំចេញក្រៅផ្ទះឲ្យសោះ។ យ៉ាងណាក្តី យោងតាមការព្យាករណ៍អាកាសធាតុរបស់អាជ្ញាធរថៃបានបង្ហាញថា ចាប់ពីថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍នេះក្រុងបាងកកនឹងត្រូវទទួលរងនូវសម្ពាធខ្យល់ក្នុងលឿន ២៥គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយកម្លាំងខ្យល់ដ៏ខ្លាំងនេះនឹងជួយបក់នាំយកខ្យល់កខ្វក់ទៅជាមួយផងដែរ។ ដូចនេះគឺវាមានន័យថា ស្ថានភាពអាក្រក់នៃបញ្ហាខ្យល់កខ្វក់នឹងផ្តើមមានភាពល្អប្រសើរបន្តិចម្តងៗ ចាប់ពីចុងសប្តាហ៏នេះទៅផងដែរ ខណៈអាជ្ញាធរថៃនៅមិនទាន់អាចបញ្ជាក់បានថា ពេលណាទើបបញ្ហាខ្យល់កខ្វក់នេះត្រូវរលាយបាត់ទាំងស្រុងនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
March 9, 2023 - ព័ត៌មានអន្តរជាតិ
(កង់បេរ៉ា)៖ អូស្រ្តាលី ត្រូវបានរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន US Virginia ចំនួន៥គ្រឿងពីសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ ក្រោម ក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកត្រីភាគីជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។ សេចក្ដីរាយការណ៍ខាងលើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើឡើង ស្របពេលនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ក្នុងទីក្រុង
March 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៣នេះ និងត្រៀមធ្វើតេស្តសាកល្បង នៅអំឡុងខែឧសភា ឬមិថុនា ដើម្បីឈានទៅដាក់ដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ បើគិតមកដល់ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ការសាងសង់សម្រេចបានប្រមាណ៨៦%ហើយ។ បើមិនមានអ្វីប្រែប្រួលទេ ពិធីសម្ពោធដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
March 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម។ អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមីនានេះ បានបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធ ចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បី៖ * ទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់ * ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់ * ធ្វើឱ្យប្រសើរឡើងគុណភាពសវាទូរគមនាគមន៍ * ជំរុញ និងលើកកម្ពស់ការប្រកួតប្រជែង ដោយស្មោះត្រង់និងតម្លាភាព និង *
March 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ freshnews សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជាដូចខាងក្រោម៖
March 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយប្រជាពលរដ្ឋជាង១០០នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការ នៅឯបរទេសកូរ៉េនោះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងាររួមមាន លោក សុខ ពេញវុធ អភិបាលរងរាជធានី ភ្នំពេញ លោកឧត្តមសេនីយទោ សុង លី ស្នងការរងរាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌ ពោធិ៍សែនជយ័ »បានបន្តចុះត្រួតពិនិត្យផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជយ័ បានយករថយន្តក្រុងសាលារាជធានីភ្នំពេញ៣គ្រឿងដឹកជញ្ជូនពលរដ្ឋចំនួន១២៥នាក់ ប្រុសចំនួន ៨៧ប្រុស
March 9, 2023 - ព័ត៌មានអន្តរជាតិ
(ដាកា)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាងច្រើនជាង ១២,០០០នាក់ ត្រូវបាត់បង់កន្លែងស្នាក់នៅដោយសារតែភ្លើងបានឆាបឆេះជំរំមួយ នៅទីក្រុងខូស បាហ្សា (Cox’s Bazar) ដែលស្ថិតនៅឯភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។ ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ រស់នៅក្នុងជំរំក្នុងទីក្រុង Cox’s Bazar ភាគច្រើនជាអ្នកដែលភៀសខ្លួនចេញពីការបង្រ្កាប ដែលដឹកនាំដោយយោធានៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧។ បើតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ជម្រកស្នាក់នៅជាង២,០០០ខ្នង និងទីតាំងផ្សេងៗជាង៩០ទៀត រួមមានទាំងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសិក្សាត្រូវបានបំផ្លាញដោយសារភ្លើងឆេះ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ អង្គការលើកលែងទោសអន្តរជាតិ
March 7, 2023









