Khmerpress
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកកំពុងធ្វើការពិចារណាក្នុងការចាក់វ៉ាក់សាំងទៅកាន់សត្វមាន់ ក្រោយជំងឺផ្តាសាយបក្សីហាក់កំពុងតែរាតត្បាតយ៉ាងខ្លាំងនៅទូទាំងអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះមានសត្វមាន់រាប់សិបលានក្បាលត្រូវបានងាប់ព្រោះតែជំងឺផ្តាសាយបក្សី ហើយកត្តានេះក៏កំពុងតែជម្រុញឲ្យតម្លៃស៊ុតមាន់នៅលើទីផ្សារអាមេរិកកំពុងឡើងថ្លៃផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺផ្តាសាយបក្សីបានកំពុងតែបង្កការរាតត្បាតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមាន់ចំនួន ៥៨លានកន្លែង ដែលស្ថិតនៅក្នុងរដ្ឋចំនួន ៤៧ផ្សេងគ្នា ខណៈការរាតត្បាតនេះត្រូវបានគេកត់សម្គាល់ថាគឺជាការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរអាមេរិកមិនបានបញ្ជាក់ពីផលប៉ះពាល់នៃជំងឺកាចសាហាវមួយនេះចំពោះពលរដ្ឋទូទៅនោះទេ តែអាជ្ញាធរអាមេរិកបានបញ្ជាក់ថា​ ជំងឺនេះបានសាយភាយទៅកាន់ថនិកសត្វមួយចំនួនដូចជាសត្វសំពោច កញ្ជ្រោង និងសត្វខ្លាឃ្មុំជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

    March 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសសហគ្រាសចំនួន១០ ដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ២០២២ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ដោយទទួលបានលិខិតសរសើរចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លិខិតសរសើរនេះ ត្រូវបានប្រគល់ដោយ គង់ វិបុល នៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។ ក្រុមហ៊ុនទាំង១០ រួមមាន៖ ១.ក្រុមហ៊ុន HEINEKEN (CAMBODIA) CO., LTD , ២.ADVANCED BANK OF

    March 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ៖ * ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប * ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ លក្ខណ:បែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមាមានពី ២២-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦

    March 7, 2023
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ លោកគ្រូ អ៊ាម សំអ៊ីម បង្រៀនជីវវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានទម្លាយរឿងមួយដែលមិនអាចទទួលយកបានពីមាតាបិតា អាណាព្យាបាលសិស្ស ក្រោយនាយកវិទ្យាល័យបានរៃអង្គាសប្រាក់ចំនួន១០ដុល្លារ ពីសិស្សម្នាក់ៗដើម្បីធ្វើសួនច្បារ។ លោកគ្រូ បានលើកថា សម្រាប់វិទ្យាល័យប្រសូតិ ថវិកាដែលបានមកពីដេញថ្លៃផ្ញើកង់ម៉ូតូចំនួន៦០លានរៀល និងថ្លៃតូបលក់ដូរចំនួន ៧លានរៀលទៀត ក្នុង១ឆ្នាំ ដូច្នេះ១ឆ្នាំ បានចំនួន៦៧លានរៀល ដើម្បីយកមកអភិវឌ្ឍន៍សាលារៀន ចុះហេតុអ្វីនៅពេលនេះលោកនាយក ចាន់ គឹមសែន មករៃលុយសិស្សចំនួន១០ដុល្លារ សម្រាប់ធ្វើសួនច្បារខាងមុខអគារបន្ថែមទៀត? លោកគ្រូ បានបន្តថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ក្នុងវិទ្យាល័យនេះ និងក្នុងនាមជាអាណាព្យាបាល

    March 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយកំពុងឆេះរោងចក្រកាត់ដេរយ៉ាងសន្ធោសន្ធៅ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគន៍ដើម្បីជួយសង្គ្រោះ។ ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    March 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការប្រជែងដណ្តើមគ្នាធ្វើជាម្ចាស់ ឬកម្មសិទ្ធិ ទៅលើប្រភេទ «ក្បាច់គុន» ជាពិសេសការប្រជែងគ្នារវាងកីឡា «គុនខ្មែរ» របស់កម្ពុជា និង «Muay Thai» របស់ថៃ វាកំពុងបានក្លាយជាទំនាស់នៃការដណ្តើមគ្នា ជាថ្មីម្តងទៀត ដែលមិនអាចនឹងរកទីបញ្ចប់បាន។ ជាមួយគ្នានេះ ប្រមុខដឹកនាំប្រទេស សម្តេច ហ៊ុន សែន បានថ្លែងឱ្យដឹងទៀតថា ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលជាមិត្តជិតខាងរបស់កម្ពុជា និងថៃ ក៏មានក្បាច់គុន តំណាងឱ្យជាតិសាសន៍ដូចគ្នា

    March 6, 2023
  • ព័ត៌មានអន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ ក្មេងប្រុសម្នាក់ដែលមានសំណាងអាចនៅរស់មានជីវិតក្រោយជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ ពេលនេះរូបគេទទួលបានសំណាងមួយបន្ថែមទៀត ដោយមានឱកាសបានជួបផ្ទាល់ជាមួយ Idol របស់គេ គឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានឈ្មោះថា Nabil Saeed ដែលជាក្មេងប្រុសម្នាក់មានចំណូលចិត្តលើបាល់ទាត់យ៉ាងខ្លាំង។ គួររម្លឹកជូនថា ក្រោយកើតមានហេតុការណ៍រញ្ជួយដីកម្រិត ៧,៨​ រ៉ិចទ័រនៅក្នុងប្រទេសតួកគីនិងស៊ីរីអស់រយៈពេលជាច្រើនថ្ងៃមក ក្រុមអ្នកជួយសង្គ្រោះបានប្រទះឃើញកុមារា Nabil Saeed នៅក្នុងគំនរបាក់បែកមួយ ខណៈដែលរូបគេស្ទើរតែដាច់ដង្ហើមស្លាប់បាត់ទៅហើយព្រោះតែត្រូវអត់អាហារជាច្រើនថ្ងៃ។ ដោយមើលឃើញកុមារា Nabil Saeed គឺជាជនរងគ្រោះម្នាក់ដែលអាចនៅរស់យ៉ាងកម្របំផុតនោះ ក្រុមអ្នកកាសែតបានសួរគេថា តើរូបគេមានក្តីសុបិន្តអ្វីក្រោយបានរួចផុតពីការស្លាប់ទាំងមិនគួរឲ្យជឿដូចនេះ? ភ្លាមនោះរូបគេបានឆ្លើយថា ចង់ជួបផ្ទាល់ជាមួយកីឡាករ

    March 6, 2023
  • ព័ត៌មានអន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin បានដាក់សំណើ ឱ្យជួយផ្សព្វផ្សាយពី ការជល់មាន់ និងជល់ត្រី ដែលជាការប្រកួតបែបប្រពៃណី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ លោក Worachit Paengpairee ម្ចាស់ទីតាំងជល់មាន់នៅក្នុងស្រុក Muang ខេត្តភាគឦសានប្រទេសថៃ បានយល់ស្របជាមួយនឹងសំណើនេះ។ លោក Worachit បានលើកឡើងថា ប្រសិន​បើ​ការ​ប្រកួត​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ព្រឹត្តិការណ៍​ប្រពៃណី​របស់​ប្រទេស​ថៃ​នោះ ប្រជាប្រិយភាព​របស់​ការជល់មាន់​នឹង​កើន​ឡើង ហើយការ​បង្កាត់​ពូជ ការ​ចិញ្ចឹម និង​ការ​ជួញ​ដូរ​មាន់​ជល់​ក៏​នឹង​កើន​ឡើង​ដែរ ខណៈបើទោះបីជាការជល់មាន់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក៏ដោយ ក៏មាន់ជល់អាចលក់បានរហូតដល់មួយលានបាតដែរ។ លោកបានបន្តទៀតថា ជាងនេះទៅទៀត បើសិនបើកបង្ហាញប្រវត្តិនៃការជល់សត្វ (មាន់ និងត្រី) នៅក្នុងប្រទេសថៃ

    March 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅអ្នកផ្ញើសារទៅសម្តេច កុំផ្ញើរឿងមិនល្អទៅសម្តេចនៅពេលព្រឹកព្រលឹម។ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៀតថា សារដែលផ្ញើទៅសម្តេចវែងៗពេក សម្តេចគ្មានពេលអាននោះទេ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សារដែលផ្ញើមកខ្ញុំ សូមកុំឲ្យច្រើនពេក សារខ្លះខ្ញុំអត់ទាន់បើកស្តាប់ទេ ព្រោះខ្ញុំមើលទៅពេលខ្លះ ៥ម៉ោងឯណោះ។ […] អញ្ចឹងទេ ទោះផ្ញើសារជាសំឡេងមកខ្ញុំ សូមផ្ញើឲ្យខ្លី

    March 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស សូមមកលេងស្រុកកំណើត ពិសេសក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឬអំឡុងពេលព្រឹត្តិការណ៍កីឡាស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា គ្មានការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលមកលេងស្រុកកំណើតនោះទេ សូម្បីតែអ្នកដែលធ្លាប់ជេរប្រមាថមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះ ជាឆ្នាំដែលសប្បាយរីករាយ ទី១៖ អង្គរសង្ក្រាន្ដ ទី២៖ ស៉ីហ្គេម

    March 6, 2023