Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ​បានគូសបញ្ជាក់ថា ​ វិស័យអនចលទ្រព្យនៅកម្ពុជា នាឆ្នាំ២០២៤នេះ បានបង្ហាញពីស្ថានភាពល្អប្រសើរជាងឆ្នាំមុន បើទោះបីជាមិនទាន់ល្អប្រសើរដូចមុនពេលរីករាលដាលជំងឺកូវីត១៩ក៏ដោយ ស្របពេលដែលការព្យាករណ៍សេដ្ឋកិច្ចឆ្នាំនេះនឹងមានកំណើនចន្លោះពី៦ទៅ៧%។ ឧកញ៉ា នួន រិទ្ធីបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សា​ក្រោមប្រធានបទ ស្តីពី «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA » របស់បណ្តាញព័ត៌មាន Fresh News។ លោកបានលើកឡើងថា ទាំងទីផ្សារ និងការអភិវឌ្ឍន៍សាងសង់ គឺមានស្ថានភាពល្អ លើកលែងតែផ្នែកខ្លះមានបញ្ហាដោយសារការបាត់បង់ទំនុកចិត្តពីអតិថិជន​ ខណៈអតិថិជនបច្ចុប្បន្នបានកែប្រែឥរិយាបថនៃការទិញ

    March 1, 2024
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នឹងធ្វើការពិនិត្យនិងព្យាបាលជំងឺភ្នែករួមទាំងបកបាយភ្នែក ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    រាជធានីភ្នពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នា២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៥គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (៣គ្រឿង) និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(២គ្រឿង)។ ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ

    March 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងនឹងបើកការរដ្ឋានក្នុងកំឡុង ខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាឱកាសណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ពាក់ព័ន្ធនឹងគម្រោងធំៗដែលក្រសួងសាធារណការកំពុងធ្វើ, លោកឧបនាយករដ្ឋមន្ត្រី ស៊ុន

    March 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយសារតែការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ភ្នំពេញប៉ុស្តិ៍ បានរៀបរាប់ទៀតថា ម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង

    March 1, 2024
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានបញ្ហាភ្នែក អាចទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ យោងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នឹងធ្វើការពិនិត្យនិងព្យាបាលជំងឺភ្នែករួមទាំងបកបាយភ្នែក ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    March 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបំភ្លឺថា កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ មិនមែនជាកោះរបស់វៀតណាមទេ។ នាពេលថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រទះឃើញនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា * កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ ។

    February 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹង ស្តីពីការជួយសម្រួលដល់តម្រូវការប្រើប្រាស់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន ក្នុងរយៈពេលខ្លី សម្រាប់ការប្រារព្ធពិធីផ្សេងៗ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្ដីជូនដំណឹង, ដើម្បីជួយសម្រួលដល់ការចាំបាច់របស់អតិថិជន ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋាន ដែលមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកម្លាំងធំ ក្នុងរយៈពេលខ្លី អគ្គិសនីកម្ពុជា អាចផ្ដល់ការអនុញ្ញាត ជូនតាមសំណើររបស់អតិថិជនរហូតដល់ 3ph x 100A ឬ 70kVA (បន្តចេញពីខ្សែបណ្តាញចែកចាយសាធារណៈ) សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្នមិនលើស១សប្តាហ៍ ដោយតម្រូវឱ្យអតិថិជនសហការអនុវត្តដូចខាងក្រោម៖ ១៖ អតិថិជនត្រូវដាក់ពាក្យស្នើសុំតាម EDC App

    February 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និងគ្រូជំនួយពីការប្រកួតកីឡានានា បានលើកឡើងថា វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការចូលរួមប្រកួតកីឡា បានឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា

    February 26, 2024