- Khmerpress
- ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី និងជាសម្ព័ន្ធមិត្តម្នាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងការកត់សម្គាល់មួយដែលត្រូវបានចុះផ្សាយនៅថ្ងៃចន្ទនេះ ការបន្តបញ្ជូន អាវុធឱ្យទីក្រុងកៀវ កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរពិភពលោក ហើយដែលនេះជាការបញ្ជាក់ឡើងពីការសម្លុតគំរាមនុយក្លេអ៊ែររបស់លោកនៅក្នុងសង្រ្គាមនៅ អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងការអត្ថាធិប្បាយចុងក្រោយបំផុតមួយដែលធ្វើឡើង បន្ទាប់ពីលោក ពូទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានអះអាងថាសង្រ្គាមរបស់លោកនៅអ៊ុយក្រែន គឺជាការតស៊ូ ប្រយុទ្ធដើម្បីអាយុជីវិតប្រជាជនរុស្ស៉ី និងប្រទេសរុស្ស៉ី លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ការបញ្ជូនអាវុធនឹងបន្តកើនឡើង… ហើយវានឹងរារាំងលទ្ធភាព នៃការស្ដារកិច្ចចរចាឡើងវិញ»។ លោកបន្តថា «សត្រូវរបស់យើងកំពុងធ្វើដូច្នេះ…ដោយមិនពួកគេធ្វើជាមិនដឹងនោះទេថាគោលដៅរបស់ពួកគេនឹងនាំទៅរកគ្រោះមហន្តរាយទាំងស្រុង។ បរាជ័យសម្រាប់មនុស្សគ្រប់គ្នា
February 27, 2023 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបណ្ដេញមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ ដែលបានជួយដឹកនាំ សង្រ្គាមប្រយុទ្ធនឹងកងទ័ពរុស្ស៉ី នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសចេញពីតំណែង ដោយមិនបានប្រាប់ពីហេតុផលនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងក្រឹត្យមួយច្បាប់ លោក ហ្សេលេនស្គី បានប្រកាសបណ្ដេញលោក អេឌូអា ម៉ូសកាលីយ៉ូវ (Eduard Moskalyov) ចេញពីតំណែងជាមេបញ្ជាការនៃកងកម្លាំងរួមរបស់ អ៊ុយក្រែន ដែលកំពុងដឹកនាំសង្រ្គាមនៅក្នុងសមរភូមិដុនបាស់។ លោក ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានលើកពីឈ្មោះលោក ម៉ូសកាលីយ៉ូវ នៅក្នុងសុន្ទរកថា
February 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុប ចំនួន ៥.៤៥០ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិតមានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន២៩នាក់ ក្នុងចំណោម
February 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានសាងភាពភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov មុននេះបន្ដិច លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ប៉ុណ្ណោះ ។ ការបង្ហាញវត្តមានលើកទី២ លើសង្វៀនអន្ដរជាតិនេះ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជម្នះលើកីឡាករវ័យ ២១ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រ ពិសេសដើម្បីសម្រេចគោលដៅលើកមុខមាត់គុនខ្មែរលើឆាកអន្ដរជាតិ ។ នេះជាលើកទី២ ហើយ ដែលជើងខ្លាំងគុនខ្មែរវ័យ ៣៨ឆ្នាំរូបនេះ បានផ្ដួលគូប្រកួតលើសង្វៀន Thai
February 27, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ ប្រធានរដ្ឋបាលព្រៃឈើ បានចេញវីដេអូបកស្រាយ ជុំវិញការចុះហាមឃាត់ និងចាប់សត្វក្ងោក នៅខេត្តកំពង់ឆ្នាំង ដោយសារថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសាធារណជនជាច្រើន មានការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីលោក យឹម សំអឿន នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ រដ្ឋបាលព្រៃឈើ បានអះអាងថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដ៏ទៃទៀត។ ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។ សូមបញ្ជាក់ផងដែរថា សត្វព្រៃជាមរតកធម្មជាតិរបស់ដូនតាយើង ដែលបន្សល់ទុកសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ។
February 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសាធារណជនជាច្រើនមានការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីលោក យឹម សំអឿន នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ រដ្ឋបាលព្រៃឈើ តាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដ៏ទៃទៀត។ ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។ សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo
February 26, 2023 - ព័ត៌មានជាតិ
(រតនគិរី)៖ លោក ហ៊ីន វិន អភិបាលរងស្រុកកូនមុំ ខេត្តរតនគិរី តំណាងលោក សេក ហៃ អភិបាលស្រុកនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងអាវុធមូលដ្ឋាន កម្លាំងនគរបាល និងអាជ្ញាធរឃុំស្រែអង្ក្រង ចុះស្រាយករណីក្រុមហ៊ុនថា «កូអាគ្រី» (THACO AGRI) (អតីតក្រុមហ៊ុន ហ័ងអាញ់) នៅភូមិ៣ ឃុំស្រែអង្ក្រង ដែលគ្រោង បិទផ្លូវប្រជាពលរដ្ឋ និងកម្មករ មិនឲ្យដឹកកសិផល និងធ្វើដំណើរឆ្លងកាត់ ដោយបង្វែរឲ្យធ្វើដំណើរឆ្លងកាត់តាមក្រុមហ៊ុន «ដូនពេញអាគ្រីកូ» តាមផ្លូវជាតិលេខ៧៦ នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់
February 25, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ នៅលើផែនដីដ៏ធំទូលាយមួយនេះ ពេលខ្លះវាក៏អាចជាកន្លែងដែលតូចចង្អៀតបំផុតសម្រាប់មនុស្សមួយចំនួនផងដែរ ត្បិតអ្នកព្យាយាមរត់គេចពីគ្នាមួយចំនួនបែរជាត្រូវជួបគ្នាក្នុងលក្ខខណ្ឌយ៉ាងកម្របំផុត។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈនេះបានឲ្យដឹងថា មានបុរសម្នាក់បានណាត់នារីបម្រើសេវាកម្សាន្តម្នាក់មកជួបនៅក្នុងសណ្ឋាគារ ហើយពេលនារីរូបនោះមកដល់ទើបគាត់ដឹងថា នាងគឺជាប្រពន្ធរបស់គាត់ ដែលតែងតែលួចចេញទៅគេងជាមួយបុរសផ្សេងដើម្បីរកចំណូលបន្ថែមរាល់ពេលដែលគាត់មិននៅផ្ទះ។ ហេតុការណ៍ដ៏សែនចៃដន្យនេះបានកើតឡើងនៅក្នុងទីក្រុង Xi An ខេត្ត Shaanxi ភាគកណ្តាលនៃប្រទេសចិន ខណៈអត្តសញ្ញាណរបស់ប្តីប្រពន្ធមួយគូនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។ ប្រភពខាងលើបានបន្តថា នៅក្នុងយប់កើតហេតុនោះ គឺបុរសជាប្តីបានត្រលប់មកពីធ្វើការងារនៅតាមខេត្តវិញតែរូបគាត់មិនទាន់ចូលផ្ទះវិញភ្លាមនោះទេ ដោយបន្តសម្រាកនៅក្នុងសណ្ឋាគារមួយយប់សិន។ នៅក្នុងបន្ទប់សណ្ឋាគារនោះ បុរសជាប្តីបានប្រទះឃើញលេខទូរស័ព្ទសម្រាប់ទាក់ទងរកសេវាផ្លូវភេទ ហើយគាត់ក៏បានប្រើប្រាស់លេខទូរស័ព្ទរបស់សណ្ឋាគារដើម្បីទាក់ទងយកនារីម្នាក់មកគេងជាមួយ។ ពេលទៅដល់ក្នុងបន្ទប់សណ្ឋាគារភ្លាម ស្រាប់តែនារីបម្រើសេវាកម្សាន្តដែលកំពុងតែពាក់ម៉ាស់យ៉ាងជិតនោះបានព្យាយាមរត់ចេញទៅវិញភ្លាម ព្រោះគាត់ស្គាល់យ៉ាងច្បាស់ថា បុរសដែលកំពុងដេកចាំគាត់នៅគ្រែនោះគឺជាប្តីរបស់គាត់។
February 25, 2023 - ព័ត៌មានអន្តរជាតិ
(អង់ការ៉ា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងលើស ៥០,០០០នាក់ ហើយ បន្ទាប់ពីទីក្រុងអង់ការ៉ា ប្រកាសថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសរបស់ខ្លួនកើនលើស ៤៤,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងភាពអាសន្ននៃប្រទេសតួកគី ចំនួនអ្នកស្លាប់នៅតួកគីបានកើនដល់ ៤៤,២១៨នាក់ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ខណៈចំនួនអ្នកស្លាប់នៅស៊ីរីមានចំនួន ៥,៩១៤នាក់ ហើយបើបូកតួលេខនេះបញ្ចូលគ្នា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំង២ បានកើនលើស ៥០,០០០នាក់។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី មនុស្សជិត
February 25, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ សម្រាប់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នាបើទោះជាពួកគេអាចជួបគ្នាតាមរយៈការនិយាយវីដេអូទល់មុខគ្នាក៏ដោយ តែពួកគេនៅតែមិនអាចបង្ហាញសេចក្តីស្រលាញ់តាមរយៈការថើបគ្នាបាននោះទេ។ ព្រោះហេតុផលនេះហើយទើបឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយត្រូវបានបង្កើតឡើង និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ពិសេសនោះគឺនៅក្នុងចំណោមយុវវ័យតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយនោះត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យនៃខេត្ត Jiangsu ភាគខាងជើងប្រទេសចិន ខណៈបបូរមាត់សិប្បនិម្មតិនោះត្រូវបានផលិតឡើងពីស៊ីលីកុន។ ដើម្បីអាចប្រើប្រាស់ឧបករណ៍នេះបានគឺលោកអ្នកត្រូវដំឡើងកម្មវិធីក្នុងទូរស័ព្ទដៃមួយមានឈ្មោះថា “Kiss Square” ហើយតាមរយៈកម្មវិធីនេះគឺលោកអ្នកអាចធ្វើការ “upload” ស្នាមថើបរបស់ខ្លួនបាន ខណៈអ្នកទទួលស្នាមថើបទាំងនោះនឹងត្រូវទទួលបានការថើបជំនួសដោយបបូរមាត់សិប្បនិម្មិត។ ប្រភពខាងលើបានបញ្ជាក់ថា ឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយនេះគឺកំពុងមានដាក់លក់នៅលើ Taobao ក្នុងតម្លៃ ២៦០យន់ (ប្រហែល ៣៨ដុល្លារ)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
February 25, 2023









