Khmerpress
  • ព័ត៌មានអន្តរជាតិ

    អ៊ុយក្រែន៖ កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈម្សិលមិញនេះ​ ប្រទេសអ៊ុយក្រែនបានរៀបចំពិធីកាន់ទុក្ខផ្លូវការមួយដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធក្រុមទាហ៊ាននិងក្រុមពលរដ្ឋជាច្រើនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិក្នុងភ្លើងសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ី។ ពិធីកាន់ទុក្ខនេះត្រូវបានរៀបចំឡើងនៅចំថ្ងៃខួបគំរប់មួយឆ្នាំពេញតែម្តងនៃការកើតមានសង្គ្រាម ព្រោះថាកងទ័ពរុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនដំបូងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time បានបញ្ជាក់ថា ពិធីកាន់ទុក្ខផ្លូវការរបស់ប្រទេសអ៊ុយក្រែនត្រូវបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល Sophia Square ក្នុងទីក្រុងគៀវ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោកប្រធានាធិបតី Volodymyr Zelensky។ ប្រភពខាងលើបានបន្តថា ស្របពេលអ៊ុយក្រែនកំពុងរៀបចំពិធីដ៏ក្រៀមក្រំនេះ សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏សំខាន់របស់អ៊ុយក្រែននោះបានប្រកាសថា នឹងផ្តល់ជំនួយតម្លៃ ២ពាន់លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈអាមេរិកនៅតែរក្សាពាក្យសន្យាថា នឹងបន្តជួយគាំទ្រអ៊ុយក្រែនរហូតដល់ភ្លើងសង្គ្រាមត្រូវបានបញ្ចប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 25, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ត ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យកសិករនៅតំបន់ជិតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ដាំស្មៅលក់ឱ្យកសិដ្ឋាន ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញកសិដ្ឋានកសិកម្មទំនើបនេះ មានសម្ទុះទៅមុខប្រកបដោយសក្តានុពល ខណៈប្រទេសកម្ពុជាកំពុងឈានឆ្ពោះរកកសិកម្មបែបសម័យថ្មី។ ការជំរុញលើកទឹកចិត្តនេះ អំឡុងពេល ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទៅកាន់កសិដ្ឋានគិរីសួគ៌ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ កសិដ្ឋានគិរីសួគ៌ស្ថិតនៅ ភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងចិញ្ចឹមគោយកទឹកដោះប្រមាណ៩០០ក្បាល គ្រោងនឹងពង្រីកបន្ថែមឱ្យដល់២ពាន់ទៅ៣ពាន់ក្បាលបន្ថែមទៀត ។ទន្ទឹមនេះ កសិដ្ឋាន ត្រូវការប្រជាពលរដ្ឋជុំវិញតំបន់វិនិយោគចិញ្ចឹមគោយកទឹកដោះនេះដែលមានដីធំចូលរួមដាំដុះ

    February 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាគ្រោងចំណាយថវិកាប្រមាណ ១២៤លានដុល្លារ សម្រាប់ដំណើរការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គ្រាដែលខ្ទង់ចំណាយនេះ តិចជាងការចំណាយរបស់ប្រទេសមួយចំនួន ដែលធ្លាប់រៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ រហូតដល់លើសពី ១០០% ឯណោះ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនៃការត្រៀមរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ NOCC កាលពីថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ។ លោក វ៉ាត់

    February 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីបតាមបណ្តាញសង្គម ដោយបានចោទប្រកាន់មន្ត្រីបម្រើការងារទីតាំងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាខាផ្សារទំនើបអ៉ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, មន្ត្រីទទួលបន្ទុក បានចេញមុខមកអះអាងថា ការបង្ហោះសារចោទប្រកាន់មកលើមន្ត្រីខ្លួន មិនពិតនោះទេ ដោយសារតែគាត់មិនមានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់ដែលបានកំណត់ និងធ្វើជូនបាន។ លោកឧត្តមសេនីយ៍ទោ ជា ចាន់មុនី អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទទួលបន្ទុកការងារនៅសាខាផ្សារទំនើបអ៉ីអន២ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថា «ការចុះផ្សាយនោះមិនមានការពិតទេ ព្រោះចូលមកទទួលសេវាធ្វើអត្តសញ្ញាណប័ណ្ណនេះតែមួយភ្លែត គាត់ចេញទៅវិញ ហើយគាត់បានយកឯកសារមកឱ្យមន្ត្រីពិនិត្យ ប៉ុន្តែឯកសារគាត់មិនមានគ្រប់គ្រាន់ និងចង់ដូរអាសយដ្ឋាន អ៊ឹចឹងអត់បានទេ»។ បើតាមលោកឧត្តមសេនីយ៍ទោ ជា ចាន់មុនី,

    February 25, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Steaming ដ៏ល្បីរបស់សហរដ្ឋអាមេរិក Netflix កំពុងរៀបចំបើកការិយាល័យនៅក្នុងប្រទេសវៀតណាមបន្ទាប់ពីការចរចារជាច្រើនឆ្នាំជាមួយអាជ្ញាអធរ និងបញ្ចប់ការវាយតម្លៃហានិភ័យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Netflix កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការសម្រាប់ការបង្កើតការិយាល័យក្នុងស្រុកក្នុងប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់ការវាយតម្លៃបានដោយជោគជ័យកាលពីចុងឆ្នាំ២០២២កន្លងទៅ ទៅលើផ្នែកសន្តិសុខ នយោបាយនៃដំណើរប្រតិបត្តិការការិយាល័យនៅក្នុងប្រទេសវៀតណាម និងការដោះស្រាយទិន្នន័យអ្នកប្រើប្រាស់ រួមជាមួយខ្លឹមសារសើបមួយចំនួន។ តាមរយៈការបង្កើតការិយាល័យក្នុងស្រុកនេះនឹងធ្វើឱ្យក្រុមហ៊ុន Netflix ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំដំបូងគេរបស់សហរដ្ឋអាមេរិកដែលមានវត្តមានដោយផ្ទាល់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ Netflix ត្រូវបានគេរំពឹងថា នឹងអាចទាញយកអ្នកប្រើប្រាស់បានកាន់តែលឿនរហូតដល់ ១០០លាននាក់ឯណោះ ខណៈបច្ចុប្បន្ននេះវៀតណាមកំពុងក្លាយជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកពីជុំវិញពិភពលោក។ តែយ៉ាងណាជុំវិញប្រតិបត្តិការរបស់ Netflix នេះនៅមិនទាន់ទទួលបានរបាយការណ៍លម្អិតនៅឡើយនោះទេថា តើត្រូវចំណាយប៉ុន្មានក្នុងការសាងសង់ការិយាល័យ។ បើយោងតាមប្រភពមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា

    February 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលាងលុយ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេស​ថ្មីៗ​ដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការ​បង្កើន​ការ​ត្រួត​ពិនិត្យ​

    February 25, 2023
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានថ្លែងប្រាប់ឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ផ្សព្វផ្សាយដល់ពលរដ្ឋចង់បង្កើនដំណាំកសិកម្មខ្វះបច្ចេកទេស ទៅរៀនបទពិសោធន៍របស់លោក ដោយឥតគិតថ្លៃ។ លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទបរិស្ថាន និងវិនិយោគ នៅខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបណ្ឌិត ម៉ុង ប្ញទ្ធី បានលើកឡើងថា បងប្អូនកសិករ សហគមន៍ ដែលមានបំណងចង់ប្រកបអាជីវកម្មដាំដំណាំកសិកម្មក្នុងលក្ខណៈធំ ឬក្នុងលក្ខណៈគ្រួសារ ដើម្បីរកផលចំណូលក្នុងជីវភាពគ្រួសារ ហើយខ្វះបច្ចេកទេស ក្នុងការដាំដុះនោះ

    February 24, 2023
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ សភាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មដែលមានសុពលភាពសរុប៥០ឆ្នាំ ទៅលើគ្រឹះស្ថានហិរញ្ញវត្ថុនានារបស់​ប្រទេសរុស្ស៉ី រួមមានទាំងធនាគារកណ្តាល ធនាគារពាណិជ្ជទាំងអស់ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាសហគ្រាសជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក អាន់ឌ្រី ពីស្នី (Andriy Pyshniy) អគ្គទេសាភិបាលធនាគារជាតិអ៊ុយក្រែន បាននិយាយដូច្នេះថា «វាគឺជាការរាំងខ្ទប់ទាំងស្រុងលើគ្រឹះស្ថានហិរញ្ញវត្ថុ​នៃសហព័ន្ធរុស្ស៉ី មិនឱ្យចូលមកក្នុងទីផ្សារឬប្រើប្រាស់ទ្រព្យសកម្មនានា នៅក្នុងប្រទេសអ៊ុយក្រែន។ យើងគួរតែធ្វើឱ្យរុស្ស៉ីចុះទន់ខ្សោយ តាមរយៈមធ្យោបាយ​ផ្សេងៗដែលអាចធ្វើបាន។ វិស័យហិរញ្ញវត្ថុនេះហើយ គឺជាប្រភពផ្គត់ផ្គង់យុទ្ធសាស្រ្តសម្រាប់សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន»។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី យូលៀ ស្វីរីដិនកូ

    February 24, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ នាយករងវិទ្យាល័យម្នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយរូបភាពអាសអាភាស និងហិង្សា។ លោក ស្រី សុដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការចាប់ខ្លួននាយករងវិទ្យាល័យរូបនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីគ្រួសាររបស់ជនរងគ្រោះដោយចោទថា ឈ្មោះ ង៉ែត សុខខេង អាយុ៤០ឆ្នាំ (នាយករងវិទ្យាល័យ) បានរំលោភកូនស្រីរបស់ខ្លួនដែលទើបមានអាយុ១៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបន្ដថា បន្ទាប់ពីស្រាវជ្រាវ

    February 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អ្នកជំងឺផ្ដាសាយបក្សី ករណីទី២ ត្រូវបានយកទៅព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា សម្រាប់ស្ថានភាពអ្នកជំងឺផ្ដាសាយបក្សីនៅពេលនេះ គឺមានសភាពធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ប៉ុន្ដែក្រុមគ្រូពេទ្យបានចាប់ផ្ដើមព្យាបាលអ្នកជំងឺដែលផ្ទុកមេរោគ H5N1 ដោយប្រើប្រាស់ឱសថប្រឆាំងវីរុស។ ក្នុងរយៈពេល៥ថ្ងៃក្រោយ ក្រុមគ្រូពេទ្យនឹងយកសំណាកទៅពិនិត្យឡើងវិញនៅមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់អំពីការវិវឌ្ឍនៃជំងឺនេះ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា

    February 24, 2023