- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន Star Auto (Cambodia) Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល ចែកចាយ និងដាក់លក់ជាផ្លូវការ នូវគ្រប់ប្រភេទរថយន្ត Mercedes Benz របស់អាល្លឺម៉ង់ ប្រចាំកម្ពុជា បានប្រកាសបិទដំណើរការ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះតទៅ ក្រុមហ៊ុន RMA (Cambodia) PLC នឹងចូលខ្លួនបន្តដំណើរការជាអ្នកផ្តល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្តដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី Mercedes-Benz។ ក្រុមហ៊ុនបានថ្លែងអំណរដល់អតិថិជនទាំងអស់ ចំពោះការគាំទ្រ Star Auto និង Mercedes Benz
March 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីបើកឱ្យដំណើរការ ឱ្យឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សំដៅឱ្យប្រតិបត្តិការកាន់តែមានភាពរលូន និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សូមជម្រាបជូនដែរថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ
March 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានមួយរយៈពេលកន្លងពេលមក និងមានគម្រោងបើកឱ្យដំណើរការសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នាពាក់កណ្តាលឆ្នាំ២០២៣ រួមទាំងមានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប រួចមក, ពេលនេះមានក្រុមហ៊ុនធំមួយទៀតហើយ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនខ្សែទី៤ ភ្នំពេញ- ប៉ោយប៉ែត មួយទៀត។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះ និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣។ លោករដ្ឋមន្ត្រី ស៊ុន
March 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់ក្ងោកដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយសត្វក្ងោក ដែលខ្លួនចិញ្ចឹមផ្ទាល់ដៃជិត១០ឆ្នាំមកហើយនោះ បានបង្ហាញអារម្មណ៍រីករាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ បន្ទាប់ពីពួកគេទទួលបានសត្វក្ងោកត្រឡប់ទៅវិញ។ នៅចំពោះមុខកាមេរាអ្នកសារព័ត៌មានក្នុងពេលមន្ត្រីរដ្ឋបាលព្រៃឈើនាំសត្វទៅជូនវិញនោះ លោកយាយ ស៊ុ ហៀប និងអ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាម្តាយ និងជាបងស្រីរបស់លោក យឹម សំអឿន បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាយ៉ាងជ្រាលជ្រៅបំផុត ដែលបានចេញអន្តរាគមន៍ប្រគល់សត្វក្ងោកជូនពួកគាត់វិញ។ បន្ថែមពីលើនោះពួកគាត់ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរលើបណ្តាញសង្គមគ្រប់ទីកន្លែង ដែលបានចេញប្រតិកម្ម និងទាមទារឱ្យមានការប្រគល់សត្វក្ងោកនេះទៅពួកគាត់វិញ។ សូមបញ្ជាក់ថា លោក យឹម សំអឿន បានចិញ្ចឹមក្ងោករយៈពេលជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នក្ងោករបស់គាត់មានចំនួនប្រមាណ ២០ក្បាល។
March 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហាវិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់
March 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អ្នកជំងឺផ្ដាសាយបក្សី H5N1 នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយទទួលបានលទ្ធផលតេស្ដ «អវិជ្ជមាន» ជាលើកទី៣ គ្រាដែលអ្នកជំងឺខ្លួនឯងមិនមានអាការៈអ្វីទាំងអស់។ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីលទ្ធផលតេស្ដអវិជ្ជមាន លើកទី៣ ហើយក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក៏ពិតមែន ប៉ុន្ដែតម្រូវឲ្យបន្ដនៅដាច់ដោយឡែក ២-៣ថ្ងៃទៀត ពេលត្រឡប់ទៅដល់ផ្ទះវិញ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ដ្រីជំនាញសុខាភិបាល នៅមូលដ្ឋានតែម្ដង។ លោកស្រី យក់ សម្បត្តិ
February 28, 2023 - ព័ត៌មានអន្តរជាតិ
(ហុងកុង)៖ លោក ចន លី (John Lee) អភិបាលទីក្រុងហុងកុងនៃប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសថា ហុងកុងនឹងលុបចោលកាតព្វកិច្ចពាក់ម៉ាស នៅដើមខែក្រោយនេះ ដែលវាត្រូវបានមើលឃើញថា ជាការព្យាយាមទាក់ទាញត្រឡប់មកវិញ នូវអ្នកដំណើរនិងអាជីវកម្ម ហើយស្តារជីវិតរស់នៅធម្មតាឱ្យដូចដើម គិតចាប់តាំងតែពីគោលការណ៍រឹតត្បិតឹងរ៉ឹង ត្រូវបានដាក់ចេញជាលើកដំបូងនៅក្នុងទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ កាលពីជាង៣ឆ្នាំមុន ដើម្បីប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក លី បាននិយាយថា ការលុបចោលកាតព្ចកិច្ចពាក់ម៉ាស នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធសប្តាហ៍នេះ។ លោកអភិបាលក្រុងហុងកុង បានលើកឡើងយ៉ាងដូច្នេះថា «យើងគិតថានេះគឺជាពេលវេលាដ៏សមរម្យបំផុត
February 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះស្រាវជ្រាវរកទឹកធ្លាយនៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដូចខាងក្រោម៖ ១. សង្កាត់បឹងរាំង សង្កាត់ជ័យជំនះ សង្កាត់ចតុមុខ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ២. សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៣. សង្កាត់ច្បារអំពៅ១ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៤.
February 28, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោក វ៉ា ថន អភិបាខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ និងលោកស្រី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ព្រមទាំងយុវជន រួមគ្នាជាចលនាក្នុងការបត់រូបបេះដូង ដើម្បីសម្តែងការសាទរ និងចូលរួមលើកទឹកចិត្តចំពោះកីឡាករអត្តពលិក ដែលបាននិងកំពុងត្រៀមចូលរួមក្នុងព្រឹត្តិការស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធើ្វជាម្ចាស់ផ្ទះ។ លោក ភឹម ភីរ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ បានគូសបញ្ជាក់ថា «ចលនាពេលនេះ គឺជាការចូលរួមអប់អរសាទរ នៃព្រឹត្តិការកីឡាប្រវត្តិសាស្រ្តរបស់ប្រជាជាតិកម្ពុជា និងដើម្បីបំផុសស្មារតីដល់យុវជន សាធារណៈជន។ ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ឲ្យចូលរួមគាំទ្រស្រលាញ់ និងគាំទ្រវិស័យកីឡារនៅកម្ពុជា និងជាពិសេសដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករតំណាងឲ្យជាតិកម្ពុជា ដែលបាននិងកំពុងត្រៀមចូលរួមប្រកួត
February 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់រថយន្ដ២គ្រឿង ត្រូវសមត្ថកិច្ចឃាត់ និងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបានបើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដទៃ។ បន្ទាប់ពីឃាត់ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហើយនោះ សាមីខ្លួនអ្នកបើកបរទាំងពីរនាក់នេះ បានធ្វើការសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន។ តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ, អ្នកបើកបរទាំងពីរនាក់ បានអះអាងដូចគ្នាថា ពួកគេនឹងមិនបើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿនទៀតនោះឡើង ហើយក្នុងករណីមានលើកក្រោយ នឹងឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។ អ្នកបើកបរទាំងពីរនាក់នេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមកុំយកគំរូតាមខ្លួន ព្រោះសកម្មភាពនេះ ពិតជាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដទៃដែលមិនដឹងអី៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 28, 2023









