Khmerpress
  • ព័ត៌មានអន្តរជាតិ

    អង្គការសហប្រជាជាតិបានបោះឆ្នោតក្នុងសំឡេងដ៏ច្រើនលើសលុបដើម្បីទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។​ គួរកត់សម្គាល់ថា ការបោះឆ្នោតដ៏មានសារៈសំខាន់ខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលភ្លើងសង្គ្រាមរវាងប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែនអូសបន្លាយដល់រយៈពេលមួយឆ្នាំពេញតែម្តង។ ប្រភពខាងលើនេះបានបន្តថា ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិខាងលើនេះគឺជាការបោះឆ្នោតនៅក្នុងចំណោមប្រទេសជាសមាជិកដែលមានចំនួនសរុប ១៩៣ប្រទេស។ លទ្ធផលនៅក្នុងការបោះឆ្នោតបានបង្ហាញថា​ មានប្រទេសភាគច្រើនបានបោះឆ្នោតគាំទ្រឲ្យរុស្ស៊ីធ្វើការដកទ័ពចេញពីប្រទេសអ៊ុយក្រែន ប្រទេសចំនួន ៧ បានបោះឆ្នោតមិនគាំទ្រ ខណៈប្រទេសចំនួន ៣២ ក្នុងនោះមានទាំងប្រទេសចិន និងប្រទេសឥណ្ឌាផងនោះ បានបោះឆ្នោតអនុប្បវាទ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 24, 2023
  • ព័ត៌មានអន្តរជាតិ

    ក្រសួងពាណិជ្ជកម្មថៃ បានចាប់ផ្ដើមយុទ្ធការអំពាវនាវពលរដ្ឋវ័យក្មេងៗ ញ៉ាំបាយឱ្យច្រើនៗ បន្ទាប់ពីការសិក្សាថ្មីៗនេះបានបង្ហាញថា ការប្រើប្រាស់អង្ករនៅក្នុងប្រទេសថៃបានធ្លាក់ចុះ។ លោក Udom Srisomsong អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៨ អត្រានៃការប្រើប្រាស់អង្ករក្នុងចំណោមប្រជាជនថៃ ជាពិសេសក្មេងជំនាន់ក្រោយបានធ្លាក់ចុះពី ១០០ គីឡូក្រាមមក ៧២គីឡូក្រាម សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។ ជាមួយគ្នានេះ នៅទីក្រុងបាងកក អត្រានៃការប្រើប្រាស់អង្ករបានធ្លាក់ចុះមកត្រឹមតែ ៥០ គីឡូក្រាមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដើម្បីទប់ទល់នឹងបញ្ហា នាយកដ្ឋាន​បានបង្កើតកម្មវិធីមួយឈ្មោះថា “Thai Kids Enjoy Thai Rice” ផ្សព្វផ្សាយនៅតាមសាលារៀនចំនួន ១០ ក្នុងក្រុងបាងកក ព្រម​ទាំង​ទៅ​ផ្សារ Chatuchak

    February 24, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លើកឡើងនាឱកាសដឹកនាំគណ:ប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់ផងដែរនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដែលប្រវែង ១៩៦គីឡូម៉ែត្រនេះ នឹងសាងសង់រួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤ខាងមុខ។ ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង

    February 24, 2023
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ធនាគារកណ្តាលនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញក្រដាសប្រាក់២០រីវញៀ (hryvnia) គំរូថ្មី សម្រាប់ឱកាសគម្រប់ខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅលើក្រដាសប្រាក់អ៊ុយក្រែនគំរូថ្មីនោះ គឺម្ខាងមានបង្ហាញរូបភាពទាហាន៣នាក់ រួមគ្នាលើកទង់ជាតិរបស់អ៊ុយក្រែន ខណៈនៅចំហៀងម្ខាងទៀត គឺរួមមាន​រូបភាពដៃពីរត្រូវបានចងដោយស្កុត ដែលហាក់ចំសំដៅលើការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងកៀវបានចោទប្រកាន់ទៅលើកងកម្លាំងរុស្ស៉ី ប៉ុន្តែទីក្រុងមូស្គូបានចេញមុខបដិសេធ។ នៅថ្ងៃសុក្រនេះគឺត្រូវជាខួបរយៈពេល១ឆ្នាំគត់ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក ធនាគារកណ្តាលអ៊ុយក្រែន បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីទប់កុំឱ្យសេដ្ឋកិច្ចលិចលង់ ហើយរក្សាស្ថិរភាព។ គួរបញ្ជាក់ថា បើតាមលោក

    February 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយការជួយសំណោះសំណាលជាមួយនិស្សិតអាហាររូបករណ៍របស់កម្ពុជា ទៅសិក្សានៅប្រទេសឡាវ និងបានស្តាប់នូវបញ្ហាប្រឈមផ្សេងៗរបស់និស្សិតដែលទៅសិក្សានៅទីនោះនាពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តធ្វើការងារជាមួយនឹងក្រសួងអប់រំនៅប្រទេសឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ដើម្បីបានឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា

    February 24, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីមួយមានទំហំទឹកប្រាក់ ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានឈានចូល គម្រប់ខួបមួយឆ្នាំ នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការប្រកាសពីផ្ដល់កញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន​ លោក Jake Sullivan នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN។ ថ្លែងនាឱកាសនោះ លោក Jake Sullivan បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍, ម៉ោងនៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធា ថ្មី ទំហំ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន»។ ប៉ុន្តែ លោក Sullivan

    February 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងចំណោម៣៧ប្រភេទកីឡា ដែលរៀបចំដាក់ឱ្យប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ កម្ពុជាបានសម្រេចដាក់បញ្ចូលនូវប្រភេទកីឡាវប្បធម៌អត្តសញ្ញាណជាតិរបស់ខ្លួនចំនួន៣ ដែលនេះជាឱកាសមាស ក្នុងការបង្ហាញកីឡាប្រណៃជាតិទាំងនេះទៅកាន់អន្តរជាតិ។ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ថោង ខុន កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់

    February 24, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹកវៀតណាម វិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញសឿងរបស់វៀតណាម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និង ផ្លូវទឹកក្អមសំណ-វិញសឿង នៃប្រទេសទាំងពីរ។ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់រដ្ឋបាលខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលបានខិតខំស្នើសុំរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក​ ផ្លូវទឹក វិញសឿង

    February 24, 2023
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា​ ក្រោយការចុះត្រួតពិនិត្យលើដំណើរការសាងសង់ និងបានធ្វើតេស្តផ្លូវជាតិលេខ៤៨​ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​ ដំណេីរការសាងសង់សម្រេចបានទេីបតែបាន​ ​២១​ភាគរយ​ និងយឺតជាងផែនការកំណត់រហូតដល់​ ១២ភាគរយ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូចនេះនាថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា

    February 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ ដើម្បីបណ្តុះធនធានមនុស្សរួមចំណែកកសាងសង្គមកម្ពុជា។ សម្តេចតេជោ តែងតែឆ្លៀតពេលវេលាដ៏មមាញឹកក្នុងកិច្ចការដឹកនាំប្រទេស អញ្ជើញជាជាអធិបតី ឬប្រគល់សញ្ញាបត្រដល់និស្សិត ដែលបញ្ចប់ការសិក្សានៅតាមសាកលវិទ្យាល័យនានាទាំងរដ្ឋ និងឯកជន។ ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត

    February 24, 2023