Khmerpress
  • ព័ត៌មានអន្តរជាតិ

    តួគី៖ គ្រោះរញ្ជួយដីបានកើតមាននៅក្នុងប្រទេសតួគីជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈម្សិលមិញ ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះរញ្ជួយដីថ្មីនេះបានកើតមាននៅក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានកើតឡើងនៅក្នុងជ​ម្រៅដី ៦,១៥ គីឡូម៉ែត្រ ហើយវាគឺជាគ្រោះរញ្ជួយដីទី ៣ហើយ បើគិតត្រឹមរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍រញ្ជួយដីដែលបានកើតឡើងកាលពីម្សិលមិញនេះបានផ្តាច់យកជីវិតពលរដ្ឋតួគីម្នាក់ ខណៈពលរដ្ឋចំនួន ១១០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់និងស្រាល។ ជាងនេះទៅទៀតគ្រោះរញ្ជួយដីក៏បានបំផ្លាញអគារចំនួន ២៩កន្លែងបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ជូនថា ក្នុងហេតុការណ៍រញ្ជួយដីទាំង ៣ដងចុងក្រោយនេះបានសម្លាប់ពលរដ្ឋតួគីនិងស៊ីរីអស់ជាង ៥០,០០០នាក់ ខណៈពលរដ្ឋរាប់លានផ្សេងទៀតកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងនិងត្រូវការជំនួយផ្នែកមនុស្សធម៌ជាបន្ទាន់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 28, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ លោកជំទាវទី១របស់សហរដ្ឋអាមេរិក ជៀល បៃដិន (Jill Biden) បាននិយាយថាស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានបំណង និងផែនការ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ បើទោះជាការប្រកាសផ្លូវការមិនទាន់ធ្វើឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រី ជៀល បៃដិន ធ្វើការកត់សម្គាល់ខាងលើ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទូរទស្សន៍ CNN ជុំវិញផែនការរបស់ស្វាមីលោកស្រី ជាមួយការសង្កត់ធ្ងន់ថាលោក បៃដិន នឹងប្រកាសពីយុទ្ធនាការមួយ ហើយបានច្រានចោលផងដែរចំពោះសំណួរដែលសួរថាតើលោក បៃដិន

    February 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ ក្រសួងបានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន ក្នុងកម្រិតខ្សោយ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា រហូតដល់សប្តាហ៍ទី១ ខែមីនា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C *

    February 28, 2023
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងត្បូង៖ ការសិក្សាមួយបានបង្ហាញថា ស្រ្តីជនជាតិកូរ៉េខាងត្បូងភាគច្រើនយល់ឃើញថា​ ការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់​នៅក្នុងជីវិតរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយសមាគមកូរ៉េសម្រាប់ការសិក្សាសុខុមាលភាពសង្គម ដែលបានធ្វើការស្ទង់មតិក្នុងចំណោមពលរដ្ឋនៅលីវនិងមានអាយុចន្លោះពី ២០ ទៅ ៣៤ឆ្នាំ។ ប្រភពខាងលើបានបញ្ជាក់ថា បេក្ខជនដែលត្រូវបានគេស្ទង់មតិទាំងអស់នោះគឺមានចំនួនសរុប ២៨១នាក់ ហើយនៅក្នុងនោះមានស្រ្តីចំនួន ៤៥%ផងដែរ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា មានស្រ្តីត្រឹមតែ ៤% ប៉ុណ្ណោះដែលបានឆ្លើយថា ការរៀបការនិងបង្កើតកូនគឺជាកាតព្វកិច្ចនៅក្នុងជីវិតរបស់ពួកគេ។ សម្រាប់បុរសវិញគឺមានត្រឹមតែ ១២,៩% ដែលបានឆ្លើយថា ការរៀបការនិងបង្កើតកូនគឺជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេ ខណៈពលរដ្ឋទាំងប្រុសនិងស្រីភាគច្រើនសុទ្ធតែឆ្លើយថា ការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 27, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាដែលមានវ័យចំណាស់ជាងគេរបស់ប្រទេសហ្វាំងឡង់ Nokia បានប្រកាសពីការផ្លាស់ប្តូរអត្តសញ្ញាណម៉ាកយីហោរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ ជាមួយនឹងការប្តូរ Logo ថ្មីប្លែកភ្នែកដែលរួមបញ្ចូលគ្នានូវពណ៌ចំនួនប្រាំខុសគ្នាបង្កើតបានជាពាក្យ «NOKIA»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈការផ្លាស់ប្តូរ Icon ចាស់ដែលមានផ្ទៃខាងក្រោយពណ៌ខៀវរបស់ Nokia ទៅជាប្រភេទ Signal Strategy Shift ដែលរួមបញ្ចូលប្រាំពណ៌ផ្សេងគ្នា ត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark ឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺតំណាងឱ្យការដាក់ចេញនូវយុទ្ធសាស្រ្ត មួយដែលមាន ៣ដំណាក់កាល បន្ទាប់ពីក្រុមហ៊ុនបានជួបបទពិសោធន៍ដ៏ជូរចត់កាលពីអំឡុងឆ្នាំ២០២០។ ខ្លឹមសារយុទ្ធសាស្រ្ត

    February 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា តំបន់ដែលឆ្លងជំងឺផ្ដាសាយបក្សី ក្នុងមូលដ្ឋានស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានមន្ដ្រីជំនាញសុខាភិ​បាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គ្រប់គ្រងបានទាំងស្រុងហើយ មិនមានឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀតនោះទេ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងមិនទាន់មានសញ្ញាណាដែលបង្ហាញថា មានការរាតត្បាតធំធេងនោះទេ ហើយអ្វីដែលយើងកំពុងរង់ចាំ គឺឲ្យមានការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលចុះទៅអង្កេតស្រាវជ្រាវនៅមូលដ្ឋាន […] រកឃើញថា មិនមានឆ្លងទៅណាទៀតទេ ហើយបច្ចុប្បន្ននេះយើងគ្រប់គ្រងបានទាំងស្រុងហើយ នៃស្ថានភាពជំងឺផ្ដាសាយបក្សនៅក្នុងតំបន់នោះ»។ ដោយឡែក សម្រាប់អ្នកជំងឺផ្ដាសាយបក្សីដែលបានឆ្លងពីកូនវិញ រហូតមកដល់ពេលនេះតាមរយៈលទ្ធផលបញ្ជាក់របស់មន្ទីរពិសោធន៍

    February 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់BTV Cambodia បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង កើនដល់១៦នាក់ ក្នុងនោះជាប់ពាក់ព័ន្ធនឹងកុមារីដែលស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺនេះចំនួន១២នាក់ និងឪពុកមានផ្ទុកជំងឺផ្តាសាយបក្សី ជាប់ពាក់ព័ន្ធចំនួន៤នាក់។ យ៉ាងណាក្តី អ្នកជាប់ពាក់ព័ន្ធទាំងនោះ ក្រសួងសុខាភិបាលមិនបានរកឃើញមាន ផ្ទុកជំងឺផ្តាសាយបក្សីនោះទេ។ នេះបើតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ៕ ប្រភព៖ BTV Cambodia

    February 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ព្រោះថា បច្ចុប្បន្នកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីស្រស់១លានតោន ដែលមិនទាន់កែច្នៃ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​ជាង៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យពីវិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស នាព្រឹកថ្ងៃទី២៧​​ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន

    February 27, 2023
  • ព័ត៌មានអន្តរជាតិ

    អ៊ីតាលី៖ ប្រឡាយទឹកនៅក្នុងទីក្រុង Venice ដែលធ្លាប់ជាកន្លែងទេសចរណ៍ដ៏​ស្រស់ស្អាតបំផុតនៅក្នុងប្រទេសអ៊ីតាលីបានរីងស្ងួតគួរឲ្យភ្ញាក់ផ្អើលបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian។ ប្រឡាយទឹកដ៏មានសក្តានុពលមួយនេះបានផ្តើមរីងស្ងួតបន្តិចម្តងៗជាច្រើនសប្តាហ៍មកហើយ ខណៈនៅក្នុងសប្តាហ៍នេះគឺវាបានរីងស្ងួតដល់កម្រិតទាបបំផុត ពោលគឺកន្លែងខ្លះត្រូវគោកជិះទូកលែងកើតតែម្តង។ ប្រភពខាងលើបន្តថា មានកត្តាជាច្រើនដែលជំរុញឲ្យប្រឡាយត្រូវរីងស្ងួតដូចជា ខ្វះទឹកភ្លៀង ប្រព័ន្ធសម្ពាធខ្ពស់ និងកង្វះលំហូរនៃចរន្តទឹកសមុទ្រជាដើម។ គួរកត់សម្គាល់ថា ភាពរីងស្ងួតរបស់ប្រឡាយខាងលើនេះកំពុងបង្កើតជាក្តីកង្វល់ដ៏ធំមួយសម្រាប់អាជ្ញាធរអ៊ីតាលី ដ្បិតគេបារម្ភថាអ៊ីតាលីអាចប្រឈមនឹងគ្រោះរាំងស្ងួតក្នុងកម្រិតធ្ងន់ធ្ងរនៅទូទាំងប្រទេសនៅពេលដ៏ខ្លីខាងមុខនេះ។ សូមរម្លឹកជូនថា កាលពីខែមិថុនាឆ្នាំមុនប្រទេសអ៊ីតាលីបានជួបប្រទះនូវគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់កើតមាននោះទេក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយនេះ ហើយពេលនោះអាជ្ញាធរអ៊ីតាលីបានប្រកាសដាក់ប្រទេសគ្រាមានអាសន្នទៀតផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ មួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលមុនចូលកាន់តំណែងលោក ជាស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    February 27, 2023