Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ភ្ញៀវទេសចរ ដែលទៅទស្សនានៅតំបន់រមណីយដ្ឋានអង្គរ គួរគប្បីប្រុងប្រយ័ត្ន ចំពោះសត្វស្វាដែលតែងឆក់ដណ្ដើមចំណីពីភ្ញៀវ ជាហេតុនាំឱ្យបង្កបញ្ហាផ្សេងៗដល់ភ្ញៀវ។ គួរជម្រាបថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរជីវិតបែបធម្មជាតិ ពីស្វាព្រៃមកជាស្វាស្រុក ដែលហាក់មានភាពស៉ាំជាមួយមនុស្ស។ ពួកវាលែងចូលព្រៃស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅ​ប្រាសាទអង្គរវត្តមានការកើនឡើង នារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ​បានបង្កការរំខាន​ដល់ភ្ញៀវទេសចរ ស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមអីវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ

    February 22, 2023
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា រង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត។ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា បន្តិចទៀតរង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងតំណាងឲ្យ៖ ១) ភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ…)

    February 22, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់ឡាន)។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌ស

    February 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ «សិល្បៈគ្មានព្រំដែន» ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យ «ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌កម្ពុជា-ចក្រភពអង់គ្លេសដំបូងគេ ប្រចាំឆ្នាំ២០២៣» ដែលសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ដោយមានការគាំទ្រពីក្រសួងវប្បធម៌កម្ពុជា និងក្រសួងវប្បធម៌ចក្រភពអង់គ្លេស រួមជាមួយនឹងវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងបុរាណអង្គរ ដ៏អាថ៌កំបាំងនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈដ៏ធំអស្ចារ្យនេះបានចាប់ផ្តើម សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ នឹងបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈជាបន្តបន្ទាប់ ដើម្បីរៃអង្គាសថវិកាបន្ថែមទៀត ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍វិស័យវប្បធម៌ និងសិល្បៈខ្មែរ។ ក្នុងនាម សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ដែលជាអ្នកបំពេញបេសកកម្មនៃសមាហរណកម្ម និងអភិវឌ្ឍន៍បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ និងបច្ចេកវិទ្យាទំនើបរបស់កម្ពុជា បានផ្តួចផ្តើម «ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ កម្ពុជា-ចក្រភពអង់គ្លេស ដំបូងគេ ប្រចាំឆ្នាំ២០២៣»

    February 22, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ បុរសជនជាតិម្នាក់ត្រូវបានគេចាត់ទុកថាគឺជាពលរដ្ឋគំរូម្នាក់ ក្រោយរូបគាត់បានធ្វើសកម្មភាពដ៏ស្មោះត្រង់មួយ ហើយអំពើល្អរបស់គាត់នោះត្រូវបានគេយកទៅចុះផ្សាយយ៉ាងផុសផុលនៅតាមបណ្តាញសង្គមនៅក្នុងប្រទេសថៃ។ បុរសដែលកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនេះមានឈ្មោះថា Muhammad Yusou និងមានអាយុ ២៥ឆ្នាំ។ ចំពោះរឿងរ៉ាវដែលនាំឲ្យគេបានដឹងអំពីសកម្មភាពដ៏ល្អរបស់លោក  Muhammad Yusou វិញគឺ ផ្តើមចេញពីការធ្វេសប្រហែលរបស់លោក Maazullah Khan Mongkhon អាយុ ២៧ ឆ្នាំ​ ដែលបានយកសំលៀកបំពាក់ទៅដាក់បោកនៅកន្លែងសាធារណៈមួយ ហើយក៏បានភ្លេចកាបូបដែលមានទ្រព្យសម្បត្តិយ៉ាងច្រើននៅទីនោះ។ ជាសំណាងល្អលោក Muhammad Yusou បានប្រទះឃើញកាបូបនោះនិងបានយកវាទុក ហើយមុននឹងចាកចេញពីកន្លែងកើតហេតុ លោក Muhammad Yusou បានព្យាយាមដើរទៅមុខកាមេរ៉ាសុវត្ថិភាពដើម្បីបង្ហាញលេខទូរស័ព្ទរបស់គាត់សម្រាប់ទាក់ទងយកកាបូបនេះទៅវិញ។ ក្រោយពេលដឹងថាបានបាត់កាបូបហើយ លោក Maazullah Khan Mongkhon ក៏បានទៅប្តឹងប៉ូលិស ហើយការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើងដោយការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនោះ។ គ្រាន់តែបើកកាមេរ៉ាភ្លាមគេក៏ប្រទះឃើញសកម្មភាពរបស់លោក Muhammad

    February 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណៈជនថា អគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិក ចំនួន ៤៤រូប ដើម្បីចូលបម្រើការងារនៅតាមបណ្តាអង្គភាព-អគ្គិសនីខេត្ត នៃអគ្គិសនីកម្ពុជា ដូចខាងក្រោម៖ – លក្ខណៈសម្បត្តិបេក្ខជន៖ ១-បុគ្គលិកប្រចាំការវេន ចំនួន៤១រូប សម្រាប់បណ្តាអនុស្ថានីយ នៅអង្គភាពអនុស្ថានីយ នៃនាយកដ្ឋាន បញ្ជូនអគ្គិសនី – អនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) ចំនួន០១រូប – អនុស្ថានីយអគ្គីសនីអូរសោម (GS22) ចំនួន០១រូប – អនុស្ថានីយអគ្គិសនីតាតៃ (GS25) ចំនួន០៣រូប

    February 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា និងអង្គការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការប្រមូល-ទទួលទិញបន្លែ ផ្លែឈើ និងកសិផលផ្សេងៗ ពីបណ្តាសហគមន៍កសិកម្ម នៅក្នុងខេត្តគោលដៅ ជុំវិញរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅពេលឆាប់ៗនេះ មជ្ឈមណ្ឌលមាន «ផ្សារសុភ័ក្ត្រមិត្ត» ជាផ្សារបណ្តាញបុត្រសម្ព័ន្ធច្រើន ទីតាំងនៅរាជធានីភ្នំពេញ មានផែនការចុះប្រមូល-ទទួលទិញបន្លែ និងកសិផលកសិកម្មផ្សេងៗទៀត ប្រមាណជា៥០០តោន ក្នុងមួយថ្ងៃពីកសិករ នៅសហគមន៍មូលដ្ឋាន ដែលកន្លងមក និងបច្ចុប្បន្នប្រជាកសិករតែងតែត្អូញត្អែ

    February 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រឡងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបសាលាបាលី ដែលមានរយៈពេល ៣ថ្ងៃ បានចាប់ផ្តើមហើយព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ មន្ត្រីសង្ឃទទួលបន្ទុកការប្រឡង មានសង្ឃដីកាថា ភាពម៉ឺងម៉ាត់ច្បាស់លាស់ ចំពោះវិន័យ នៃការប្រឡង នៅតែគោលការណ៍ដ៏សំខាន់សម្រាប់ការប្រឡងនេះ គឺដើម្បីរក្សា និងលើកតម្កើងនូវវប្បធម៌សុច្ចរិតភាព និងគុណភាព នៃការប្រឡងពុទ្ធិកសិក្សា។ ក៏មិនខុសអំពីការប្រឡង នៃក្របខណ្ឌផ្សេងៗដែរ ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលាបាលី គឺជាការវាស់ស្ទង់សមត្ថភាពរបស់អ្នកប្រឡង ពោលគឺបេក្ខសមណៈ និងបេក្ខជន ដែលនេះក៏គឺជាការសម្រិត សម្រាំងរកសមត្ថភាព និងពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សា ក៏ដូចជា ដើម្បីរក្សាបាន និងលើកតម្កើងនូវកិត្តិនាមដ៏ផូរផង់ នៃការប្រឡងនានាក្នុងក្របខណ្ឌពុទ្ធិកសិក្សា ហេតុនេះវិន័យពោលគឺភាពម៉ឺងម៉ាត់ច្បាស់លាស់

    February 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា ម្ហូបអាហារខូចគុណភាពជាង ៨តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញ ធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការដុតកម្ទេចចោលនូវប្ហូមអាហារខូចគុណភាពនេះ ត្រូវបានធ្វើឡើង ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់។

    February 22, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)​៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បាននិយាយថារុស្ស៉ីនឹងមិនអាចទទួលបានជ័យជម្នះនៅអ៊ុយក្រែននោះទេ ខណៈលោកថ្លែងសុន្ទរកថានាឱកាសបំពេញទស្សនកិច្ចក្នុង ប្រទេសប៉ូឡូញ មុននឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីឈានចូលគម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថាទៅកាន់មនុស្សរាប់ពាន់នាក់ដែលប្រមូលផ្ដុំគ្នានៅឯវិមាន Royal Castle​ ក្នុងទីក្រុងវ៉ាសូវី នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ជនផ្ដាច់ការម្នាក់ ដែលចង់កសាងចក្រភពមួយឡើងវិញ នឹងមិនអាចយកឈ្នះក្ដីស្រឡាញ់របស់ប្រជាជនចំពោះសេរីភាពបានឡើយ ហើយអំពើឃោរឃៅក៏នឹងមិនអាចយកឈ្នះឆន្ទៈនៃសេរីភាពបាននោះដែរ»។ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា អ៊ុយក្រែននឹងមិនអាចក្លាយជាជ័យជម្នះសម្រាប់រុស្ស៉ីនោះទេ ពោលគឺមិនអាចជាដាច់ខាត។

    February 22, 2023