- Khmerpress
- ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរខេត្តមណ្ឌលគិរី បានដាក់កំហិតឲ្យការដ្ឋានស៊ីម៉ងត៍លាយស្រេចគ្មានច្បាប់មួយកន្លែង មានទីតាំងក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ រុះរើឲ្យអស់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយសារតែការដ្ឋានសំណង់ផលិតបេតុងលាយស្រេចនេះមិនមានច្បាប់អនុញ្ញាតឱ្យដំណើរ ការអាជីវកម្ម ធ្វើខុសបច្ចេកទេសដែលបណ្ដាលឱ្យមានការដួលរលំធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ និងជាពិសេសធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថានផងដែរ។ ដូចនេះ រដ្ឋបាលខេត្តបានសម្រេចមិនអនុញ្ញាតឱ្យបន្តសុពលភាពអាជីវកម្មការដ្ឋានសំណង់បេតុងលាយស្រេចរបស់ ឈ្មោះ ហ៊ាង ឆៃលី និងរុះរើការដ្ឋានឱ្យហើយត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ប្រសិនបើម្ចាស់ សំណង់មិនអនុវត្តតាមការជូនដំណឹង ក្រុមការងារនឹងចុះអនុវត្តរុះរើ ហើយសោហ៊ុយ និងតម្លៃពលកម្មជា
February 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ក្រោយឃើញមានវីដេអូ ដែលបានធ្វើការចែកចាយ លើបណ្តាញសង្គមពាក់ព័ន្ធនឹងរឿងមានរថយន្តមួយ បានបើកបរយ៉ាងលឿន ក្នុងគោលដៅបញ្ជ្រាសផ្លូវ នៅលើផ្លូវល្បឿនលឿង ភ្នំពេញ ក្រុងព្រះសីហនុ ពេលនេះ ក្រសួងបានកំណត់អត្តសញ្ញាណរថយន្តបានហើយ ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកម្ចាស់រថយន្ត។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ លោកទេសរដ្ឋមន្ត្រី ស៊ុន
February 23, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ ការបញ្ជាទិញអីវ៉ាន់តាមប្រព័ន្ធ Online បានក្លាយជាជម្រើសដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ត្បិតវាបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកទិញ និងអាចជួយសន្សំសំចៃពេលវេលាបានច្រើនផងដែរ។ អ្វីដែលជាចំណុចពិសេសមួយនេះទៀតនោះ គឺគេអាចផ្ញើអីវ៉ាន់ដែលបានបញ្ជាទិញរួចហើយនោះទៅកាន់អ្នកណាម្នាក់ផ្សេងទៀតក៏បាន ដោយគ្រាន់តែចំណាយប្រាក់លើសេវាកម្មដឹកបញ្ជូនបន្តិចបន្តួចតែប៉ុណ្ណោះ។ យ៉ាងណាក្តី ពេលខ្លះភាពងាយស្រួលខាងលើនេះ ក៏អាចធ្វើឲ្យម្ចាស់ទំនិញមួយចំនួនក្លាយជាជនរងគ្រោះផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានឲ្យដឹងថា មានអ្នកដឹកបញ្ជូនម្នាក់នៅក្នុងប្រទេសថៃបានស៊ីដាច់ទំនិញរបស់ភ្ញៀវដែលមានតម្លៃជាង ២ពាន់ដុល្លារ និងបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ប្រភពខាងបានបន្តថា ជនរងគ្រោះនៅក្នុងករណីខាងលើនេះ គឺអ្នកនាង Sunitra Boonyaem ដែលបានទិញបាច់ផ្កាអមដោយក្រដាសប្រាក់ចំនួន ៥៣,០០០បាត ប្រមាណជា ១,៥២៩ដុល្លារអាមេរិក សម្រាប់ផ្ញើទៅកាន់មិត្តប្រុសរបស់គាត់ ដើម្បីអបអរនៅក្នុងថ្ងៃបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ អ្នកនាង Sunitra Boonyaem មិនបានប្រាប់មិត្តប្រុសរបស់គាត់ឲ្យបានដឹងរឿងនេះមុនទេ
February 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្តជាប់ពំ្រដែន ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួន ជួលដីទៅឱ្យប្រទេសជិតខាង។ ថ្លែងក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដាច់ខាត មិនត្រូវអនុញ្ញាឱ្យពលរដ្ឋជួលដីឱ្យប្រទេសជិតខាងនោះឡើយ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ «ខ្ញុំ សូមបញ្ជាក់ សូមឱ្យបណ្ដាខេត្តជាប់ព្រំដែន ទោះបីប្រទេសណាក៏ដោយ គឺដាច់ខាត មិនត្រូវអនុញ្ញាត
February 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា តម្លៃមៀនប៉ៃលិន នៅក្នុងឆ្នាំ២០២៣នេះ អាចនឹងបន្ដឡើងចន្លោះពី៤២០០រៀល ទៅ៤៥០០រៀល បន្ទាប់ពីក្រុមហ៊ុនចិនបានចុះទិញមៀនប៉ៃលិន ដើម្បីនាំចេញ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដប៉ៃលិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោក សាយ សុផាត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះតម្លៃផ្លែមៀន ចាប់តាំងពីក្រុមហ៊ុនចិន បានវិនិយោគចុះទិញនៅខេត្តប៉ៃលិន, តម្លៃមៀន ដែលមានស្ដង់ដារភូតគាមអនាម័យច្បាស់លាស់ គឺតម្លៃ៣៣០០រៀល
February 23, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ អាជ្ញាធរចិនសម្រេចបិទសាលារៀនជាច្រើនកន្លែងនៅក្នុងសប្តាហ៍នេះដើម្បីឆ្លើយតបនឹងការរាតត្បាតជាថ្មីម្តងទៀតនៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានបញ្ជាក់ថា សាលារៀនជាច្រើនកន្លែងដែលត្រូវបានបិទទ្វារជាបណ្តោះអាសន្ននោះគឺភាគច្រើនស្ថិតនៅក្នុងខេត្ត Hangzhou ភាគខាងត្បូងនៃប្រទេសចិន ខណៈខេត្តមួយនេះគឺជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ចិនផងដែរ។ ប្រភពខាងលើបានបន្តថា ការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសចិននៅពេលនេះគឺបានកើតឡើងនៅក្នុងចំណោមក្មេងតូចៗ ដែលមិនធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ពីមុនមកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ទេថា មានកុមារប៉ុន្មាននាក់ដែលបានឆ្លងជំងឺកូវីដ-១៩ នោះ ហើយគេក៏មិនបានដឹងដែរថា ក្មេងៗទាំងនោះបានចាក់វ៉ាក់ស៊ាំងរួចហើយឬក៏អត់នោះទេ។ សូមបញ្ជាក់ជូនថា ក្រៅតែពីត្រូវប្រឈមជាមួយនឹងកូវីដ-១៩ គឺនៅក្នុងពេលនេះជំងឺផ្តាសាយបក្សីក៏កំពុងផ្តើមរាតត្បាតនៅក្នុងប្រទេសចិនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
February 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញករណីទី១ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនថា មានករណី ជំងឺផ្តាសាយបក្សីចំនួន០១ករណី ដែលត្រូវបានអះអាងបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈថា មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) លើកុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ ដែលមានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កុមារីរូបនេះ ចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
February 23, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ដោយផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក នឹងមិនបង្កើនហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរនោះទេ ឆ្លើយតបទៅនឹងការព្រួយបារម្ភនៅក្នុងបណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) ធ្វើការកត់សម្គាល់បែបនេះតាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារកន្លងទៅបានប្រកាសផ្អាកការចូលរួមរបស់រុស្ស៉ីនៅក្នុងសន្ធិសញ្ញា New START ដែលបង្កឱ្យមានការព្រួយបារម្ភ ខ្លាចក្រែងសង្រ្គាមនៅអ៊ុយក្រែនអាចនឹងរាលដាលក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ លោក
February 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាចង់រៀបចំឲ្យមានការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញរួមគ្នា នៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ មុនព្រឹត្តិការណ៍ស៉ីហ្គេមមកដល់។ ការលើកឡើងរបស់លោកបណ្ឌិតរដ្ឋមន្ត្រី បានធ្វើឡើងពេលជួបទ្វេភាគីជាមួយ លោក សិន តានយ៉ាង (Shen Danyang) អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបនោះ លោក ថោង ខុន បានឆ្លៀតប្រាប់គណៈប្រតិភូខាងចិន ពីដំណឹងដែលកម្ពុជាបានដាក់ក្បាច់គុនល្បុកត្តោ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ កាលពីថ្ងៃទី២៩ វិច្ឆិកា
February 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអបអរសាទរ និងកោតសរសេីរដល់ ក្រុមកីឡាករកម្ពុជា ដែលទទួលជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង។ តាមបណ្តាញសង្គម សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «តាសូមអបអរសាទរ និងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទេីបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះបន្តិច»។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 23, 2023









