- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកថវិកាបរិច្ចាគប្រចាំឆ្នាំ២០២៣ សរុបចំនួន ១៨៩,៥៧៤,០០០រៀល និង ៤០,៣០៥ ដុល្លារអាមេរិក ដែលជាថវិកាបរិច្ចាគដោយថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ នៅក្នុងពិធីប្រគល់ និងទទួលនេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទាំងអស់ក្នុងស្មារតីជួយគ្នាទៅវិញទៅមក
February 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» លោកស្រី មិថុនា ភូថង បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ។ អភិបាលខេត្តកោះកុង បានថ្លែងយ៉ាងដូច្នេះថា «ព្រលានយន្ដហោះនៅតារាសាគរ គឺសាងសង់រួចរាល់១០០ភាគរយហើយ។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងកំណត់ការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ដោយមិនពន្យាពេលទៀតនោះឡើយ»។ សូមរំលឹកថា
February 22, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយមានសំណើសុំពីគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជានោះ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍អនុញ្ញាតផ្ដល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សានៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨បន្ដទៀត។ នេះបើយោងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដីលេខ ១៧៦ សជណ.អវ ជម្រាបជូនរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីករណីលទ្ធផលនៃជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា កាលពីថ្ងៃទី០១
February 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានឱ្យដឹងថា នៅឆ្នាំ២០២២ កន្លងទៅនេះ មានស្ត្រីខ្មែរជិត ៤ពាន់នាក់ ត្រូវបានជួយឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ ក្នុងនោះមានស្ត្រីរងការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ២២៦នាក់។ លោកស្រី បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ថ្លែងក្នុងពិធីនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ក្រសួង
February 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានឱ្យដឹងថា នៅឆ្នាំ២០២២កន្លងទៅនេះ ក្រសួងកិច្ចការនារី បានវិភាជន៍កញ្ចប់ថវិកាសរុប ២,៦០០លានរៀល ទៅគណៈមេធាវី ដើម្បីចំណាយលើគម្រោងការពារក្តីជូនជនក្រីក្រតាមផ្លូវច្បាប់ និងទទួលការពារក្ដីសរុប ៦,១៥៦សំណុំរឿង។ របាយការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងដែរថា នៅឆ្នាំ២០២២កន្លងទៅ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានទទួលប្រឹក្សាយោបល់ផ្នែកច្បាប់ចំនួន
February 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីធានាដល់ការអនុវត្ដនូវគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទ ដែលស្ថិតក្រោម សមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក និងខណ្ឌ នោះ ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ត្រូវចាត់ចែងអនុវត្ដន៍ ដោយផ្អាកការអនុញ្ញាតផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង និងប្រមូលចំណូលលើទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទរហូតដល់មានការសម្រេចជាថ្មី។ នេះបើយោងលិខិតរបស់ក្រសួងមហាផ្ទៃ លេខ៣៨៤ សជណ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជម្រាបមកឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទ
February 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវដលបងប្អូនប្រជាពលរដ្ឋ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬសល់៩០ថ្ងៃផុតសុពលភាព សូមប្រញាប់ទៅស្នើសុំប្តូរយកថ្មី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល ១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់, ដូច្នេះអត្តសញ្ញាណប័ណ្ណដែលបានផ្តល់ ជូនតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១ ៧២៧ ០៩៤នាក់ ត្រូវអស់សុពលភាព។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣
February 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕
February 21, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាសូវី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាសូវី នៃប្រទេសប៉ូឡូញហើយ កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមការគ្រោងទុក លោក ចូ បៃដិន នឹងត្រូវជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្ស៉ិច ឌូដា (Andrzej Duda) នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការជាមួយ ប៉ូឡូញ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអ៊ុយក្រែន រួមទាំងបក្សសម្ព័ន្ធយោធា NATO។ បន្ថែមពីលើនេះ លោក
February 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៉ឹង កន្ថាផាវី
February 21, 2023









