Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    February 21, 2023
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ក្នុងអំឡុងពេលទស្សនកិច្ចដោយមិនប្រកាសទុកមុន ទៅកាន់រដ្ឋធានីអ៊ុយក្រែននៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈនេះ ដោយបង្ហាញពីសាមគ្គីភាពជាមួយក្រុងកៀវ មុនថ្ងៃខួប១ឆ្នាំនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ស៊ីរ៉ែនបានបន្លឺសំឡេងពេញរដ្ឋធានីអ៊ុយក្រែន ខណៈដែលលោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែមិនមានរបាយការណ៍អំពីការបាញ់មីស៊ីល ឬការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីឡើយ។ លោក ហ្សេលេនស្គី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោក

    February 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា នៅប្រទេសកម្ពុជាយើង ជាករណីលើកដំបូងទី១ហើយ ដែលក្រុមការងារ វេជ្ជបណ្ឌិតឯកទេសចង្វាក់បេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការដាក់ថ្មបេះដូងតូចបំផុតមិនមានខ្សែ ជាមួយបច្ចេកទេសទំនើបចុងក្រោយ (Micra leadless pacemaker) ដោយមិនមានការវះកាត់ ជាមួយនឹងលទ្ធផលជោគជ័យ និងគ្មានផលវិបាក។ មជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ សូមថ្លែងអំណរគុណ ដល់ក្រុមការងារវេជ្ជបណ្ឌិតចង្វាក់បេះដូងអាមេរិក Jeremiah Hope ដែលតែងតែចូលរួមសហការការងារលើផ្នែកចង្វាក់បេះដូង៕ ប្រភព៖ មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    February 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C * សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C * អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី

    February 21, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរប្រកាសខេត្តស្វាយរៀងអស់មីន នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ

    February 20, 2023
  • ព័ត៌មានអន្តរជាតិ

    រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសាជីវកម្ម TMT Motors របស់វៀតណាម និង SGMW ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន SAIC និង Wuling របស់ចិន រថយន្ត Wuling Hongguang Mini នឹងដំឡើងរថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Hung Yen ភាគខាងជើង ហើយលក់ចែកចាយ។ ចាប់តាំងពីដាក់ដំណើរការលក់ជាលើកដំបូងក្នុងខែកក្កដា

    February 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបង្ហាញបញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរុំហ្វឹកហាត់លេីកទី១ ដែលនឹងធ្វេីឡេីងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ។ ខាងក្រោមនេះជាឈ្មោះរបស់កីឡាករ ៣០នាក់ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរុំហ្វឹកហាត់លេីកទី១ ​មានដូចខាងក្រោម៖ អ្នកចាំទីរួមមាន៖ ១៖​ កយ​ សាលីម ២៖ រ៉េត លីហេង ៣៖ វីរះ ដារ៉ា។ ខ្សែការពាររួមមាន៖ ១៖ សុផល ឌីម៉ង់ ២៖ សឿត ណាវ៉ា

    February 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គល តាមរយៈប្រព័ន្ធបាគង។ ការប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ធ្វើឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។ លោកស្រី ជា សិរី បានថ្លែងថា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩ តាមប្រព័ន្ធបាគង រវាងធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ច

    February 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារលើបណ្តាញសង្គមថា ក្នុងក្របខ័ណ្ឌនៃការជួសជុលយ៉ាងយកចិត្តទុកដាក់មួយ ក្រុមការងាររោងជាង និងអភិរក្សថ្មនៃសារមន្ទីរជាតិកម្ពុជា និងសាលាបារាំងចុងបូព៌ា (EFEO) ទើបនឹងបានផ្គុំព្រះបរមរូបព្រះបាទជ័យវម៌្មទី៧ ជាមួយបំណែកព្រះហស្តរបស់ព្រះអង្គក្នុងឥរិយាបថលើកដៃប្រណម្យ។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងទៀតថា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ព្រះហស្តស្តាំជាមួយប្រអប់ដៃសំពះនេះត្រូវបានកត់សម្គាល់ដោយលោក អូន វ៉ន និងលោក មីសែល ត្រាណេ នៅប្រាសាទព្រៃ (ភាគឦសាននៃប្រាសាទព្រះខ័ន)។ ថ្មីៗនេះ ព្រះហស្តនេះត្រូវបានយកចិត្តទុកដាក់សារជាថ្មីដោយលោក Eric Bourdonneau នៅអភិរក្សដ្ឋានអង្គរ។ បំណែកសំខាន់ៗនៃតួខ្លួនបែកបាត់ត្រូវបានរកឃើញដោយលោក Henri Marchal នៅភាគឦសាននៃអង្គរធំក្នុងឆ្នាំ១៩២៤។ ប្រាំពីរឆ្នាំក្រោយមក

    February 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ប្រធានាធិបតីបារាំង អេមម៉ាញូអ៊ែល ម៉ាក្រុង (Emmanuel Macron) ធ្លាប់បានស្នើឱ្យសម្ដេចតេជោបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ឱ្យបាន៣ទៅ៤ឆ្នាំទៀត ដើម្បីជ្រោមជ្រែងទំនាក់ទំនងរវាងកម្ពុជា និងបារាំងឱ្យបានតែមានវឌ្ឍនភាព។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺដើម្បីឆ្លើយតបទៅនឹងការយល់ខុសរបស់ក្រុមប្រឆាំង ដែលពួកគេនិយាយផ្ដេសផ្ដាសថា ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ម៉ាក្រុង កាលពីពេលកន្លងទៅនោះ គឺកើតចេញពីការស្នើសុំរបស់សម្ដេចតេជោមុន។ នាឱកាសប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ

    February 20, 2023