Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា សម្តេចគាំទ្រឲ្យមានការផលិតភាពយន្តអប់រំខ្លី ដើម្បីចូលរួមអប់រំសង្គម ប៉ុន្តែការផលិតភាពយន្តអប់រំខ្លីនោះ មិនគួរប្រើពាក្យពេចន៍ និងសកម្មភាពលើសជ្រុល ពីស្ថានភាពពិតនៃសង្គម។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានទស្សនារឿងអប់រំខ្លីមួយ ដែលមានចំណងជើងថា «ស្រីមុខលុយ» ដែលមានការប្រើប្រាស់ពាក្យពេចន៍ជ្រុល ខុសពីស្ថានភាពសង្គមពិត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ប្រហែលជាកន្លែងខ្លះយើងលេងលើស បងប្អូនចង់ធ្វើការអប់រំ

    February 20, 2023
  • ព័ត៌មានអន្តរជាតិ

    ចិន៖ ថ្ងៃ Valentine’s Day បានបិទបញ្ចប់ទៅហើយ តែរឿងរ៉ាវមួយចំនួនដែលបានកើតឡើងនៅក្នុងថ្ងៃដ៏ពិសេសមួយនេះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ថ្មីៗនេះមានករណីដ៏កម្រមួយបានកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមនៅក្នុងប្រទេសចិន ក្រោយមានក្មេងប្រុសអាយុត្រឹមតែ ៨ឆ្នាំម្នាក់បានជូនកាដូខ្សែកពេជ្រតម្លៃ ២០,០០០យន់ (ជិត ៣,០០០ដុល្លារ) ទៅកាន់ក្មេងស្រីម្នាក់ដែលជាមិត្តរួមថ្នាក់ជាមួយគ្នាកាលពីថ្ងៃ Valentine’s Day ក​ន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Yiyang ខេត្ត Hunan ភាគខាងជើងប្រទេសចិ​ន ខណៈអត្តសញ្ញាណរបស់ក្មេងតូចទាំង ២នាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។ ភ្លាមៗក្រោយព័ត៌មានខាងលើនេះត្រូវបានបែកធ្លាយនៅតាមបណ្តាញសង្គមវាបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថា តើក្មេងប្រុសនោះបានលុយមកពីណាដើម្បីទៅទិញខ្សែកដ៏ថ្លៃដូចនេះ ខណៈអ្នកខ្លះវិញមិនបានគិតដល់ចំណុចនៃការរកលុយនេះទេ ហើយក៏បានបង្ហាញអារម្មណ៍ថា​ ស្នេហារបស់កូនក្មេងមួយគូនេះមានន័យជ្រៅជាងស្នេហារបស់ពួគគាត់ដែលជាមនុស្សពេញវ័យទៅទៀត។ យ៉ាងណាក្តី​

    February 20, 2023
  • ព័ត៌មានជាតិ

    ស្រុកស្វាយទាប៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាល ស្រុកស្វាយទាប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារនិងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប មានកិត្តិយសសូមធ្វើការឆ្លើយតបចំពោះ ផេកសារព័ត៌មាន KH Plus News (ខេអេចភ្លើសញ៉ូ) ដែលបានធ្វើការចុះផ្សាយនៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨៖៣០នាទី មានរថយន្តមួយគ្រឿងម៉ាក Camery Hybrid ពណ៌ទឹកមាស បើកបរដោយជនជាតិចិន មានសភាពរ៉េចង្កូតចុះឡើងពេញផ្លូវ ទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុច គីឡូម៉ែត្រលេខ០៨ រួចបត់ត្រឡប់ក្រោយទៅទិសខាងកើតវិញ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ សោម

    February 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់។ និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។ សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការ​ចូល​រួម​ចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាម​ផែន​ការ​យុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោ​បាយ

    February 20, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ បានមានប្រសាសន៍ថា តម្លៃដំឡូងមីនៅក្នុងខេត្តកំពុងតែល្អមែនទែនមកដល់ខែ កុម្ភៈនេះ។ លោកបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ថា “ មកដល់ពេលនេះ តម្លៃដំឡូងស្ងួត ប្រភេទចំណិតគឺឡើងដល់ជាង៩០០ រៀលនៅក្នុងមូយគីឡូក្រាម ដោយឡែកដំឡូង ស្រស់គឺចន្លោះពី ៣៧០ ទៅ៤២០ រៀលនៅក្នុងមួយគីឡូក្រាម ” ។ លោកបានឲ្យដឹងថា តម្លៃដំឡូងមីននេះនៅកន្លែងខ្លះប្រជាពលរដ្ឋអាចលក់បាន ៩៣០ រៀល នៅក្នុងមួយគីឡូក្រាម

    February 18, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីបញ្ឈប់បុគ្គលិក Twitter ស្ទើតែពាក់កណ្តាលក្រុមហ៊ុននៅទូទាំងប្រទេសចាប់តាំងពីការចូលកាន់កាប់តំណែងជាផ្លូវរបស់ Elon Musk កាលពីខែតុលាកន្លងទៅ ពេលនេះទទួលបានដំណឹងថ្មីមកថា ការិយល័យ Twitter ចំនួន ២ទៀតក្នុងប្រទេសឥណ្ឌាក៏ត្រូវបានបិទផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពពី Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា Twitter បានបិទការិយាល័យចំនួន ២ក្នុងចំណោមការិយាល័សរុបចំនួន ៣នៅក្នុងប្រទេសឥណ្ឌា។ ដោយក្នុងនោះការិយាល័យដែលត្រូវបានបិទមានទីតាំងនៅ New Delhi និងមួយទៀតនៅ Mumbai ដូច្នេះពេលនេះ Twitter នៅសល់ការិយាល័យតែមួយទៀតប៉ុណ្ណោះនៅក្នុងប្រទេសឥណ្ឌា ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Bengaluru។

    February 18, 2023
  • ព័ត៌មានជាតិ

    (ឥណ្ឌា)៖ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានចូលរួមពិព័រណ៍អាកាសឥណ្ឌា លើកទី១៤ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌ (14th edition of Aero India 2023) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង​បឹងហ្គាលូរូ ខេត្តកាណាតាកា (Karnataka)។ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ តំណាងសម្តេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការអបដំណើរពីលោកឧត្តមនាវីឯក គង់ មុនី, លោក មីន មករា

    February 18, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានសម្រេចអនុវត្តបទប្បញ្ញត្តិថ្មីមួយដើម្បីការពារសិស្សស្រីដែលមានផ្ទៃពោះក្នុងអំឡុងពេលសិក្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ​នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈនេះ។ គួរបញ្ជាក់ជូនថា បទប្បញ្ញត្តិចាស់ដែលគ្រឹះស្ថានអប់រំថៃធ្លាប់បានអនុវត្តកន្លងមកនោះ គឺមិនអនុញ្ញាតឲ្យសិស្សស្រីដែលមានផ្ទៃពោះមកសិក្សាឡើយ ពោលគឺបណ្តេញពួកគេចេញពីសាលារៀនតែម្តង។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅអាជ្ញាធរថៃនឹងអនុវត្តបទប្បញ្ញត្តិថ្មី ដែលមានខ្លឹមសារថា “សិស្សដែលមានផ្ទៃពោះនឹងមិនត្រូវបានបណ្តេញចេញពីស្ថាប័នអប់រំរបស់ពួកគេឡើយ លុះត្រាតែវាស្របទៅតាមការចង់បានរបស់សិស្ស”។​ បទប្បញ្ញត្តិថ្មីនេះត្រូវបានធ្វើឡើងដោយមានការពិភាក្សាយ៉ាងល្អិតល្អន់រវាងក្រសួងអប់រំ និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ននេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 18, 2023
  • ព័ត៌មានអន្តរជាតិ

    អង្គការសហប្រជាជាតិ បានសម្រេចផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារទៅកាន់ប្រទេសគួកគីនិងប្រទេសស៊ីរី ដែល​បានរងគ្រោះដោយបញ្ហារញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃល្ងាចថ្ងៃសុក្រ ទី១៧ ខែកុម្ភៈម្សិលមិញនេះបានបញ្ជាក់ថា នៅក្នុងជំនួយដ៏ច្រើនសម្បើមខាងលើនេះនឹងត្រូវបែងចែកជា ២កញ្ចប់ ដោយកញ្ចប់ទី ១គឺសម្រាប់ប្រទេសតួកគី ដែលមានតម្លៃ ១ពាន់លានដុល្លារ ខណៈជំនួយ ៤០០លានដុល្លារផ្សេងទៀតគឺសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសស៊ីរី។ ប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់ជំនួយនេះគឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះបានបន្តកើនឡើងជាង ៤៣,០០០នាក់ហើយ ខណៈគេជឿថា តួលេខនេះអាចនឹងបន្តកើនឡើងច្រើនជាងនេះបន្ថែមទៀតផងដែរ។ នៅក្នុងរបាយការណ៍ចុងមួយក្រោយស្តីពីផលប៉ះពាល់នៃគ្រោះរញ្ជួយដីខាងលើនេះបានបង្ហាញថា មានអគារប្រមាណជា ៨៤,០០០ខ្នង ត្រូវបានដួលរលំនិងបំផ្លាញទាំងស្រុង ខណៈពលរដ្ឋដែលត្រូវរងផលប៉ះពាល់ដោយប្រយោលវិញ គឺមានចំនួនសរុបប្រមាណជា ២៣លាននាក់ផងដែរ៕

    February 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រះរាជអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នា ជ្រើសរើសអ្នកដឹកនាំជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។ ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានរាជបន្ទូលអំពាវនាវយ៉ាងដូច្នេះ «សូមកុំមានការព្រួយបារម្ភពីការគាបសង្កត់

    February 18, 2023