Khmerpress
  • សិល្បៈ

    (វៀតណាម)៖ បន្ទាប់ពីបានគ្រងឈុត «រាជនីមយូរ៉ា» ដែលបង្ហាញពីសត្វក្ងោកតំណាងឲ្យភាពបរិសុទ្ធ នឹងជាប្រភេទសត្វបក្សី មានរោមខ្លួនស្អាតលើសអស់សត្វបក្សីនានា ដើម្បីចូលរួមប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនថ្ងៃរួចមក កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា កញ្ញា ប៊ី សុធារី «Miss Charm Cambodia 2023» បានយកឈ្នះឈុតតំណាងជាតិ ក្នុងព្រឹត្តិការណ៍ «Miss Charm International 2023» ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងប្រទេសវៀតណាម។ តាមរយៈផេកផ្លូវការ របស់កម្មវិធី​ប្រឡង​បវរកញ្ញា​អន្ដរជាតិ​មួយនេះ និងតាមគណនីហ្វេសប៊ុក​របស់ផលិតករភាពយន្ត គឺលោក កៅ សីហា និង​

    February 18, 2023
  • ព័ត៌មានអន្តរជាតិ

    (អង់ការ៉ា)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានចាត់ចែងប្រាក់១លានដុល្លារអាមេរិក ទៅកាន់មូលនិធិ FIFA Foundation ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ ទៅកាន់ប្រជាជនដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅប្រទេសទួកគី និងស៊ីរី, នេះបើតាមការប្រកាសពី FIFA ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សរុបមនុស្សស្លាប់ នៅក្នុងប្រទេសទួកគី និងស៊ីរី បានកើនឡើងជាង ៤៣,០០០នាក់ និងមនុស្សរាប់លាននាក់ទៀត កំពុងត្រូវការជំនួយមនុស្សធម៌ បន្ទាប់ពីចាកចេញពីផ្ទះ និងគ្មានសម្ភារៈមូលដ្ឋាន។ សូមជម្រាបថា លីគកំពូលអង់គ្លេស Premier League បានឲ្យដឹងកាលពីសប្តាហ៍មុនថា

    February 18, 2023
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា ប៉ូលិសវៀតណាមបានរកឃើញសត្វឆ្មាងាប់ប្រហែល ២,០០០ក្បាល ដែលត្រៀមនឹងប្រើប្រាស់សម្រាប់ផលិតឱសថបុរាណ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ឆ្មាទាំងនេះត្រូវបានរកឃើញ នៅទីសត្តឃាតមួយកន្លែងក្នុងខេត្តដុងថាប(Dong Thap) ក្នុងតំបន់ដីសណ្តទន្លេមេគង្គកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយសត្វនៅរស់ចំនួន ៤៨០ក្បាលផងដែរ។ អ្នកខ្លះនៅវៀតណាមជឿថា សារធាតុចម្រាញ់ចេញពីឆ្អឹងឆ្មាអាចជួយព្យាបាលជំងឺដូចជាជំងឺហឺត និងជំងឺពុកឆ្អឹង។ គួរបញ្ជាក់ថា យោងតាមអង្គការសុខុមាលភាពសត្វ Four Paws International បានឱ្យដឹងថា វាត្រូវបានគេប៉ាន់ប្រមាណថា សត្វឆ្មារហូតដល់ ១លានក្បាលបានរងគ្រោះ ដោយសារការជួញដូរសត្វខុសច្បាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសវៀតណាម។ ការបរិភោគសត្វឆ្កែ និងឆ្មាគឺស្របច្បាប់នៅក្នុងប្រទេស។ ភោជនីយដ្ឋានជាច្រើនបម្រើសាច់សត្វទាំងនេះ

    February 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទុកពេលទទួលអតីតបុគ្គលិករបស់ VOD ចូលក្របខណ្ឌរដ្ឋត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈមកដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ នេះ មានបុគ្គលិក ៨រូបហើយ បានដាក់ពាក្យចូលបម្រើការងាររដ្ឋ ដែលសម្តេចបានផ្តល់ជូន។ សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈ​ពេលឈប់ទទួលពាក្យ​​សុំចូលធ្វើការត្រឹមម៉ោង​ ១៧៖០០នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣»។ ក្នុងសារនេះ សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីដែរថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់អ្នកបង្ហោះសារឌឺដងដែរថា បុគ្គលិក VOD

    February 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១,៧៦០គីឡូក្រាម។ ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់

    February 17, 2023
  • សង្គម

    នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ បានបង្ហោះឱ្យដឹងថា លោក ផន ផល្លា សូមឱ្យសប្បុរសជន ជួយចែករំលែក នូវក្ដីស្រលាញ់ បរិច្ចាគទាន ជាស្បែកជើងសម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់។ នៅក្នុងគណនីហ្វេសប៊ុកខាងលើរបស់លោក ផន ផល្លា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវការស្បែកជើង សម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ព្រោះនៅថ្ងៃស្អែកនេះ ខ្ញុំនឹងរៀបចំស្បៀងអាហារជូនម៉ែឪចាស់ៗ ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់ តែទន្ទឹមនឹងគ្នា ខ្ញុំចង់បន្ថែមស្បែកជើងផ្ទាត់

    February 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញលិខិតណែនាំដល់មន្រ្តីជំនាញ ដែលអ្នកទទួលបន្ទុកមន្ទីរពិសោធន៍ ដែលមានការអនុញ្ញាតឱ្យចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ១៩ នៅតាមរាជធានីខេត្ត ត្រូវកំណត់តម្លៃធ្វើតេស្ត និងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលកូវីដ១៩ មកត្រឹមតែ ៥០ដុល្លារ ជូនអ្នកដំណើរជាជនខ្មែរ និងជនបរទេស ដែលនៅមានតម្រូវការចាំបាច់របស់ប្រទេស សម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្រសួងបញ្ជាក់ថា តម្លៃនេះ មានសុពលភាពអនុវត្តន៍ចាប់បីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣តទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    February 17, 2023
  • ព័ត៌មានអន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវប្រពន្ធប្តឹងសុំលែងលះដល់តុលាការក្រោយរូបគាត់បានលាក់បាំងប្រពន្ធរឿងត្រូវឆ្នោតចំនួន ១០លានយន់ (ជិត ១,៥លានដុល្លារអាមេរិក)។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងជើងប្រទេសចិន ខណៈបុរសជាប្តីដែលមានចិត្តមិនស្មោះត្រង់ជាមួយប្រពន្ធរូបនេះមានឈ្មោះថា Zhou។ រូបតំណាង ប្រភពខាងលើបានបន្តថា លោក Zhou បានឈ្នះឆ្នោតរង្វាន់ធំខាងលើនេះអស់រយៈពេល ២ឆ្នាំមកហើយ​ តែរូបគាត់បានលាក់បាំងរឿងនេះមិនឲ្យប្រពន្ធរបស់គាត់ដឹងទាល់តែសោះ។ ក្រោយត្រូវឆ្នោតភ្លាមលោក Zhou បានទិញផ្ទះឲ្យប្អូនស្រីមួយកន្លែងក្នុងតម្លៃ ២លាន​យន់ (ប្រហែល ៣០ម៉ឺនដុល្លារ) និងទិញខុនដូមួយកន្លែងតម្លៃ ៧០ម៉ឺនយន់ (ប្រហែល ១០ម៉ឺនដុល្លារ) ជូនអតីតភរិយារបស់គាត់ ហើយប្រាក់ដែលនៅសល់គឺគាត់ទុកសម្រាប់ចាយវាយតែម្នាក់ឯង។ យ៉ាងណាក្តី ថ្មីៗនេះប្រពន្ធស្របច្បាប់ក្នុងពេលបច្ចុប្បន្នរបស់គាត់គឺលោកស្រី Lin បានដឹងរឿងរ៉ាវទាំងអស់នេះ

    February 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាបាល់ទះ សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឲ្យបានច្រើនកុះករ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិ U19 របស់ប្រទេសបារាំង។ ការប្រកួតមិត្តភាពអន្តរជាតិនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលបាល់ទះ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) វេលាម៉ោង ៤៖០០នាទីរសៀលតទៅ។ ចំពោះតម្លៃសំបុត្រទស្សនា ៨០០០រៀលក្នុងម្នាក់ អាចទំនាក់ទំនងកក់សំបុត្រតាមរយៈកញ្ញា លី សុគន្ធា 017 684

    February 17, 2023
  • ព័ត៌មានអន្តរជាតិ

    ព្រះគម្ពីរដ៏ចំណាស់មួយក្បាលនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងតម្លៃដ៏ខ្ពស់បំផុតមួយ ពោលគឺចន្លោះពី ៣០-៥០លានដុល្លារអាមេរិក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។​ ព្រះគម្ពីរមួយក្បាលនេះត្រូវបានចងក្រងឡើងដោយប្រើប្រាស់ភាសាហេព្រើរ ខណៈគម្ពីរមួយក្បាលនេះមានអាយុកាលរហូតដល់ជាង ១,០០០ឆ្នាំហើយ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេពិធីដេញថ្លៃព្រះគម្ពីរខាងលើនេះនឹងត្រូវគេរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅក្នុងអំឡុងខែឧសភាខាងមុខនេះ។ គួរកត់សម្គាល់ថា​ ព្រះគម្ពីរខាងលើនេះអាចនឹងក្លាយជាសៀវភៅដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈនាពេលបច្ចុប្បន្ននេះសៀវភៅដែលមានតម្លៃខ្ពស់ជាងគេនោះគឺសៀវភៅរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលបានព្រីនជាលើកដំបូងបំផុត ដោយសៀវភៅមានតែមួយលើលោកនេះមានតម្លៃរហូតដល់ ៤៣លានដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 17, 2023