- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា ក្រុមហ៊ុនរបស់ជប៉ុន នឹងសម្រេចចិត្តវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំនេះ។ លោក អួន ស៊ីឡុត រំពឹងបែបនេះ បន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនចំនួន៣ មកពីជប៉ុន បានមកសិក្សាពីសក្តានុពលនៃវិស័យស្វាយចន្ទីជាលើកចុងក្រោយ និងបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម ដើម្បីសម្រេចចិត្តមកដាក់ទុនវិនិយោគ បើកដំណើរការរោងចក្រកែច្នៃស្វាយចន្ទី ខណៈក្រុមហ៊ុនទាំងនោះ កំពុងសម្លឹងមើលខេត្តចំនួន១០ ដែលមានសក្តានុពលដាំដុះស្វាយចន្ទី។ លោកបានគូសបញ្ជាក់បន្ថែមថា «ការសិក្សាលើកនេះ ជាការសម្រេចចិត្តចុងក្រោយថារោងចក្រកែច្នៃស្វាយចន្ទីចំនួន២ គួរបើក ឬមិនបើក។ បើរោងចក្រ២នេះបើកដំណើរការនោះនឹងមានរោងចក្រ២ទៀតបើកបន្ត គឺរោងចក្រកៀបប្រេង (ឥន្ទនៈ) ពីសំបកស្វាយគ្រាប់ស្វាយចន្ទី និងរោងចក្រផលិតធ្យូងឧស្សាហកម្មពីសំណល់សំបកចន្ទីដែលគៀបរួច»។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Top Planning
February 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន រយៈពេល៣ថ្ងៃ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន
February 9, 2023 - ព័ត៌មានអន្តរជាតិ
មហាជននៅលើបណ្ដាញអ៊ីនធឺណិត កំពុងកោតសរសើរ និងមានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តជាបងស្រី របស់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលបានយកដៃបាំងក្បាលប្អូនតូចរបស់នាង អស់រយៈពេល ១៧ម៉ោង នៅពីក្រោមផ្ទាំងបេតុងដែលបាក់បែក បន្ទាប់ពីប្រទេសរបស់នាងតូចបានជួបនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត។ រូបភាព និងវីដេអូរបស់ក្មេងស្រី ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហើយរូបថតដែលក្មេងស្រីបាំងក្បាលឱ្យប្អូនប្រុស ក៏ត្រូវបានតំណាងអង្គការសហប្រជាជាតិបង្ហោះនៅលើបណ្ដាញ Twitter ផងដែរ។ រំលឹកដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគី និងស៊ីរី កាលពីថ្ងៃចន្ទ ហើយគិតមកទល់ពេលនេះ មនុស្សមិនក្រោម ៧,៧០០ នាក់ នោះទេដែលបានស្លាប់ ហើយចំនួននឹងកើនឡើងបន្ថែមទៀត។ លោក Mohamad Safa
February 9, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តបារាំងរបស់លោក ស សុខា ដឹកនាំដោយលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។ លោកបណ្ឌិត ទូច វិសាលសុខ បានលើកឡើងថា នេះជាលើកទី១ហើយ ដែលក្រុមគ្រូពេទ្យស្មគ្រ័ចិត្តបារាំងរបស់លោក ស សុខា បានចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងខេត្តក្រចេះ ក៏ដូចជានិស្សិតនៅសាកលវិទ្យាល័យក្រចេះ ដែលនេះជាការងារមនុស្សធម៍សង្គ្រោះជីវិតជូនប្រជាពលរដ្ឋ។ លោកបណ្ឌិតបានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសគឺការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ
February 8, 2023 - ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២៣ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥ ជាប្រទេសដែលមាន IQ ខ្ពស់ក្នុងចំណោមប្រទេស ១៩៩ លើពិភពលោក ដែលមានកម្រិត IQ (៩៩.៧៥) នេះបើយោងតាមការចុះផ្សាយរបស់ World Population Review ។ តាមប្រភពដដែល ប្រទេសដែលមាន IQ ខ្ពស់ជាងគេទាំង ១០ ក្នុងចំណោមប្រទេសខាងលើគឺ៖ ១. ជប៉ុន (១០៦.៤៨ IQ) ២. តៃវ៉ាន់ (១០៥.៤៧ IQ) ៣. សិង្ហបុរី ( ១០៥.៨៩
February 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ ឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ។ ក្រសួងអប់រំ សូមជម្រាបជូន បុគ្គលិកអប់រំដែលបានដាក់ពាក្យស្នើសុំផ្លាស់ប្ដូរទីកន្លែង បម្រើការងារឆ្លងរាជធានី ខេត្ត មេត្តាជ្រាបថា៖ ក្រសួងបានប្រជុំផ្ទៃក្នុងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង បានសម្រេចជាគោលការណ៍ពាក់ព័ន្ធសំណើផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធជាមន្ត្រីរាជការ ដូចខាងក្រោម៖ ១. ឯកភាពជាគោលការណ៍ឱ្យមានការផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំឆ្លងរាជធានី ខេត្ត តាមសហព័ទ្ធ (ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការ ក្នុងឆ្នាំ
February 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ០៥កន្លែង ដែលរដ្ឋាភិបាលចិនបានផ្តល់ជូនលោក។ ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសផ្តល់អាហារូបករណ៍ទាំងអស់នេះ ជូននិស្សិតកម្ពុជាដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ថ្នាក់ឧត្តមសិក្សា និងក្រោយសិក្សាឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន។ អាហារូបករណ៍ដែលផ្តល់ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជូននិស្សិតកម្ពុជាចំនួន០៥ កន្លែងនេះ គឺដើម្បីសិក្សាខាងបច្ចេកទេស និងស្ថាបត្យកម្ម ដែលនឹងឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ដូច្នេះសម្រាប់និស្សិតដែលមានបំណងទទួលអាហារូបករណ៍នេះ សូមទំនាក់ទំនងជាមួយ៖ លោកស្រី កែវ សិរីសុគន្ធារី តាមទូរស័ព្ទលេខៈ ០១៧
February 8, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញនិងលើកទឹកចិត្តឱ្យមានការផលិតនូវផលិតផលពីបា្លស្ទិក ដែលប្រើវត្ថុធាតុដើមពីជីវៈប្លាស្ទិក ដែលធ្វើពីអង្ករ និងដំឡូងមី ដែលងាយនឹងរលាយនៅក្នុងបរិស្ថាន ដើម្បីសង្គ្រោះដល់បរិស្ថាន។ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប លោក នេត្រ ភក្ក្រា បានលើកឡើងថា៖ «សម្រាប់នៅកម្ពុជា ក្នុង១ថ្ងៃ គឺផលិតសំរាមជាង ១ម៉ឺនតោន ហើយក្នុងនោះសំណល់ពី ៦០ ទៅ៦៥ភាគរយ គឺជាសំណល់សិរីរាង្គ ចំណែក២០ភាគរយ គឺជាសំណល់ប្លាស្ទិក និងប្រមាណ១០ភាគរយទៀត
February 8, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ ការសិក្សាមួយបានបង្ហាញថាពលរដ្ឋថៃអាចនឹងចំណាយប្រាក់រួមគ្នារហូតដល់ ២,៣៩ពាន់លានបាត (ជាង ៧១លានដុល្លារអាមេរិក) ដើម្បីអបអរនៅក្នុងទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើយដោយសាកលវិទ្យាល័យ University of the Thai Chamber of Commerce។ ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់ដែលពលរដ្ឋថៃនឹងធ្វើការចំណាយរួមគ្នាខាងលើនេះមានការកើនឡើង ៥៧,១% បើធៀបទៅនឹងទំហំទឹកប្រាក់នៃការចំណាយនៅក្នុងទិវាដដែលនេះកាលពីឆ្នាំមុន។ សូមបញ្ជាក់ជូនថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិចំពោះប្រជាពលរដ្ឋដែលគ្រោងនឹងទិញអំណោយគ្រប់ប្រភេទ ឬរៀបចំកម្មវិធីផ្សេងៗនៅក្នុងថ្ងៃពិសេសខាងលើនេះ និងទំហំទឹកប្រាក់ជាមធ្យមដែលពួកគេម្នាក់នឹងធ្វើការចំណាយ ខណៈពលរដ្ឋថៃម្នាក់ៗគ្រោងនឹងចំណាយជាធម្យម ១,៨៤៨ បាត (៥៥
February 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកតាអាយុជាង ៨០ឆ្នាំ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនហើយ ក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែអាយុប្រមាណ ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកតា ទ្រី និងក្រុមគ្រួសារ ដែលបានយកវត្ថុបុរាណដ៏មានតម្លៃជូនសម្តេចទុកជាអនុស្សាវរីយ៍។ ក្នុងឱកាសនោះ លោកតា ទ្រី អាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង បានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកតា បានបញ្ជាក់ថា ការប្រគល់ប៉ាន់តែ ដែលជាវត្ថុបុរាណដ៏មានតម្លៃ ជូនសម្តេចតេជោ គឺជាបំណងប្រាថ្នាដ៏ធំមួយសម្រាប់លោកតា។
February 8, 2023









