Khmerpress
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោកគឺក្រុមហ៊ុន Dell បានសម្រេចកាត់បន្ថយការងារប្រមាណជា ៦,៦៥០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៦ ខែកុម្ភៈម្សិលមិញនេះ។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ទីផ្សារនៃការលក់ម៉ាស៊ីនកំព្យូរទ័រម៉ាក Dell បានធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ ហេតុផលបន្ថែមមួយទៀតនោះគឺការកាត់បន្ថយបុគ្គលិកនៅពេលនេះក៏ត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលគេបានមើលឃើញថា នឹងបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅពេលអនាគតផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Dell មានបុគ្គលិកនៅជុំវិញពិភពលោកប្រមាណជា ១៣៣,០០០នាក់ ហើយនៅក្នុងនោះមានបុគ្គលិកជាង ៣០%កំពុងបំពេញការងារនៅសហរដ្ឋអាមេរិក ខណៈការកាត់បន្ថយបុគ្គលិកខាងលើនេះនឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មសកលរបស់ក្រុមហ៊ុនប្រមាណជា ៥%៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានត្រឡប់មកដល់មាតុភូមិវិញហើយនាថ្ងៃទី០៦ ខែកុម្ភៈ បន្ទាប់ពីផ្ដួលកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានការស្វាគមន៍ពីមិត្តរួមជាតិ និងអ្នកគាំទ្រដ៏កក់ក្ដៅ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ក្រោយចុះពីលើយន្ដហោះ សំណាង បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលខ្លួនបាននាំមកជាមួយនូវជោគជ័យជូនជាតិ និងអ្នកគាំទ្រគុនខ្មែរទាំងអស់ ស្របពេលស្ថានភាពកំពុងក្ដៅ រវាងអ្នកគាំទ្រគុនខ្មែរ និងអ្នកគាំទ្រ Muay Thai នាពេលបច្ចុប្បន្ន។ កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបន្ដថា ដោយសាររឿងនេះបានធ្វើឲ្យកាន់តែភ័យ និងបារម្ភ មុនការប្រកួត ប៉ុន្ដែគេបានតាំងចិត្ត

    February 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។ ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី

    February 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញជូនដំណឹងស្ដីពីតម្រាយផ្លូវនៃការដង្ហែសពរបស់លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ទៅកាន់វត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ គួរជម្រាបថា លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    February 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញតឲ្យក្រុមការងារបច្ចេកទេសអារ៉ាប៊ីសាអូឌីត ដឹកនាំដោយលោក Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ បានពិភាក្សាផ្តោតសំខាន់ លើការស្វែងរកទីតាំងសមស្របណាមួយ ក្នុងការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក្នុងនាមរដ្ឋាភិបាល

    February 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាករគុនខ្មែរ ព្រំ សំណាង ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ ដាក់មួយជង្គង់ស្ទើរបែកឆ្អឹងជំនី ផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីការប្រកួតនេះបានបញ្ចប់ ក៏មានមហាជនជាច្រើនម៉ឺននាក់បានចូលរួមអបអរសាទរ កីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ ភ្លាមៗនោះក៏ឃើញមានការភ្ញាក់ផ្អើល និងកំពុងជជែកវែកញែកពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ដែលមានអក្សរបាលីខ្មែរ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុករបស់ ព្រះតេជគុណ ហាក់ សៀងហៃ ឈ្មោះថា “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC ”

    February 6, 2023
  • ព័ត៌មានអន្តរជាតិ

    តម្លៃទុរេននៅវៀតណាម បានកើនឡើង ៣ដងរហូតដល់ជាង ៦ ទៅជាង ៨ដុល្លារ ក្នុងមួយគីឡូក្រាមនៅកសិដ្ឋានភាគខាងត្បូងដោយសារតម្រូវការពីប្រទេសចិនបានកើនឡើង។ អាជីវករលក់ទុរេននៅភាគខាងត្បូងទីក្រុង Can Tho បាននិយាយថា គាត់មិនមានលទ្ធភាពទិញទុរេនក្នុងបរិមាណគ្រប់គ្រាន់ដើម្បីលក់ឱ្យអតិថិជនក្នុងស្រុកឡើយ ដោយសារកសិករទុកលក់ឱ្យឈ្មួញនាំចេញព្រោះបានតម្លៃខ្ពស់។ ជាមួយគ្នានេះ កសិករក្នុងតំបន់ជាច្រើនទៀត បានលើកឡើងថា ដោយសារតម្រូវការពីប្រទេសចិនបានកើនឡើងច្រើនដងធៀបនឹងឆ្នាំមុន​ដូ ឈ្មួញត្រូវប្រមូលរាប់រយតោនក្នុងមួយថ្ងៃដើម្បីចែកចាយទៅប្រទេសចិន ប៉ុន្តែការផ្គត់ផ្គង់អាចបំពេញតម្រូវការបានត្រឹមតែ ៣០% ទៅ ៥០% ប៉ុណ្ណោះ។ ជាមួយគ្នានេះ សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបាននិយាយថា ទុរេនវៀតណាមល្អជាងផ្លែទុរេនដែលដាំដុះនៅប្រទេសថៃ និងហ្វីលីពីនសម្រាប់នាំចេញទៅប្រទេសចិន គួរបញ្ជាក់ផងដែរថា កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ផ្លែ​ទុរេន​ស្រស់​របស់វៀតណាម​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ជាលើកដំបូងក្រោម​កូតា​ផ្លូវការ ខណៈ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​ពិធីសារ​ដែល​អនុញ្ញាត​ឱ្យ​កសិករ​វៀតណាម​ដាំ​ទុរេន​ក្រោម​ស្តង់ដារ​ចិន៕ ផ្តល់សិទ្ធិដោយ៖

    February 6, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានឱ្យដឹងនៅពេលថ្មីៗនេះថា SpaceX គ្រោងបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត-យានអវកាស Starship ធុនធ្ងន់ជាលើកដំបូងក្នុងអំឡុងខែមីនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម Twitter អំពីការប្រើប្រាស់ Starship លោក Musk បានបង្ហោះថា «ប្រសិនបើការធ្វើតេស្តចុងក្រោយដែលនៅសល់ដំណើរការល្អ យើងនឹងព្យាយាមដាក់ឱ្យដំណើរការ Starship នៅខែក្រោយនេះតែម្តង»។ ជុំវិញការចោទសួរជាច្រើននេះបន្ទាប់ពី Musk បានបង្ហោះ Twitter នៅប៉ុន្មានខែមុនថា លោកត្រៀមនឹងបាញ់បង្ហោះរ៉ុក្កែត

    February 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសហ្វីលីពីន បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង លើគុណភាពអង្កររបស់កម្ពុជា ហើយភាគីទាំងពីរក៏កំពុងចរចាតម្លៃជាមួយគ្នា ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មអង្ករ នាពេលខាងមុខនេះ។ ការបង្ហាញការចាប់អារម្មណ៍នេះ ធ្វើឡើងក្នុងដំណើរទស្សកិច្ចរបស់ប្រតិភូក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចស្វះស្វែងរកឱកាសធ្វើពាណិជ្ជកម្មអង្ករនេះ ដឹកនាំដោយលោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីនដ្រេត ខណៈឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានដឹកនាំសមាជិកចំនួន ៨រូប

    February 6, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ យ៉ាងហោចមានសិស្សចំនួន១០១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនប្រមោយ ស្រុកវាលវែង ក្នុងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២-៣ និងនៅថ្ងៃទី៥ ខែកុម្ភៈ ដោយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ខណៈគ្រូពេទ្យពិនិត្យមិនឃើញមានរោគាអ្វីឡើយ តែអាចមកពីពុលខ្យល់។ គួររំលឹកថា កាលពីថ្ងៃទី២-៣ ខែកុម្ភៈ សិស្សចំនួន៦១នាក់កើតមានអាការថប់ពិបាកដកដង្ហើម ទន់ដៃ ទន់ជើង ក៏ដួលសន្លប់តែម្ដង ក្នុងនោះមួយចំនួនបានធូរស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញខ្លះហើយ។ លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍នេះ នាយកគ្រប់គ្រងសាលា រួមនឹងអាជ្ញាធរកំពុងរៀបចំធ្វើពិធីសែនព្រេន ជូនម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សានៅទីនោះ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន នាថ្ងៃទី៥

    February 6, 2023