- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំ២០២២មក។ គិតចាប់ពីខែមេសា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ននេះ ប្រាក់ពន្ធដែលប្រមូលបានពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានប្រមាណ ៥៣លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែកុម្ភៈនេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «គិតចាប់ពីការចាប់ផ្ដើមអនុវត្តនៅខែមេសា ឆ្នាំ២០២២ មកទល់បច្ចុប្បន្ននេះមាន ក្រុមហ៊ុនក្នុង វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សរុបចំនួន៦៩ បានមកចុះបញ្ជីនិង បំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងនោះក៏រួមមានផងដែរនូវក្រុមហ៊ុនអន្តរជាតិធំៗ
February 8, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសស្វាគមន៍ ចំពោះក្រុមហ៊ុនជប៉ុនដ៏ធំមួយ ដែលគ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សារពិភពលោក និងកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីព្រឹកថ្ងៃ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣បានទទួលជួបជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅទីស្តីការក្រសួង។
February 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់ ដែលទើបត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់តាំងឱ្យទទួលបន្ទុកការងារសម្របសម្រួល ពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាននោះ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហោះសារភ្ជាប់ជាមួយរូបភាពខ្លឹមសារព័ត៌មាន របស់សារព័ត៌មានក្រៅស្រុក The Cambodia Daily ដែលប្រើប្រាស់ត្រឹមតែការសង្ស័យ ធ្វើការចោទប្រកាន់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាកំពុងធ្វើសកម្មភាពអាជីវកម្មភ្ជាប់ការលាងលុយ។ មន្ត្រីជាន់ក្រសួងព័ត៌មានរូបនេះបានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មាន មិនអនុញ្ញាតឲ្យយកការសង្ស័យ មកធ្វើជាកម្មវត្ថុក្នុងការចោទ ប្រកាន់បុគ្គលណាម្នាក់ ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់ និងរឹងមាំបំផុតជាមុនសិន។
February 8, 2023 - ព័ត៌មានអន្តរជាតិ
(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ បានប្រកាសថា ខេត្តចំនួន ១០នៅភាគខាងត្បូងប្រទេសតួកគី ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ជាតំបន់គ្រោះមហន្តរាយ និងបានដាក់ក្នុងគ្រាអាសន្នរយៈពេលបីខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងបានសម្រេចចិត្តប្រកាសភាពអាសន្នដើម្បីធានាថា ការងារ (ជួយសង្គ្រោះ និងការស្តារឡើងវិញ) របស់យើង អាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស»។ ទន្ទឹមគ្នានេះ លោកបានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះមានប្រទេសចំនួន
February 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកទេសចរចិនអាចប្រើប្រាស់លុយយ៉ន់គ្រប់សេវាកម្មទេសចរណ៍ទាំងអស់អំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះជាការគូសបញ្ជាក់ របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់អ្នកសារព័ត៌នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលទទួលស្វាគមន៍ជើងហោះហើរ ដឹកអ្នកទេសចរចិន មកកម្ពុជា នៅព្រឹកថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បានត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តាមរយៈការចងក្រងសៀវភៅស “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិន ដោយបានបណ្តុះបណ្ដាលគ្រប់សេវាកម្ម ដើម្បីសម្រួលដល់អ្នកទេសចរចិនឱ្យទទួលបានអារម្មណ៍រីករាយក្នុងការដើរកម្សាន្តក្នុងប្រទេសកម្ពុជា ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។ ឯកឧត្តម ថោង ខុន បានថ្លែងថា «ពិសេសទៅទៀតគឺរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការទូទាត់ជាលុយយ៉ន់គ្រប់សណ្ឋាគារ
February 8, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រដ្ឋាភិបាលចិនផ្តល់ថវិកាចំនួន ៤០លានយន់ ឬប្រហែល ៥.៩លានដុល្លារ ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់ប្រទេសតួកគី សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្នុងគ្រោះរញ្ជួយដី។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា អាជ្ញាធរចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រទេសស៉ីរី និងតួកគី។ កញ្ចប់ជំនួយដំបូងនេះនឹងរួមបញ្ចូលថវិកា ៥.៩លានដុល្លារ ហើយចិននឹងបញ្ជូនក្រុមជួយសង្គ្រោះ ក្រុមគ្រូពេទ្យទៅកាន់តំបន់រងគ្រោះ ក៏ដូចជាផ្តល់ប្រាក់ដើម្បីជួយជនរងគ្រោះផងដែរ។ ជាមួយគ្នានេះសមាគមកាកបាទក្រហមនៃប្រទេសចិន ក៏នឹងផ្តល់ឲ្យស៉ីរីនិងតួកគី នូវថវិកាចំនួន២០០,០០០ដុល្លារ ក្នុងមួយប្រទេសថែមទៀតផង។ គួរបញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ
February 7, 2023 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែនបានដកសៀវភៅសរុបចំនួនខ្ទង់១៩លានក្បាល ចេញពីបណ្ណាល័យនៅទូទាំងប្រទេស គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពួកវាគឺជាសៀវភៅជាភាសារុស្ស៉ី ឬមួយក៏បន្សល់ទុកមកតាំងពីសម័យសូវៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រី យេវហេនីយ៉ា ក្រាវឈូក (Yevheniya Kravchuk) អនុប្រធានគណៈកម្មាធិការទទួលបន្ទុក គោលនយោបាយមនុស្សធម៌និងព័ត៌មាននៃសភាអ៊ុយក្រែន បានអះអាងថា ក្នុងចំណោមសៀវភៅទាំង១៩លានក្បាលនោះ គឺ១១លានក្បាលជាសៀវភៅភាសារុស្ស៉ី។ បើតាមលោកស្រី ក្រាវឈូក សៀវភៅជាភាសាអ៊ុយក្រែនមួយចំនួន ដែលសល់ពីសម័យសូវៀត ក៏ត្រូវបានដកចេញពីបណ្ណាល័យផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានការផ្តល់អនុសាសន៍ឱ្យដកសៀវភៅ ដែលអ្នកនិពន្ធណា
February 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការចាប់ឆ្នោតផ្សងសំណាង កម្មវិធី «វិក្កយបត្រនាំសំណាង» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ នៅសួនច្បារមុខវត្តបទុមវតី។ កម្មវិធីទូរស័ព្ទដៃ GDT Lucky Draw App ដែលជាកម្មវិធីវិក្កយបត្រនាំសំណាងនោះ កំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកជាប់ពន្ធ ក្នុងការថតវិក្កយបត្រផ្ញើចូលមកកម្មវិធីនេះ ដើម្បីទទួលបានរង្វាន់ជាច្រើន។ កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត។ ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច
February 7, 2023 - សង្គម
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ NaNy Ya នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីក្មេងប្រុសដ៏កំសត់មួយរូប ដែលមានជីវភាពខ្វះខាត គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ សូម្បីតែស្បែកជើងមួយគូក៏គ្មានពាក់ផង ដែលរូបភាពទាំងនេះ ធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម ជាពិសេសអ្នកលេងហ្វេសប៊ុកជាច្រើនពាន់នាក់បានចែករំលែកទាំងអាណិតអាសូរផងដែរ។ យោងតាមគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្មេងមួយចំនួនគាត់មានសំណាងបានញ៉ាំឆ្ងាញ់ ខោអាវស្លៀកពាក់សម្បូរហូរហៀរ រស់នៅក្នុងជីវភាពយ៉ាងល្អប្រសើរ តែក្មេងខ្លះ គាត់ស្ថិតក្នុងគ្រួសារដែលមានភាពតោកយ៉ាកជាដើម ។ ខ្ញុំសួរគាត់។ ខ្ញុំ៖ តើកូនមានអាវរៀនចំនួនប៉ុន្មាន? សុតែក៖ មាន១ (ឆ្លើយដោយខ្មាសអៀន ព្រោះ១ហ្នឹងជាអាវពាក់នៅលើខ្លួន) ខ្ញុំ៖ តើកូនមានខោទាំងអស់ប៉ុន្មាន? សុតែក៖ មាន៤ (គ្មានខោរៀនទេ
February 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទើបទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ២៥,០០០នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០មុឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។ លោកបន្តថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាសប្រមាណ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ២៥៥,០០០មុឺននាក់ កើនឡើង១,២៨៤%
February 7, 2023









