Khmerpress
  • សង្គម

    (ភ្នំពេញ)៖ ដើម្បីលើកស្ទួយវិស័យកីឡារប្រដាល់បុរាណគុណខ្មែរ​ និងលើកទឹកចិត្តដល់កីឡាប្រដាល់បុរាណគុណខ្មែរ​ លោកឧកញ៉ា ស្រី ចាន់ថន បានប្រគល់ថវិកាចំនួន ២៥០០ដុល្លា ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង​ ដែលពិធីប្រគល់ថវិកានេះក៏មានកាចូលរួមពីលោ តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរផងដែរ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នាឱកាសប្រគល់ថវិកាជូនកីឡាករ ព្រំ​ សំណាង​, លោកឧកញ៉ា​ ស្រី​ ចាន់ថន​ បានថ្លែងថា​ ដោយមានស្រលាញ់វិស័យកីឡារ និងចង់បង្ហាញពីអត្តសញ្ញាណនៃក្បាច់គុណប្រដាល់បុរាណខ្មែរ ជាកេរដំណែលបុព្វបុរសយើង បានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ, លោកគ្រោងបង្កើតសង្ក្រានដោយភ្ជាប់ជាមួយគុណខ្មែរ​ ដោយពេលនេះលោកកំពុងតែពិភាក្សាជាមួយលោ តែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែអំពីរឿងនេះ។ អ្នកលេងគុនខ្មែរ

    February 11, 2023
  • ព័ត៌មានជាតិ

    (ចិន)៖ លោក ស៊ី ជិនពីង ​ប្រធានាធិបតីចិន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»។ លោក ស៊ី ជិនពីង បានពោលពាក្យដូច្នេះ គ្រាដែលលោកទទួលជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?» ត្រូវបានចោទសួរជាសាធារណៈដោយសម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទអន្តរជាតិស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei)

    February 10, 2023
  • ព័ត៌មានអន្តរជាតិ

    ហាណូយ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា វៀតណាម កំណត់គោលដៅយ៉ាងហោចណាស់ ត្រូវដណ្ដើមឱ្យបានមេដាយមាស ចំនួន ១០០គ្រឿង និងបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ។ ខណៈពេលដែលគោលដៅនេះ មើលទៅហាក់បីដូចជាខ្ពស់ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា វាគ្រាន់តែជាចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនមេដាយមាស ដែលវៀតណាម សម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងទៅ ដោយសារតែចំនួនប្រភេទកីឡាតិចជាងអត្តពលិកវៀតណាមដែលនឹងចូលរួមលើកនេះ ត្បិតអីប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា បាញ់កាំភ្លើង,

    February 10, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទីពីរ នៃដំណើរបំពេញទស្សនកិច្ចផ្លូចការ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសមលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។ ក្នុងជំនួបធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង លោក ស៊ី ជិនពីង មានប្រសាសន៍សំដែងការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំពិភព លោកទី១ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។ នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដំណើររបស់សម្តេចទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៥

    February 10, 2023
  • ព័ត៌មានអន្តរជាតិ

    ស៊ីរី៖ មនុស្សរាប់ពាន់នាក់ត្រូវបានគេផ្តល់ឱកាសឲ្យទទួលយកទារិកាម្នាក់ទៅចិញ្ចឹម ខណៈទារិការូបនេះត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានអាយុថ្លៃបំផុតឬមានសំណាងបំផុត ត្បិតរូបនាងបានកើតនៅក្រោមគំនរបាក់បែកដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរីកាលពីប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Times នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈនេះបានឲ្យដឹងថា ទារិការូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Aya ដែលនៅក្នុងភាសាអារ៉ាប់មានន័យថា “អព្ភូតហេតុ”។ ប្រភពខាងលើបានបន្តថា ទារិកា Aya បានចាប់កំណើតនៅក្រោមគំនរបាក់បែកនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ខណៈម្តាយឪពុកនិងបងប្អូនរបស់នាងចំនួន ២នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតអស់ហើយ។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់មួយទៀតនោះគឺនៅពេលដែលគេបានរកឃើញទារិកា Aya គឺរូបនាងកំពុងនៅមានទងផ្ចិតជាប់នៅជាមួយម្តាយនាងនៅឡើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរីបានកើនឡើងដល់ជាង ២០,០០០នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យកងអន្តរាគមន៍ BMP1 និងកម្លាំងជំនាញរថពាសដែក ចំណុះបញ្ជាការដ្ឋានអង្គរក្ស។ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៣៥០ (បីរយហាសិប)នាក់ ដើម្បីបំពេញ ក្របខ័ណ្ឌឲ្យកងអន្តរាគមន៍ BMP1 និងកម្លាំងជំនាញរថពាសដែក ចំណុះបញ្ជាការដ្ឋានអង្គរក្ស។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនកង់យោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាត់ទៅ ៕

    February 10, 2023
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ យុវសិស្សជនជាតិឥណ្ឌាម្នាក់បានដួលសន្លប់ក្នុងម៉ោងប្រលងនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយរូបគេបានកើតមានអារម្មណ៍តានតឹងនិងភ័យខ្លាច ដ្បិតត្រូវអង្គុយប្រលងក្នុងនាមជាសិស្សប្រុសតែម្នាក់ឯងនៅក្នុងចំណោមសិស្សស្រីចំនួន ៥០០នាក់ផ្សេងទៀតនៅក្នុងបន្ទប់តែមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Allama Iqbal​​ ស្ថិតនៅក្នុងទីក្រុង​ Biharsharif ភាគខាងជើងនៃប្រទេសឥណ្ឌា។ យុវសិស្សដែលបានដួលសន្លប់និងត្រូវខកខានអត់បានប្រលងនោះមានឈ្មោះថា Manish Shankar Prasad ហើយមុខវិជ្ជាដែលរូបគេកំពុងប្រលងនោះគឺមុខវិជ្ជាគណិតវិទ្យា​ ខណៈការប្រលងមួយនេះគឺជាការប្រលងដ៏សំខាន់មួយផងដែរសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យរបស់គេ។ ប្រភពខាងលើបានបន្តថា យុវសិស្សវ័យ  ១៧ឆ្នាំរូបនេះត្រូវបានគេរៀបឈ្មោះដោយច្រឡំដាក់ភេទជាស្រី ទើបបានជារូបគេត្រូវទៅអង្គុយប្រលងក្នុងចំណោមសិស្សស្រី ៥០០នាក់ដូចនេះ ខណៈរូបគេគឺជាមនុស្សដែលមានអារម្មណ៍អៀនជាមួយនិងមនុស្សស្រីជាទីបំផុត ហើយអារម្មណ៍អៀននេះហើយដែលជាមូលហេតុធ្វើឲ្យគេមានអារម្មណ៍តានតឹងរហូតដល់សន្លប់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 10, 2023
  • ព័ត៌មានអន្តរជាតិ

    (អង់ការ៉ា)៖ ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ២១,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើ​ប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិត នៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត

    February 10, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីអញ្ជើញទៅដល់ក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗរបស់ចិនចំនួន៣ ចូលជួបសំដែងការគួរសម និងពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្រុមហ៊ុនវិនិយោគទាំង៣នោះរួមមាន៖ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន, ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង និងក្រុមហ៊ុន China Metro Group Limited។ ក្រុមហ៊ុនទាំង៣ បានសម្តែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ

    February 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៣.៤៤លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជាចំនួន ៤១% ដែលមានបរិមាណចំនួន

    February 10, 2023