Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរំលឹកនូវរឿងរ៉ាវមួយកាលពីពេលកន្លងទៅ ដែលធ្លាប់មានវិនិយោគិនបរទេស ស្នើសុំវិនិយោគដាំកញ្ឆានៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប៉ុន្ដែត្រូវបានលោកបដិសេធចោលនូវសំណើនោះ។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ» លោក វ៉ី សំណាង បានអះអាងថា ការបដិសេធនូវសំណើវិនិយោគដាំកញ្ឆានៅខេត្តកំពង់ស្ពឺនេះ ក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តដល់វិនិយោគិននោះដែរ ប៉ុន្ដែលោកថាគ្មានជម្រើសណាល្អ ក្រៅពីបដិសេធឡើយ ហើយកម្ពុជាក៏គ្មានច្បាប់អនុញ្ញាតនោះដែរ។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា សម្រាប់រដ្ឋបាលខេត្ដកំពង់ស្ពឺ គឺមិនស្វាគមន៍ឡើយចំពោះរាល់គម្រោងវិនិយោគទាំងឡាយ ដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សូម្បីតែការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងបារីជាដើម ក៏មិនឲ្យមានក្នុងមូលដ្ឋានខេត្តរបស់លោកនោះដែរ។ លោក

    February 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការស្រាវជ្រាវ ដែលផ្សាយដោយគេហទំព័រ World Population Review បង្ហាញថា កម្រិតវៃឆ្លាត (IQ) របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន និងលេខ១៥ សម្រាប់ឆ្នាំ២០២៣ បើធៀបនឹងបណ្តាប្រទេសនានាលើពិភពលោក។ ឧកញ៉ា ប៉ិច បូឡែន តាមការស្រាវជ្រាវបង្ហាញថា កម្ពុជាមាន IQ ចំនួន៩៩.៧៥ ខណៈជប៉ុនមាន IQ ចំនួន ១០៦.៤៨ ដែលខ្ពស់ជាងគេបំផុត។ បើរាប់ប្រទេសនៅក្នុងតំបន់អាស៊ាន មានតែកម្ពុជា និងសិង្ហបូរីទេ ដែលស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសដែលមាន IQ កម្រិតខ្ពស់ ហើយសិង្ហបូរី

    February 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន៣៨៣កន្លែង មានកម្មករ និយោជិតសរុបចំនួន១៥៥,៧៦១នាក់ (ស្រី១១៥,៥២២នាក់)។ នេះបើតាមការឲ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងចំណោមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន៣៨៣កន្លែងនេះ, វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀក បំពាក់ និងស្បែកជើងចំនួន១៨៩កន្លែង មានកម្មករនិយោជិតសរុប១៤៥,៣៩៩នាក់ ស្រី១១០,៨៤៣នាក់។ បើតាមលោក

    February 9, 2023
  • ព័ត៌មានអន្តរជាតិ

    (តួកគី)៖ ស្ថិតក្នុងស្ថានភាពលំបាក់នៃគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី របាយការណ៍ជាច្រើនបានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូ ក្នុងការផ្តល់ទៅកាន់ប្រទេសទាំងពីរលើការជួយសង្គ្រោះ។ នេះបើតាមការឲ្យដឹងពី voxnews នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពខាងលើបានឲ្យដឹងថា Messi វ័យ ៣៥ឆ្នាំដែលជាកីឡាករ PSG បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូនេះ ដោយមានការរៀបចំពីសំណាក់បងប្រុសរបស់លោក Matias ដែលជាមូលនិធិគ្រួសារ (Leo Messi Foundation) ដែលចាប់ដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) ក្នុងការយកទៅជួយដល់ជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    February 9, 2023
  • ព័ត៌មានអន្តរជាតិ

    មួយរយៈចុងក្រោយនេះ ឃើញថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើនបាននាំគ្នាប្រកាសកាត់បន្ថយបុគ្គលិករាប់ពាន់ រាប់ម៉ឺននាក់ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅតែបន្តមាន។ យ៉ាងណាមិញមិនត្រឹមតែកាត់បន្ថយបុគ្គលិកនោះទេ នាយកប្រតិបត្តិក្រុមហ៊ុនយក្សជាច្រើនក៏បានប្រកាសកាត់បន្ថយប្រាក់ខែរបស់ខ្លួនផងដែរ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានចេញផ្សាយថា CEO ក្រុមហ៊ុនខា្នតយក្សរបស់អាមេរិកចំនួន ៦រូប បាននិងកំពុងកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីដោះស្រាយ និងទប់ទល់វិបត្តិក្នុងនោះរួមមាន៖ ១.ក្រុមហ៊ុន Google៖ Google គ្រោងនឹងកាត់បន្ថយប្រាក់ខែរបស់នាយកប្រតិបត្តិជាន់ខ្ពស់ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយ បន្ថែមពីលើការបញ្ឈប់បុគ្គលិកចំនួន ១២,០០០នាក់។ ប៉ុន្តែមិនមានតួលេខច្បាស់លាស់ណាមួយបង្ហាញថា ប្រាក់ខែរបស់លោក Sundar Pichai ដែលជានាយកប្រតិបត្តិក្រុមហ៊ុន នឹងត្រូវកាត់ប៉ុន្មាននោះទេ។ ២.ក្រុមហ៊ុន Apple៖ យោងតាមឯកសាររបស់គណៈកម្មការមូលបត្រ ក្រុមហ៊ុន Apple

    February 9, 2023
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយនិងអនុប្រធានាធិបតីលោក វីលៀម ឡៃ (William Lai) នឹងបរិច្ចាគប្រាក់ខែម្នាក់ ១ខែ សម្រាប់កិច្ចប្រឹងប្រែងជួយសង្រ្គោះនៅប្រទេសតួកគី ដែលបានទទួលរងការវាយប្រហារធ្ងន់ធ្ងរដោយមហន្តរាយរញ្ជួយដី ខណៈវាគឺបន្ថែមពីលើជំនួយ ដែលដែនកោះនេះបានប្រកាសផ្តល់ឱ្យរួចស្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «លោកស្រី សៃ និងលោក ឡៃ ចង់ចូលរួមចំណែកជួយតួកគីស្តារប្រទេសជាតិ​ឡើងវិញ ឱ្យបានឆាប់តាមតែអាចទៅរួច»។ កាលពីឆ្នាំ២០២២ លោកស្រី

    February 9, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ រដ្ឋមន្ត្រីក្រសួងអប់រំថៃលោក Trinuch Thienthong បានណែនាំឲ្យភ្នាក់ងាររដ្ឋជាច្រើនផ្នែកត្រូវបើកការស៊ើបជាបន្ទាន់មួយជុំវិញករណីមានគ្រូបង្រៀននិងនាយកសាលាមួយកន្លែងសម្រេចកាត់សក់កូនសិស្សជាច្រើននាក់ដើម្បីធ្វើជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈនេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅក្នុងខេត្ត Phetchabun ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអង្គារកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានកូនសិស្សប្រមាណជា ១០០នាក់ ដែលត្រូវបានគ្រូបង្រៀននិងនាយកសាលាយកកន្ត្រៃទៅកាត់សក់របស់ពួកគេឲ្យខូចអស់ក្នុងអំឡុងពេលដែលពួកគេកំពុងឈរគោរពទង់ជាតិ។ ក្រោយមានរឿងនេះកើតឡើង ក្រុមកូនសិស្សបាននាំគ្នាបង្ហោះសាររិះគន់ចំពោះសកម្មភាពរបស់គ្រូបង្រៀននិងនាយកសាលាយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ហើយពួកគេក៏បានដាក់ញត្តិទៅកាន់តុលាការរដ្ឋបាលផងដែរ ដើម្បីទាមទារឲ្យលុបចោលនូវបទប្បញ្ញតិទាំងឡាយណាដែលអនុញ្ញាតឲ្យគ្រូបង្រៀនមានសិទ្ធកាត់សក់កូនសិស្សបាន។ ជុំវិញករណីនេះក្រសួងអប់រំថៃបានបញ្ជាក់ថា ខាងក្រសួងបានសម្រេចកំណត់យកម៉ូតសក់សម្រាប់សិស្សប្រុស និងសិស្សស្រីរួចហើយកាលពីឆ្នាំ២០២០ កន្លងទៅ ហើយចំពោះករណីខាងលើនេះក្រសួងអប់រំកំពុងជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការស៊ើបអង្កេតឡើងវិញជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យមួយចំពោះក្រុមកូនសិស្ស និងដើម្បីបិទបញ្ចប់មតិរិះគន់ដែលកំពុងផ្ទុះយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមទូទាំងប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 9, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រសួងបរិស្ថាន បានរៀបចំផែនការមេ ១៦តំបន់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស «កេសរកូល (អ័រគីដេ) សុខ អាន ភ្នំគូលែន» ដើម្បីប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍ ដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសកូល សុខ អាន ភ្នំគូលែន ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន។ ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន នារសៀលថ្ងៃទី៧ ខែកុម្ភៈ

    February 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់នៅតាមសាលារដ្ឋ និងឯកជន។ នេះបើតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា

    February 9, 2023
  • ព័ត៌មានអន្តរជាតិ

    (អង់ការ៉ា)៖ ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ១៥,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើ​ប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ខណៈក្រុមអ្នកជួយសង្រ្គោះនៃប្រទេសទាំង២ កំពុងបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេរៀងៗខ្លួន ដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត ជាប់នៅក្រោមគំនរ អគារបាក់បែក ចំពេលស៊ីតុណ្ហភាពធ្លាក់ចុះកាន់តែត្រជាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ២,៩៩២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាសថាមនុស្សស្លាប់បានកើនដល់ ១២,៣៩១នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ១៥,៣៨៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី

    February 9, 2023