Khmerpress
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានសម្រេចបិទសាលារៀនជាច្រើនកន្លែងទៅក្នុងទីក្រុងបាងកក ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់នៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករានេះ។ ការសម្រេចបិទសាលារៀនជាប​ន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពេលអាជ្ញាធរសុខាភិបាលបានរកឃើញថា មានពលរដ្ឋជាង ៣៧០ ០០០នាក់បានរងគ្រោះថ្នាក់ពីបញ្ហាធម្មជាតិមួយនេះ ពោលគឺពួកគេបានធ្លាក់ខ្លួនឈឺ។ សូមបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងប្រទេសថៃនៅពេលនេះ គឺជាស្ថានភាពដែលនៅក្នុងខ្យល់មានផ្ទុកនូវលម្អងធូលីក្នុងកម្រិតរហូតដល់ PM2.5 ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា បញ្ហានេះអាចនឹងបន្តវាយប្រហារនៅក្នុងប្រទេសថៃរហូតដល់សប្តាហ៍ក្រោយឯនោះ។​ ចំពោះទីកន្លែងដែលទទួលរងឥទ្ធិពលខ្លាំងជាងគេនោះគឺទីក្រុងបាងកក និងខេត្តចំនួន ១៧ ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេស។ យ៉ាងណាក្តី បញ្ហានេះអាចនឹងថយចុះវិញបន្តិចនៅអំឡុងថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ ហើយរហូតដល់អំឡុងថ្ងៃទី ៧ និងទី៨ ខែកុម្ភៈទើបបរិយាកាសអាចត្រលប់មកដូចធម្មតាវិញ ពោលគឺស្ថិតនៅក្នុងកម្រិតមានសុវតិ្ថភាពជាប្រក្រតី៕

    February 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណូលប្រមូលបានចំនួន ១០ ៩៩៨.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០.៥ លានដុល្លារអាមេរិក) កើនឡើង ១៨.៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ១០៤.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ការបញ្ជាក់ពីចំណូលពន្ធគយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន

    February 4, 2023
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង)៖ នៅថ្ងៃសុក្រនេះ ចិនបានប្រកាសថា ការធ្វើដំណើរឆ្លងព្រំប្រទល់រវាងចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ គឺនឹងត្រូវបន្តឡើងវិញក្នុងទម្រង់ពេញលេញតែម្តង ចាប់តាំងថ្ងៃទី៦ ខែកុម្ភៈតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រការនេះមានន័យថា ប្រព័ន្ធកំណត់កូតាអ្នកដំណើរ និងកាតព្វកិច្ចធ្វើតេស្តរកជំងឺកូវីដ១៩ជាចាំបាច់ ដែលតម្រូវពីមុនមកនោះ គឺនឹងត្រូវលុបចោល។ កន្លងមកនេះ ទោះបីក្រោយពេលចិនបានបើកព្រំប្រទល់ប្រទេសឡើងវិញ សម្រាប់ពិភពលោកកាលពីថ្ងៃទី៨ ខែមករាក៏ដោយ ប្រព័ន្ធកូតានិងការតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ គឺត្រូវបានរក្សាឱ្យនៅដដែល សម្រាប់អ្នកដំណើររវាង​ចិនដីគោក និងទីក្រុងហុងកុង។ គួរបញ្ជាក់ អំលុងការរាតត្បាតនៃជំងឺកូវីដ១៩ ទីក្រុងហុងកុងបានអនុវត្តគោលការណ៍ស្រដៀងគ្នា នឹងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន រហូតទាល់តែដល់ពាក់កណ្តាលឆ្នាំ២០២២

    February 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅលើទឹកដីនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទំហំផ្ទៃដី៩០ហិចតា ដែលផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ៥ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម» នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក អ៊ុន ចាន់ដា បានអះអាងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តរួចរាល់ហើយ ដែលរហូតមកដល់ពេលនេះ ក្រុមការងារកំពុងរៀបចំឈូសឆាយដី នៅទីតាំងដែលបានកំណត់ស្ថិតក្នុងស្រុកជើងព្រៃ។ អភិបាលខេត្តកំពង់ចាម បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលខេត្តទើបទទួលបានគម្រោងមួយ គឺការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងឆ្នាំបន្ទាប់នេះ។ គម្រោងនេះទទួលបានការអនុម័តពី

    February 3, 2023
  • ព័ត៌មានអន្តរជាតិ

    ប្រជាជនទីក្រុងបាងកកកំពុងប្រឈមនឹងខ្យល់ពុលកម្រិតគ្មានសុវត្ថិភាពក្នុងសប្តាហ៍នេះ ដោយកម្រិតភាគល្អិត PM2.5 មានរហូតដល់ទៅ ៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ដែលត្រូវបានរាយការណ៍ពីតំបន់ជាង ៧០ ខណៈដែលដែនកំណត់សុវត្ថិភាពរបស់ប្រទេសថៃគឺ ៥០ μg/m3 ។ កម្រិត PM2.5 កើនឡើងខ្ពស់នឹងបង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។ នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករណ៍ថា កម្រិត PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃរហូតដល់ថ្ងៃសុក្រ ដោយសារភាគល្អិតតូចៗនៅកកកុញពេញខ្យល់អាកាស។ រដ្ឋាភិបាល​ក៏បាន​ណែនាំ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​នៅ​ពេលចេញក្រៅ ហើយ​ពិចារណា​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ។ គេហទំព័រ iqair.com បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកកបានស្ថិតនៅកម្រិត ១៩៨ គិតត្រឹមម៉ោង

    February 3, 2023
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន Apple Inc ត្រូវបានគេប៉ាន់ស្មានថា នឹងរាយការណ៍ពីធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាស ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈជិត ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមក្រុមហ៊ុនវិភាគឈ្មោះថា Refinitiv បានឱ្យដឹងថា ក្រុមហ៊ុន​ Apple ត្រូវបានគេរំពឹងថា នឹងរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ពីការលក់ទូរស័ព្ទ iPhone ដែលបានធ្លាក់ចុះប្រហែល ៥% សម្រាប់ត្រីមាសសំខាន់ៗ ដោយពេលវេលាចុងក្រោយនៃការធ្លាក់ចុះការលក់ គឺនៅក្នុងអំឡុងខែសីហា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ដែលជាខែនៃការរាតត្បាតនៃជំងឹ កូវីដ-១៩ ។ ជាមួយគ្នានេះដែរ

    February 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង ១២០០គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង ០៨អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់បណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។ ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង ១២០០គ្រួសារនេះ បានបង្ហាញឲ្យឃើញ នៅពេលដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១៣៩២ យូនីត ស្មើនឹងជាង ១២០០គ្រួសារ ជូនពួកគាត់ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោក ឃួង

    February 3, 2023
  • ព័ត៌មានអន្តរជាតិ

    ចិន៖ ក្រុមហ៊ុននីមួយៗតែងមានយុទ្ធសាស្រ្តផ្សេងៗគ្នាក្នុងការលើកទឹកចិត្តបុគ្គលិករបស់ខ្លួន ខណៈជាទូទៅគេបានមើលឃើញថា ក្រុមហ៊ុនចិនតែងរៀបចំយុទ្ធសាស្រ្តប្លែកៗដើម្បីធ្វើឲ្យបុគ្គលិកខ្លួនទទួលបានភាពរីករាយអមជាមួយនិងអារម្មណ៍ភ្ញាក់ផ្អើល។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្រុមហ៊ុនរបស់ចិនមួយបានយកក្រដាសប្រាក់ដែលមានតម្លៃសរុប ៦១លានយន់ (ជាង ៩លានដុល្លារ)​ មករៀបជាភ្នំមួយ ដើម្បីផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តជូនចំពោះក្រុមបុគ្គលិកឆ្នើម។ ប្រភពខាងលើបានបញ្ជាក់ថា​ ក្រុមហ៊ុនខាងលើនេះមានឈ្មោះ Henan Mine ជាក្រុមហ៊ុនលក់រថយន្តស្ទូច និងរថយន្តសម្រាប់ប្រើប្រាស់ក្នុងការដ្ឋានសំណង់គ្រប់ប្រភេទ និងជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសចិនផងដែរ។ សម្រាប់បុគ្គលិកដែលត្រូវមកទទួលប្រាក់រង្វាន់ដ៏ច្រើនសម្បើមខាងលើនេះ គឺសុទ្ធតែជាប្រធានផ្នែកលក់នៅតាមតំបន់ផ្សេងៗគ្នា មានចំនួនសរុប ៤០នាក់​ ខណៈក្នុងម្នាក់ៗអាចទទួលបានប្រាក់រង្វាន់ចាប់ពី ១លានយន់ (ជិត ១៥ម៉ឺនដុល្លារ) រហូតដល់ ៥លានយន់ (ជាង ៧៤ម៉ឺនដុល្លារ) អាស្រ័យទៅតាមទំហំស្នាដៃជាក់ស្តែងរបស់ពួកគាត់។

    February 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផលិតផលសម្លៀកបំពាក់ ស្បែងជើង និងសម្ភារធ្វើដំណើរ គ្រប់គ្រងជាងពាក់កណ្តាលលើការនាំចេញសរុបរបស់កម្ពុជា ក្នុងឆ្នាំ២០២២ ដែលទឹកប្រាក់ជាង ១០ពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ​ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង ១ពាន់លានដុល្លារ ឬ១៣% ដែលមានចំណែកប្រមាណ ៤០%នៃការនាំចេញសរុប។ រីឯការនាំចេញស្បែកជើង មានតម្លៃ១ ៧៣៧លានដុល្លារ កើនឡើង ២៥%​ ​និងការនាំចេញសម្ភារៈធ្វើដំណើរ ក្នុងតម្លៃ ១ ៧៧៧ លានដុល្លារ​បានកើនឡើង១៩% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ

    February 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹក និងការបំពេញកាតព្វកិច្ចសារពើពន្ធដោយស្ម័គ្រចិត្ដ ចំពោះសកម្មភាពអាជីវកម្ម ក្រៅពីល្បែងពាណិជ្ជកម្ម របស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម។ នេះបើសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗ បានឯកភាពផ្តល់ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដល់សហគ្រាស ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា ដោយស្ម័គ្រចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ដែលមានការភ្លាំងភ្លាត់

    February 3, 2023