- Khmerpress
- ព័ត៌មានអន្តរជាតិ
ហុងកុង៖ ក្រោយបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមក អាជ្ញាធរហុងកុងគ្រោងនឹងចែកសំបុត្រយន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅដើរកំសាន្តក្នុងដែនដីរបស់ខ្លួនឡើងវិញ។ តាមគម្រោងគឺសំបុត្រទាំង ៥០០,០០០សន្លឹកនោះនឹងត្រូវប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣គឺក្រុមហ៊ុន Cathay Pacific ក្រុមហ៊ុន HK Express និងក្រុមហ៊ុន Hongkong Airlines ដើម្បីរៀបចំកម្មវិធីប្រគល់ជូនទៅកាន់អ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ការផ្តល់ជូនសំបុត្រយន្តហោះដោយមិនគិតថ្លៃនេះនឹងត្រូវធ្វើឡើងដោយមានលក្ខខណ្ឌមួយចំនួនដូចជា អ្នកដំណើរទាំងអស់ត្រូវចូលទៅបំពេញឈ្មោះក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣ខាងលើ ហើយខាងក្រុមហ៊ុននឹងធ្វើការជ្រើសរើសឈ្មោះអ្នកដំណើរទាំងអស់នោះដោយចៃដន្យទៅតាមចំនួនដែលបានកំណត់។ ចំពោះកាលបរិច្ឆេទចូលទៅចុះឈ្មោះវិញ គឺត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី ១គឺចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាសម្រាប់ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ដំណាក់កាលពីទី
February 6, 2023 - ព័ត៌មានជាតិ
(ឥណ្ឌូណេស៉ី)៖ កម្ពុជាទទួលជ័យលាភីនិងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះមានរង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤។ គួរជម្រាបថា ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានផ្តល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដា៖ ១. ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៤៣ ២. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន២៩ ៣. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៤៨ ៤. សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៣៨។ លោក
February 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ តាំង គីមឡេង បានបង្ហោះថា លោកជំទាវ Dana Orm បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០ដុល្លារ ជូនដល់កីឡាករ ព្រំ សំណាង និងបន្ថែម ១០០០ដុល្លារទៀតជូនកីឡាករ ឈ្មោះ អ៉េ ណារ័ត្ន បានយកឈ្នះកីឡាករថៃ ក្នុងការប្រកួតនៅស្ថានីយទូរទស្សន៍ PNN កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ។ ក្នុងគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ “ពិតជារឿងដ៏គួរឲ្យរំភើប បន្ទាប់ទទួលបានដំណឹងកីឡាករប្រដាល់កម្ពុជាឈ្នះភ្លាម លោកជំទាវ Dana Orm បាន ឧបត្ថម្ភបន្ថែមនូវថវិកាចំនួន១០០០ដុល្លារជូនដល់កីឡាករ ព្រំសំណាង និង បន្ថែម១០០០ដុល្លារទៀតជូនកីឡាករ
February 6, 2023 - ព័ត៌មានជាតិមិនធម្មតា! អ្នកលេងគុនខ្មែរ ព្រំ សំណាង ប្រើពេល ២នាទីផ្ដួលជើងខ្លាំងអង់គ្លេស Thomas លើសង្វៀន Thai Fight
(ភ្នំពេញ)៖ ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀតហើយ បន្ទាប់ពីរូបគេផ្ដួលកីឡាករជើងខ្លាំងអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ នៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ សម្រាប់ការប្រកួតប្រភេទទម្ងន់ ៧៨គីឡូក្រាមនេះ កីឡាករប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជា ព្រំ សំណាង មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ក្រោយអាជ្ញាកណ្ដាលបញ្ជាការប្រកួត រូបគេបានសម្រាកវាយលើគូប្រកួត ដោយមិនញញើឡើយ ពិសេសការប្រើជើងតែម្ដង។ បន្ទាប់ពីការព្យាយាមវាយសន្ធប់លើគូប្រកួត បានធ្វើឲ្យជំនួបដ៏ទាក់ទាញនេះ ពុំចប់ទឹកទី១ ឡើយ ក្រោយម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ព្រំ សំណាង
February 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារ អបអរសាទរ ព្រំ សំណាង និងឧបត្ថម្ភថវិកាសរុប ១០លានរៀល ដែលបានយកឈ្នះកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១នៅថៃហ្វៃ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឧបត្ថម្ភថវិកាសរុប (10លានរៀល) សំរាប់លើកទឹកចិត្តដល់ ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ អបអរសាទរ ព្រំ សំណាង
February 6, 2023 - ព័ត៌មានអន្តរជាតិ
(កូឡុំបូ)៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកបានឱ្យដឹងនៅថ្ងៃពុធថា សហរដ្ឋអាមេរិកចង់ឱ្យប្រទេសចិនផ្តល់ការធានាដ៏គួរឱ្យទុកចិត្ត និងជាក់លាក់ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមជាមួយនឹងម្ចាស់បំណុលផ្សេងទៀត ដើម្បីជួយប្រទេសស្រីលង្កាឱ្យទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសស្រីលង្កាបានចុះកិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយនឹងមូលនិធិ IMF កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែត្រូវការការធានាផ្នែកហិរញ្ញប្បទានពីអ្នកផ្តល់កម្ចីទ្វេភាគីធំៗដូចជាប្រទេសចិន និងជប៉ុនមុនពេលការបញ្ចេញប្រាក់កម្ចីអាចធ្វើទៅបាន។ ប្រទេសឥណ្ឌា ដែលជាម្ចាស់បំណុលធំទីបី បានផ្តល់ជូនការធានាហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់មូលនិធិ IMF រួចហើយកាលពីខែមុន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានថា៖ «អ្វីដែលចិនបានផ្តល់មកដល់ពេលនេះមិនគ្រប់គ្រាន់ទេ។ យើងត្រូវមើលឃើញការធានាដ៏គួរឱ្យទុកចិត្ត និងជាក់លាក់ថា ពួកគេនឹងបំពេញតាមស្តង់ដារ IMF ស្តីពីការបន្ធូរបន្ថយបំណុល»។ លោកស្រីមានប្រសាសន៍ថា៖ «យើង (សហរដ្ឋអាមេរិក) ត្រៀមខ្លួនដើម្បីបំពេញតួនាទីរបស់យើង។
February 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមហាជនគួរបញ្ឈប់ការរុញច្រានភាពចម្រូងចម្រាស់រវាង គុនខ្មែរ និង Muoy Thai ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងថៃ ដូចកាលពីឆ្នាំ២០០៣។ ការស្នើបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងបន្ទាប់ពីមហាជនខ្មែរ បាននាំគ្នាប្រតិកម្មពាសពេញនៅលើបណ្តាញសង្គម បន្ទាប់ពីមានការថ្លែងរបស់កីឡាករប្រដាល់ថៃ ឈ្មោះ ប៊ូខាវ បាន់ឆាម៉េខ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថៃ ជុំវិញការដាក់កីឡា «គុនខ្មែរ» ទៅក្នុងវិញ្ញាសារកីឡាស៉ីហ្គេម។ ការលើកឡើរបស់កីឡាករ ប៊ូខាវ ត្រូវបានប្រជាពលរដ្ឋខ្មែរជាតិនិយមយល់ថាជាការដឺដង ដោយអ្នកមានធនធានខ្លះ ប្រកូកប្រកាសស្វែងរកកីឡាករខ្មែរណា ទៅប្រកួតជាមួយ
February 4, 2023 - ព័ត៌មានអន្តរជាតិ
ហ្វីលីពីន៖ ហាងលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសហ្វីលីពីនបានសម្រេចអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនអាចធ្វើការទូទាត់រាល់ការចំណាយដោយប្រើប្រាស់ខ្ទឹមក្រហមជំនួសលុយសុទ្ធបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃទី ៣ ខែកុម្ភៈម្សិលមិញនេះ។ ហាងលក់ទំនិញមួយកន្លែងនេះមានឈ្មោះថា Japan Home Centre ជាហាងលក់សម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ដែលជាផលិតផលនាំចូលមកពីប្រទេសជប៉ុន។ យោងតាមសេចក្តីជូនដំណឹងរបស់ហាងខាងលើនេះបានបញ្ជាក់ថា ហាងនឹងទទួលទូរទាត់រាល់ការចំណាយលើការទិញទំនិញមួយចំនួនតាមរយៈ សាច់ប្រាក់ កាក់ និងខ្ទឹមក្រហម ខណៈរបៀបនៃការទូទាត់ការចំណាយថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅហ្វីលីពីន។ គួរបញ្ជាក់ជូនថា មួយរយៈចុងក្រោយនេះការនាំខ្ទឹមក្រហមចូលទៅក្នុងប្រទេសហ្វីលីពីនកំពុងមានបញ្ហា ហើយកត្តានេះបានធ្វើឲ្យតម្លៃខ្ទឹមក្រហមនៅក្នុងទីផ្សារនៃប្រទេសហ្វីលីពីនត្រូវកើនឡើងរហូតដល់ ៦០០ ប៉េសូ (ជាង ១១ដុល្លារ) ក្នុងមួយគីឡូក្រាម ខណៈអត្រាកំណើតនេះគឺមានការកើនឡើងប្រមាណជា ៦០០% បើធៀបទៅនឹងតម្លៃធម្មតានាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
February 4, 2023 - សិល្បៈ
(បរទេស)៖ បន្ទាប់ពីការពន្យារពេលតាំងពីឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅពេលនេះមានការប្រកាសថា កម្មវិធីប្រឡងបវរកញ្ញាពិភពលោកឆ្នាំនេះ នឹងត្រូវធ្វើឡើង ខណៈអ្នកឈ្នះមកុដត្រូវបានគេអះអាងថា នឹងទទួលបានប្រាក់រង្វាន់រហូតដល់១លានដុល្លារ។ បើតាមអ្នករៀបចំកម្មវិធី «Miss World» បានឲ្យដឹងថា ខ្លួននឹងរៀបចំកម្មវិធីប្រឡងបវរកញ្ញាពិភពលោកលើកទី៧១នេះ នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ។ តែយ៉ាងណា ជុំវិញដំណឹងនេះ ក៏មានពាក្យចចាមអារ៉ាមថា អ្នកឈ្នះ ឬអ្នកគ្រងមកុដនឹងទទួលបានប្រាក់សុទ្ធ១លានដុល្លារ ដែលនឹងគឺខុសពីការអនុវត្តរាល់ឆ្នាំ ត្បិតកន្លងទៅអ្នកឈ្នះនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ប្រៀបដូចប្រាក់ខែរហូតដល់ចប់រដូវកាលមិនថាយូរឬឆាប់នោះឡើយ។ ក្រៅពីរង្វាន់សាច់ប្រាក់នេះ ក៏មានពាក្យចចាមអារ៉ាមទៀតថា អ្នកឈ្នះនឹងចុះហត្ថលេខាលើកិច្ចសន្យាការងារជាមួយហូលីវូដ ដែលជាផ្នែកនៃកញ្ចប់រង្វាន់របស់ម្ចាស់មកុដផងដែរ។ នាងក៏នឹងរីករាយនឹងដំណើរទេសចរណ៍ពិភពលោក សម្រាប់កម្មវិធីសប្បុរសធម៌ និងព្រឹត្តិការណ៍នានា ព្រមទាំងទទួលបានម៉ាកយីហោប្រណីតៗ ទទួលរូបនាងធ្វើជាទូតសុច្ឆន្ទៈផងដែរ។ ជាងនេះទៅទៀត នាងនឹងទទួលបានផ្ទះប្រណិតមួយក្នុងទីក្រុងឡុងដ៍។
February 4, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសចិន បានសម្តែងការសោកស្តាយចំពោះអ្វីដែលខ្លួនអះអាងថាជា បាឡុងស៉ីវិលមួយ ដែលត្រូវខ្យល់បោកបក់ទៅដល់ ក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា បាឡុងខ្យល់ដែលសហរដ្ឋអាមេរិកសង្ស័យជាបាឡុងស៉ើបការណ៍ តាមពិតគឺជាបាឡុងខ្យល់ស៉ីវិលមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ ជាចម្បងនោះគឺសម្រាប់គោលដៅផ្នែកឧតុនិយម។ ទីក្រុងប៉េកាំងបានអះអាងថា បាឡុងខ្យល់នោះមិនសូវមានលទ្ធភាពខ្ពស់ ក្នុងការបង្វែរផ្លូវធ្វើដំណើររបស់វាឡើយ ហើយក៏រសាត់ចេញពីគន្លងផ្លូវដែលបានគ្រោងទុក ដោយសារតែខ្យល់។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបានឱ្យដឹងថា ខ្លួនកំពុងតាមឃ្លាំមើលបាឡុងស៉ើបការណ៍មួយ ដែលទំនងជារបស់ចិន និងស្ថិតនៅលើសហរដ្ឋអាមេរិក រយៈពេលប៉ុន្មានថ្ងៃមកហើយ។ ក្រុមថ្នាក់ដឹកនាំយោធាអាមេរិក បានសម្រេចផ្តល់យោបល់មិនឱ្យបាញ់ទម្លាក់បាឡុងខាងលើ
February 4, 2023









