Khmerpress
  • ព័ត៌មានអន្តរជាតិ

    ប៉ុន្មានរយៈចុងក្រោយនេះ ភាគីកម្ពុជា និងថៃ នៅតែបន្ដមានភាពរកាំរកូសជាមួយគ្នា ផ្ដើមចេញពីរឿងកម្ពុជាសម្រេចយកពាក្យ «គុនខ្មែរ» មកប្រើប្រាស់ រហូតដល់មានពាក្យឌឺដងចេញពីកំពូលកីឡាប្រដាល់ជនជាតិកួយ ប៊ូខាវ ដែលបាននិយាយក្ដែងៗថា «មិនគួរប្រកែកគ្នាចំពោះបញ្ហានេះទេ គុនខ្មែរត្រឹមលំដាប់អាស៊ាន ចំណែកម៉ឺយថៃលំដាប់អូឡាំពិក លេខ១លើលោក»។ បន្ទាប់ពីបានដឹងពីការមើលងាយបែបនេះ ភាគីកម្ពុជាបានបញ្ចេញប្រតិកម្មភ្លាមៗ ខណៈឧកញ៉ា ស្រី ចាន់ថន ក៏ប្រកាសថា បើខ្មែរណាវ៉ៃប៊ូខាវឈ្នះ គាត់ឱ្យវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល ១០ឆ្នាំ ហើយរឿងរ៉ាវក៏បានបន្ដមកជាហូរហែ។ ជាមួយនឹងការនិយាយឌឺដងមកកាន់កម្ពុជា ប៊ូខាវ ក៏បានបង្ហោះកាលពីយប់មិញនេះ ដោយលើកឡើងថា នៅក្នុងការប្រកួតជើងឯកពិភពលោកនៅលើសង្វៀនគុនខ្មែរ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺខ្លួនមិនបានទទួលប្រាក់រង្វាន់ ២.២ លានបាត

    February 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានស្នើឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ផ្នែក ត្រូវខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ខណៈរយៈពេលពីរឆ្នាំមកនេះ ហ្វេសប៊ុករបស់សម្តេចបានដោះស្រាយបញ្ហាបាន៨០២គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២២ ក្រុមការងារតាមហ្វេសប៊ុករបស់សម្ដេច ទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១ ៧៦៨ គណនី និងដោះស្រាយបាន ៨០២គណនី

    February 3, 2023
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម ដែលជាអំណោយរបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានរៀបចំរួចជាស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ផ្កាស្បៃរឿងទាំង១លានដើម ដែលគ្រោងដាំនៅទីនេះ គឺថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ និងយាងគ្រប់គ្រងទឹកដីនៃព្រះរាជារាណាចក្រកម្ពុជាខាងមុខ។ លោក អ៊ាង សុផល្លែត ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចុះពិនិត្យ និងសិក្សាជាច្រើនដង រួចមកហើយ ដើម្បីកែលម្អសោភ័ណភាព អនាម័យ និងថែរក្សាធនធានធម្មជាតិ នៃតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត

    February 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អឺរ៉ុបគឺជាទីផ្សារធំមួយក្នុងចំណាមទីផ្សារធំៗផ្សេងទៀត ដែលមានចំណែក១៨% ស្មើនឹងទឹកប្រាក់ ៤ ០៤៥លានដុល្លារ ខណៈទីផ្សារធំៗផ្សេងទៀត គឺអាមេរិកក្រោមយក ៤០% ទឹកប្រាក់ ៨ ៩៦៩លានដុល្លារ និងអាស៊ាន ១៥% ទឹកប្រាក់ ៣ ២៩៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២២។ អ្វីដែលគួរឲ្យគត់សម្គាល់នោះ បណ្តាប្រទេសជាសមាជិកអឺរ៉ុបទាំងជិត៣០ប្រទេស មានតែប្រទេសអាល្លឺម៉ង់ ដែលស្រូបយកផលិតផលកម្ពុជាច្រើនជាងគេ មានទឹកប្រាក់ ១ ០៨៣លានដុល្លារ នៅឆ្នាំ២០២២ កើនឡើង២៣ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានជាង ៨៨០លានដុល្លារប៉ុណ្ណោះ។ លោក ប៉ែន សុវិជាតិ

    February 3, 2023
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ ការនាំចេញប្រេងឆៅប្រភេទផ្អែមស្រាល (light sweet) របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៥ខែ ខណៈចិនដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតក្នុងពិភពលោកបានបង្កើនការចម្រាញ់ និងនៅពេលដែលតម្រូវការរបស់អឺរ៉ុបបានធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Matt Smith អ្នកវិភាគនាំមុខនៃក្រុមហ៊ុនប្រមូលទិន្នន័យ និងវិភាគ Kpler ថា ប្រេងឆៅប្រភេទផ្អែមស្រាល (មានសុលហ្វាតិចជាង ០,៥%) របស់សហរដ្ឋអាមេរិកដែលដឹកទៅកាន់ប្រទេសចិន បានកើនឡើងកាលពីខែមុនដល់ប្រហែល ១៨៧ ០០០បារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។ ការនាំចេញទាំងនោះត្រូវបានរំពឹងថានឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងឆៅប្រភេទនេះនៅទូទាំងពិភពលោកកាន់តែចង្អៀត ខណៈតម្លៃប្រេងឆៅប្រភេទ WTI ដែលជាកម្រិតប្រេងឆៅផ្អែមស្រាលដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅទីតាំងផលិតកម្មប្រេងប្រភេទនេះ (WTI Midland) បានកើនឡើង។ អ្នកយុទ្ធសាស្រ្តប្រេង និងឧស្ម័នសកលម្នាក់ទៀតគឺលោក

    February 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យុវតី វ៉ុន សុរ៉ានី គឺជាសិស្សតែម្នាក់គត់ដែលទទួលបាននិទ្ទេស A សម្រាប់ ឆ្នាំ២០២២ ក្នុងចំណោមសិស្សជាង ១០០នាក់ មកពីវិទ្យាល័យបួរ ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វិទ្យាល័យបួរ អាចរាប់ថាជាវិទ្យាល័យដាច់ស្រយាលមួយ លើទឹកដីជាយដែនខ្មែរ-ថៃ។ យុវតី សុរ៉ានី ទទួលបានមធ្យមភាគ ៩៩.៨៩១ ដែលជាលំដាប់មធ្យមភាគកម្រិតខ្ពស់ មួយ ក្នុងចំណោមសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២២។ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ យុវតី សុរ៉ានី និងម្តាយរបស់ខ្លួន ក៏ទទួលបានឱកាសដ៏កម្រចូលរួមក្នុងពិធី សំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ

    February 2, 2023
  • ព័ត៌មានអន្តរជាតិ

    តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង នៅក្នុងប្រទេសហ្វីលីពីន បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ធ្វើឱ្យខ្ទឹមទាំងនោះ បានក្លាយជារបស់ប្រណីតមួយនៅក្នុងប្រទេស រហូតដល់គូស្វាមីភរិយាថ្មីថ្មោងមួយសម្រេចយកខ្ទឹមក្រហមកាន់ ជំនួសឱ្យបាច់ផ្កា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ បើតាមប្រភពដដែល តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង បានឡើងដល់ ៨០០ប៉េសូ (ជិត ១៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅផ្សារទំនើបក្នុងទីក្រុងម៉ានីល ពោលមានតម្លៃថ្លៃជាងសាច់មាន់ និងសាច់ជ្រូកទៅទៀត។ ការកើនឡើងមិនធ្លាប់មាននេះ បណ្ដាលមកពីទិន្នផលមិនល្អ ការចំណាយខ្ពស់ ការវិនិយោគមិនគ្រប់គ្រាន់ក្នុងប្រព័ន្ធធារាសាស្រ្ត និងគ្រឿងចក្រ កង្វះលទ្ធភាពប្រើប្រាស់កន្លែងស្តុកទឹកត្រជាក់ និងផ្លូវពីកសិដ្ឋានទៅទីផ្សារ និងព្យុះទីហ្វុងដែលបំផ្លាញដំណាំបានជះឥទ្ធិពលដល់វិស័យនេះជាយូរមកហើយ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលហ្វីលីពីនជួបប្រទះនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋាន ដែលបណ្តាលឱ្យតម្លៃកើនឡើង ពោលពេលកន្លងមក

    February 2, 2023
  • ព័ត៌មានអន្តរជាតិ

    រដ្ឋាភិបាល​ថៃ​ណែនាំ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​ពេលចេញក្រៅ ហើយ​ពិចារណា​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រនេះ ដើម្បី​ចៀសវាង ​ការបំពុល​បរិយាកាស​ PM2.5 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្យាករណ៍ថា ការបំពុលខ្យល់ PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃ នៅថ្ងៃទី០២-៣ ខែកុម្ភៈ ដោយសារភាគល្អិតកកកុញនៅក្នុងខ្យល់។ ការបំពុលខ្យល់ PM2.5 នេះផងដែរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង និងសួត ក៏ដូចជាជំងឺមហារីក។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា៖«នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ជាពិសេសក្រុមដែលងាយរងគ្រោះ ហើយបានណែនាំពួកគេឱ្យពាក់ម៉ាស់ ឬម៉ាស់ N95

    February 2, 2023
  • ព័ត៌មានអន្តរជាតិ

    (កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្រ្តាលីបានប្រកាសឱ្យដឹងថា នៅលើក្រដាសប្រាក់របស់ខ្លួន គឺនឹងលែងមានរូបរបស់​មហាក្សត្រនៃចក្រភពអង់គ្លេសតទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារកណ្តាលរបស់អូស្រ្តាលី បានសម្រេចថា នឹងជំនួសរូបអតីតមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបេតទី២ នៅលើក្រដាសប្រាក់ ៥ដុល្លារអូស្រ្តាលី ជាមួយការរចនាថ្មីមួយ ដែលនឹងផ្តល់ការគោរពដល់វប្បធម៌របស់ជនជាតិអូស្រ្តាលីផ្ទាល់។ ការសម្រេចមិនជ្រើសរើសយក​រូបស្តេចឆាលទី៣ ដែលត្រូវជាបុត្រម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត និងជាព្រះមហាក្សត្រអង់គ្លេសបច្ចុប្បន្ន ដើម្បីដាក់ជំនួសបែបនេះ នឹងធ្វើឱ្យក្រដាសប្រាក់អូស្រ្តាលីទាំងអស់តែម្តង លែងមានរូបមហាក្សត្ររបស់ចក្រភពអង់គ្លេសតទៀតហើយ។ យោងតាមធនាគារកណ្តាលអូស្រ្តាលី ក្រដាសប្រាក់៥ដុល្លារថ្មី​ អាចនឹងត្រូវប្រើពេលច្រើនឆ្នាំ សម្រាប់ការរចនានិងបោះពុម្ព ហើយ​ក្រដាសប្រាក់៥ដុល្លារ ដែលមានរូបម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត

    February 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញពីការព្រួយបារម្ភចំពោះអត្រាជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់សិស្សប្រុស ដែលមានកម្រិតទាបជាងសិស្សស្រី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីការព្រួយបារម្ភបែបនេះ ពេលអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។ ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមចូលរួមវិភាគទិន្នន័យនៅទីនេះ។

    February 2, 2023