- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា» ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»។ សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យប្រើ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់
February 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹករឿងរ៉ាវមួយពាក់ព័ន្ធការចំណាយថវិកាលើការកសាងសាលារៀន នៅពេលសម្ដេចចុះពិនិត្យមើលសមិទ្ធផលតាមបណ្ដាខេត្ត នាឆ្នាំ២០១៦ ដោយកាលនោះបានចំណាយថវិកាប្រមាណ៤០០លានដុល្លារ ដើម្បីកសាងសាលារៀន។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា តំបន់ដែលធ្លាប់តែជាកន្លែងសមរភូមិប្រយុទ្ធកាលពីអតីតកាល ប្រែទៅជាកន្លែងដែលមានសាលារៀនល្អៗ តាមស្ដង់ដារថ្មី ចាប់ពីពីរជាន់ រហូតដល់បួនជាន់ក៏មាន។ ជាក់ស្ដែងចាប់ពីតំបន់ម៉ាឡៃ រហូតដល់ខេត្តប៉ៃលិន, ពីខេត្តព្រះវហារ ដល់ខេត្តឧត្តរមានជ័យជាដើម។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជាមួយនឹងការកសាងសាលាតាមស្ដង់ដារថ្មីកាលពីពេលនេះ ក៏មានការបូកបន្ថែមនូវផ្ទះសម្រាប់គ្រូស្នាក់នៅ និងផ្ទះរបស់សិស្សដែលមានសិក្សា ដែលមានចម្ងាយឆ្ងាយពីផ្ទះនេះផងដែរ។
February 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ គាំ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការមិនបន្តបណ្តឹងរូបលោក ទៅកាន់ស្ថាប័នតុលាការ ពាក់ព័ន្ធនឹងករណីដីនិងផ្ទះមួយកន្លែងរបស់លោកនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្រៅពីថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ លោក គង់ គាំ ក៏បានប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។ នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក គង់ គាំ បានរៀបរាប់នៅក្នុងលិខិតថ្លែងអំណរគុណយ៉ាងដូច្នេះថា៖
February 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស្នើឱ្យរដ្ឋបាលរាជធានី ចាត់មន្រ្តីជំនាញចុះពិនិត្យចំពោះយានដ្ឋានជួសជុលទាំងឡាយ ដែលគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវ ដោយគាំទ្រឱ្យមានការបិទជាបន្ទាន់នូវយានដ្ឋានដែលគ្មានច្បាប់ទាំងនេះ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពចរាចរណ៍ ដូច្នេះយានដ្ឋានដែលគ្មានវិជ្ជាជីវៈត្រូវត្រឹម ដែលនៅតែបន្តបើកដំណើរ ការ គឺទាមទារឱ្យមានវិធានការជាបន្ទាន់។ តាមរយៈនេះ សម្តេចក្រឡាហោម ស្នើឱ្យរដ្ឋបាលរាជធានី ចាត់មន្រ្តីជំនាញត្រូវធ្វើការចុះត្រួត ពិនិត្យយានដ្ឋានជួសជុលរថយន្ដខុសច្បាប់ដើម្បីធ្វើយ៉ាងណាឱ្យយានដ្ឋានទាំងនោះមានច្បាប់ត្រឹមត្រូវ និងមានស្ដង់ដារ
February 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ លើម៉ាកទំនិញចំនួន៣មុខបន្ថែមមានដូចជា អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ និងទឹកត្រីកំពត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈប្រហុកសៀមរាប ក៏កំពុងគិតគូរចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «អំបិល និងផ្កាអំបិលកំពត» ក្នុងខេត្តកំពត និងខេត្តកែប, «បង្កងតាកែវ» ក្នុងខេត្តតាកែវ, «ទឹកត្រីកំពត» ក្នុងខេត្តកំពត និងខេត្តកែប និងក្តាមថ្មកោះកុង ក្រសួងពាណិជ្ជកម្មកំពុង បន្ដអនុវត្តគម្រោងចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ បន្ថែមពីនេះផលិតផល «ប្រហុកសៀមរាប» ក៏កំពុងតែគិតគូរចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ។ កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញជាច្រើនប្រភេទរួមមាន ស្ករត្នោតកំពង់ស្ពឺ, ម្រេចកំពត, ទឹកឃ្មុំព្រៃមណ្ឌលគីរី និងក្រូចថ្លុងកោះទ្រង់ជាដើម។ លោក
February 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។ តាមការឲ្យដឹងពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២
February 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពាក្យ «វម៌្ម» គឺជាពាក្យដើម ដែលមាននៅតាមសិលាចារឹក រីឯពាក្យ «វរ្ម័ន» គឺជាពាក្យ ដែលត្រូវបានប្រើប្រាស់តាមអ្នកស្រាវជ្រាវជនជាតិបារាំង។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីសារមន្ទីរជាតិ ប្រើប្រាស់ពាក្យ «វម៌្ម» នៅលើសំណេរ បង្ហាញលទ្ធផលនៃការតភ្ជាប់ បញ្ជាក់ពីព្រះហស្តទាំងពីរ របស់ព្រះបាទជ័យវម៌្មទី៧។ ពាក្យនេះ ត្រូវបាន Fresh News បន្តយកមកផ្សព្វផ្សាយ
February 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ បានបិទបញ្ចប់ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ ដោយទទួលបានឯកសារជាង ២២ម៉ឺនច្បាប់។ បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២២,៦៤៥ច្បាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews
February 1, 2023 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឱ្យដឹងថា បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
February 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខៀវ សំផន មេដឹកនាំកំពូលខ្មែរក្រហមតែម្នាក់គត់ដែលនៅមានជីវិត ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិតរបស់លោក។ សហព្រះរាជអាជ្ញា លោក ជា លាង និងលោក Fergal Gaynor បានចេញសេចក្តីប្រកាសអំពីការផ្ទេរ លោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន១១៣ នៃវិធានផ្ទៃក្នុង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
February 1, 2023









