- Khmerpress
- ព័ត៌មានអន្តរជាតិ
មន្ត្រីអាមេរិក ២រូប បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធាដែលមានតម្លៃជាង ២ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់បែក និងអាវុធដទៃទៀត។ ក្រុមមន្ត្រីបាននិយាយថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលផងដែរនូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែក និងអាវុធប្រឆាំងរថក្រោះ Javelin ។ មន្ត្រីបាននិយាយថា ផ្នែកមួយនៃកញ្ចប់ដែលមានតម្លៃ ១.៧២៥ ពាន់លានដុល្លារ នឹងមកពីមូលនិធិដែលគេស្គាល់ថា ជាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីឧស្សាហកម្មជាជាងពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកផ្ទាល់។ មូលនិធិរបស់
February 1, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ផ្កាយដុះកន្ទុយពណ៌បៃតងមួយ ទើបតែបានធ្វើដំណើរកាត់ផែនដីជាលើកដំបូងឡើងវិញ ក្នុងរយៈពេល៥០,០០០ឆ្នាំមកនេះ ខណៈលើកចុងក្រោយដែលវាអាចត្រូវមើលឃើញ នៅលើផ្ទៃមេឃពេលរាត្រីនៃភពរបស់យើងយ៉ាងដូច្នេះ គឺតាំងតែពីសម័យយុគថ្មម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៣។ ផ្កាយដុះកន្ទុយខាងលើ មានឈ្មោះសម្គាល់ថា C/2022 E3 បានហោះកាត់ភពផែនដីក្នុងគម្លាតកៀកបំផុតរបស់វា គឺចម្ងាយជាង ៤០លានគីឡូម៉ែត្រ បន្ទាប់ពីបានហោះកាត់ព្រះអាទិត្យកាលពីថ្ងៃទី១២ ខែមករា។ ផ្កាយដុះកន្ទុយនេះ មានគន្លងធ្វើដំណើរជុំវិញព្រះអាទិត្យ ក្នុងលក្ខណៈមួយដែលនាំវាហោះឆ្លងកាត់ តំបន់ផ្នែកខាងចុងនៃប្រព័ន្ធផ្កាយរបស់យើង ខណៈមូលហេតុនេះហើយ ទើបវាត្រូវធ្វើដំណើរឆ្ងាយ និងចំណាយពេលយ៉ាងយូរ ទើបអាចមកហោះកាត់ភពយើងជាថ្មីម្តងទៀត។ គួរបញ្ជាក់ថា ថ្ងៃទី១-២ ខែកុម្ភៈ
February 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ បានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលនេះក្រសួងកំពុងតែរកដៃគូក្នុងការអភិវឌ្ឍន៍គម្រោងនេះ ហើយបើសិនជារកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ Sumitomo Mitsui Banking
February 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈពេល៥ឆ្នាំបន្តទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តបនឹងសំណើរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាបណ្តុំគ្រឹះស្ថានឧត្តម សិក្សានៅកម្ពុជា ដែលបានចងក្រងគ្នាធ្វើសកម្មភាពក្នុងការលើកកម្ពស់ គុណភាពអប់រំសិក្សារបស់សិស្ស និស្សិត និងពង្រឹងគុណភាពបង្រៀន គ្រប់កម្រិត និងនិរន្តរភាពស្ថាប័ន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ អាស្រ័យហេតុនេះហើយ សម្តេចតេជោ ហ៊ុន សែន
February 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០មានន័យថាឡើង ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប
February 1, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនៅក្នុងទីក្រុងប៉ាតាយ៉ាបានលិចចូលទៅក្នុងទឹកសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនេះមានឈ្មោះថា Krakenian មានបម្រើសេវាកម្មជាច្រើនដូចជា លក់កាហ្វេ អាហារ ស្រា មានតន្ត្រីប្រគំផ្ទាល់ និងថែមទាំងមានខារ៉ាអូខេទៀតផង។ ជាមួយនឹងការរចនាពោពេញដោយភាពទាក់ទាញ ភោជនីយដ្ឋានដែលបានរៀបចំឡើងនៅលើកប៉ាល់មួយនេះបានបើកដំណើរការជាយូរឆ្នាំមកហើយ និងមិនដែលជួយបគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុភោជនីយដ្ឋានស្រាប់តែបានលិចបន្តិចម្តងៗចូលទៅក្នុងទឹកសមុទ្រដោយមិនដឹងមូលហេតុ ខណៈមានបុគ្គលិកជាច្រើននាក់កំពុងបំពេញការងារនៅលើនោះ។ ភ្លាមៗក្រោយកើតហេតុក្រុមអ្នកជួយសង្គ្រោះលើដែនសមុទ្របានចេញធ្វើអន្តរាគមន៍ជាបន្ទាន់និងអាចជួយជីវិតជនរងគ្រោះជាច្រើនបានទាន់ពេលវេលាផងដែរ ដូចនេះគ្មានអ្នកណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេនៅក្នុងហេតុការណ៍អកុសលខាងលើនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
February 1, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងបញ្ចប់ការប្រកាសអាសន្នអំពីជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ជិតបីឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញវិធានការណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។ ការប្រកាសអាសន្នជាតិ និងសុខភាពសាធារណៈចំពោះជំងឺកូវីដ១៩ (PHE) ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០ ដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ លោកប្រធានាធិបតី បៃដិន បានពង្រីកវិធានការនេះម្តងហើយម្តងទៀត ដែលអនុញ្ញាតឱ្យជនជាតិអាមេរិករាប់លាននាក់ទទួលបានការធ្វើតេស្ត ចាក់វ៉ាក់សាំង និងការព្យាបាលដោយឥតគិតថ្លៃ។ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន
February 1, 2023 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានលើកឡើងថា ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាសមួយរបស់ប្រទេសចិនបានធ្វើការរុករករ៉ែមាស និងចម្រាញ់មាសបាន៦៧,៥៣គីឡូក្រាម។ ការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្ដម វ៉ា ថន បានគូសបញ្ជាក់ថា៖ «ជាការចាប់អារម្មណ៍ក្រុមហ៊ុនរ៉ែមាស១ ដែលវិនិយោគមកពីប្រទេសចិន ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បានចម្រាញ់មាសសុទ្ធចាប់
February 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើលិខិតជូនចំពោះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី្រ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនពន្ធដារ និងថ្នាក់ដឹកនាំ ព្រមទាំងមន្តី្ររាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មដោយជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ។ ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងសូមអបអរសាទរជូន ឯកឧត្តម និងថ្នាក់ដឹកនាំ
February 1, 2023 - ព័ត៌មានជាតិ
(សេអ៊ូល, កូរ៉េខាងត្បូង)៖ កុមារាខ្មែរមួយរូបដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាលឱ្យមានសុខភាពល្អប្រសើរ ឡើងវិញហើយ។ បន្ទាប់ពីព្យាបាលទទួលជោគជ័យ និងមានសុខភាពល្អ ប្រសើរហើយនោះ កុមារារូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយារបស់គាត់ គឺលោកស្រី Kim Keon Hee មុននឹងរូបគេត្រឡប់មកកម្ពុជាវិញ។ កុមារាខ្មែរ ដែលមានឈ្មោះថា រដ្ឋា បានជួបបញ្ហាបេះដូងធ្ងន់ធ្ងរ។ រូបគេ បានជួបលោកស្រី Kim Keon Hee ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០២២
February 1, 2023









