- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានប្តេជ្ញាយ៉ាងមុតមាំ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥.៣៨ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ៣ ៥៧១.៦៩លានដុល្លារ។ ការថ្លែងនូវការប្តេជ្ញាចិត្តនេះធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដើម្បឈានដល់កាសម្រេចបាននូវផែនការប្រមូលចំណូលពន្ធឆ្នាំ២០២៣ លោក គង់
February 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលការណ៍ណែនាំ ស្តីពីការចូលរួមពិធីសំណេះសំណាល ជាមួយសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣ សម័យប្រឡង៖ ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេស A ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងអប់រំ៖
February 1, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា ដែលជាក្រុមហ៊ុនចេញអង្ករ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានចុះកិច្ចសន្យាកសិកម្ម ជាមួយសហគមន៍កសិកម្មផលិតស្រូវ ចំនួន៦ លើបរិមាណស្រូវ៨,៥៣៣តោន មានផ្ទៃដី១,៧៨០ហិកតា និងមានសមាជិកចំនួន១៨៧នាក់។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព របស់លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។
January 31, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ អាជ្ញាធរថៃគ្រោងនឹងធ្វើការចែកចាយស្រោមអនាម័យចំនួន ៩៥លានស្រោមដោយឥតគិតថ្លៃទៅកាន់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ យុទ្ធនាការចែកស្រោមអនាម័យដោយមិនគិតថ្លៃនេះគឺជាផ្នែកមួយនៃគម្រោងទប់ស្កាត់ការរាតត្បាតជំងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុកដែលតែងកើតមានក្នុងចំណោមយុវវ័យថៃនាពេលកន្លងមក។ ប្រភពខាងលើបានបន្តថា យុទ្ធនាការចែកស្រោមអនាម័យដោយមកគិតថ្លៃនេះនឹងត្រូវធ្វើឡើយចាប់ពីថ្ងៃទី ១ខែកុម្ភៈនេះតទៅ ខណៈយុទ្ធនាការនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងការមកដល់នៃទិវាក្តីស្រលាញ់ Valentine’s Day ដែលជាទិវាមានប្រភពមកពីអឺរ៉ុបនិងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ គួររម្លឹកជូនថា នៅក្នុងរបាយការណ៍សុខភាពរបស់អាជ្ញាធរថៃកាលពីឆ្នាំ ២០២១ បានបង្ហាញថា យុវតីថៃប្រមាណជា ២៤,៤ %ក្នុងចំណោមមនុស្ស ១,០០០នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំបានធ្វើការរំលូតកូន៕ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
January 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងភាពរលូននៃព្រឹត្តិការណ៍ ការប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ដែលមានការចូលរួមពីសិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ចាប់ពីថ្នាក់ទី១ ដល់ទី៦ នៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងសេចក្ដីណែនាំបន្ថែម របស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចនេះថា៖ * តួនាទីគណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សា ១៖ ផ្សព្វផ្សាយ និងជំរុញឱ្យសិស្សានុសិស្សដែលមានទេពកោសល្យផ្នែកសិល្បៈគំនូរ បានចូលរួមគូរគំនូរតាមប្រធានបទណាមួយក្នុងចំណោមប្រធានបទទាំង៣
January 31, 2023 - ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានឲ្យដឹងថា ក្នុងចំណោមជនបរទេសជាង ១,៨២លាននាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន មានជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់។ យោងតាម អ្នកឆ្លើយឆ្លងព័ត៌មាន វៀតណាមប្រចាំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព របស់ ជប៉ុន (MHLW) បានប្រកាសថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសបានកើនឡើងដល់១៨២២នាក់។ MHLW បាននិយាយថា ក្នុងចំណោមជនបរទេសជាង ១.៨២ លាននាក់ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចំនួនជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់ ស្មើនឹង ២៥.៤% ។
January 31, 2023 - ព័ត៌មានអន្តរជាតិ
គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ៣៦ ជុំវិញទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារនេះ នេះបើតាមរបាយការណ៍ពីរដ្ឋបាលក្រុងបាងកក (BMA)។ គុណភាពខ្យល់នៅក្នុងតំបន់ទាំងអស់នោះស្ថិតនៅក្នុងចន្លោះពី ៤០-៦៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃសម្រាប់កម្រិតសុវត្ថិភាពនៃគុណភាព PM2.5 គឺ ៥០ μg/m3 ឬទាបជាងនេះ។ ការប៉ះពាល់នឹងភាគល្អិតធូលីតូចៗនៅក្នុងខ្យល់មិនល្អ អាចមានគ្រោះថ្នាក់សម្រាប់អ្នកដែលមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយអាចបណ្តាលឱ្យមានបញ្ហាភ្នែក ច្រមុះ បំពង់ក និងរលាកសួត ព្រមទាំងដង្ហើមខ្លីផងដែរ។ គិតត្រឹមម៉ោង ៧ព្រឹក ខណ្ឌទាំង ១០ ដែលមានការបំពុលច្រើនជាងគេនៅក្នុងទីក្រុងបាងកកគឺ៖ • Nong Khaem: ៦៩ μg/m3 • Taling
January 31, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងក្ដីស្រលាញ់របស់អាជីវករនៅផ្សារខេត្តក្រចេះ ដែលបានជូននំដុត និងផ្លែខ្នុរដល់លោកស្រី ព្រមទាំងបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ តាមរយៈ Twitter នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «នំដុតមួយកូនថង់ និងផ្លែខ្នុរ មួយចំណែកថ្វីត្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្មួយស្រីដែលជាអាជីវករលក់ដូរក្នុងផ្សារខេត្តក្រចេះ ដែលបានសម្តែងនូវមនោសច្ចេតនារំភើប និងសប្បាយរីករាយឥតឧបមាដែលបានជួបខ្ញុំនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។» លោកស្រី បានបន្ដទៀតថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្មួយស្រី និងបងប្អូនអាជីវករដែលលក់ដូរនៅទីផ្សារនេះ
January 31, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor Corp បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានលក់រថយន្តបានចំនួន ១០,៥លានគ្រឿងក្នុងឆ្នាំ២០២២ ដោយរក្សាបានតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់រថយន្តបានច្រើនជាងគេក្នុងពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលក់រថយន្តជាសាកលរបស់ក្រុមហ៊ុនសម្ព័ន្ធ ដែលរួមបញ្ចូលទាំងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu បានធ្លាក់ចុះ ០,១ភាគរយ ខណៈដែលការលក់នៅក្រៅប្រទេសដែលមានចំនួនច្រើនបំផុតមិនធ្លាប់ ៨,៦លានគ្រឿងបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះ ៩,៦ភាគរយនៅក្នុងទីផ្សារប្រទេសជប៉ុនមកនៅត្រឹម ១,៩លានគ្រឿង។ ក្រុមហ៊ុនគូប្រជែង Volkswagen Group ដែលជាប់លំដាប់ទីពីរខាងផ្នែកលក់នេះ កាលពីដើមខែនេះបានរាយការណ៍ពីការលក់ទាបបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍ដោយលក់បានចំនួនតែ ៨,៣លានគ្រឿងប៉ុណ្ណោះដោយសារការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន និងសង្រ្គាមនៅអ៊ុយក្រែនបានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ ខណៈពេលដែលឧបសគ្គផ្គត់ផ្គង់ទាក់ទងនឹងបន្ទះឈីបមួយចំនួននៅតែកើតមានសម្រាប់ក្រុមហ៊ុន Toyota ផងដែរនោះ
January 31, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក នឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 ដែលអ៊ុយក្រែនកំពុងទទូចចង់បាន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៉ីនោះទេ ខណៈកងកម្លាំងរុស្ស៉ីបានអះអាងពីជ័យជម្នះនៅលើសមរភូមិភាគខាងកើតនៃប្រទេស ជាបន្តបន្ទាប់នារយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។ អ៊ុយក្រែន បច្ចុប្បន្នកំពុងទទូចស្នើសុំឱ្យលោកខាងលិច បញ្ជូនយន្ដហោះចម្បាំងជំនាន់ទី៤ តួយ៉ាងដូចជាយន្ដហោះចម្បាំង F-16 មកឱ្យទាហានរបស់ខ្លួន បន្ទាប់ពី ទទួលបានការសន្យាផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់រាប់រយគ្រឿងកាលពីសប្ដាហ៍មុន។ ប៉ុន្តែ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅឯសេតវិមានថាតើសហរដ្ឋអាមេរិកនឹងផ្ដល់យន្ដហោះចម្បាំងឱ្យទីក្រុងកៀវ ដែរឬទេ? លោក ចូ បៃដិន
January 31, 2023









